ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ផ្ទះ​ឆេះ​អស់ ម្ចាស់ផ្ទះ​ទៅ​ដាក់​ពាក្យបណ្តឹង ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ នេះ ម្ចាស់ផ្ទះ​២​ខ្នង​ក្នុង​ចំណោម​លំនៅ​ឋាន​៤​ខ្នង ដែល​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បំផ្លាញ​អស់​ស្ទើរ​ទាំងស្រុង នា​វេលា​ទាប​ភ្លឺ​ថ្ងៃខែ​ឆ្នាំ​ដដែល បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ព្រែក​ប្រា…

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ នេះ ម្ចាស់ផ្ទះ​២​ខ្នង​ក្នុង​ចំណោម​លំនៅ​ឋាន​៤​ខ្នង ដែល​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បំផ្លាញ​អស់​ស្ទើរ​ទាំងស្រុង នា​វេលា​ទាប​ភ្លឺ​ថ្ងៃខែ​ឆ្នាំ​ដដែល បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ព្រែក​ប្រា ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​អន្តរាគមន៍ ក្រោយ​ម្ចាស់ផ្ទះ​រូប​នោះ​អះអាង​ថា មាន​សាក្សី​ឃើញ​អ្នក​ប្រព្រឹត្តិ​លួច​ដុត​បំផ្លាញ​លំនៅ​ឋាន​ខ្លួន​រហូត​ឆេះ​អស់​ហ្មត់ និង​រាលដាល​ដល់​លំនៅ​ឋាន​ពលរដ្ឋ​ក្បែរ​ខាង​អស់​២​ខ្នង​បន្ថែម​ទៀត ។

ស្ត្រី​ជា​ម្ចាស់ផ្ទះ​មានឈ្មោះ ឡុ​ង ស្រី​ពៅ អាយុ​៣០​ឆ្នាំ មុខរបរ​ជា​អ្នក​លក់ដូរ​ស៊ុប មាន​ទីលំនៅ​ក្រុម​ទី​៥ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ (​ចំណុច​កើតហេតុ​) ។ ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ខាងលើ​បាន​អះអាង​ថា មូលហេតុ​ដែល​ខ្លួន​សម្រេច​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ខាងលើ គឺ​ដោយសារ​មាន​សាក្សី​នៅ​ក្បែរ​នោះ ឃើញ​មនុស្ស​ប្រុស​២​នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ចាក​ចេញពី​កន្លែង​កើតហេតុ​យ៉ាង​លឿន​បំផុត លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​មាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។

ប៉ុន្តែ​សាក្សី​ដែល​បានឃើញ​នោះ ពុំ​បាន​ចាំ​មុខ​ជន​ទាំង​២​នាក់​នោះ​ពិតប្រាកដ​នោះ​ទេ គ្រាន់​តែត្រឹម​បានឃើញ​ជិះ​ចាកចេញ​ទៅ​ហើយ ក៏​មានរឿង​ហេតុ​កើតឡើង​តេ​ម្តង​ទៅ ។ លោក ឡូ ភារ​ម្យ នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ព្រែក​ប្រា បាន​សម្រេច​ទទួល​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បណ្តោះអាសន្ន​សិន រង់ចាំ​សាកស​ក្សី​ដែល​បានឃើញ​ហេតុការណ៍​ចូល​មក​បំភ្លឺ​តាម​ក្រោយ​បន្ថែម​ទៀត ស្តី​ពី​អ្វី​ដែល​រូបគេ​បានឃើញ ។

លោក​បន្ថែម​ថា តាម​ការ​អង្កេត​ឃើញជាក់ស្តែង សាក្សី​ដែល​បានឃើញ​ហេតុការណ៍ គឺ​គ្រាន់តែ​បានឃើញ​មនុស្ស​ជិះ​ឆ្លងកាត់​ផ្ទះ​របស់​ខ្លួន (​ដែល​មាន​ទីតាំង​ក្បែរ​កន្លែង​កើតហេតុ​) ជិះ​ទៅ​ក្នុង​ល្បឿន​លឿន​ប៉ុន្តែ ដោយ​មិន​បានឃើញ​ថា អ្នក​ទាំង​២​នាក់​ដែល​ជិះ​ទៅ​លឿន​នោះ ជា​អ្នក​ដែល​បាន​លួច​ដុត ដូច​ការ​សង្ស័យ​របស់​ម្ចាស់ផ្ទះ​នោះ​ឡើយ ហើយ​ក៏​មិន​បានឃើញ​ថា ជន​ទាំង​២​ជិះ​ចេញពី​ណា​ទៅ​ណា​ឲ្យ​ប្រាកដ​នោះ​ដែរ ។

ដោយឡែក​មន្ត្រី​ការិយាល័យ​ពន្លត់ និង​បង្ការ​គ្រោះ​មហន្តរាយ​អគ្គី​ភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​ពុំ​ទាន់​បញ្ជាក់​បាន​ថា ករណី​ខាងលើ​នេះ ផ្តើម​ចេញពី​មូលហេតុ​អ្វី​ឲ្យ​ប្រាកដ​នោះ​ដែរ រង់ចាំ​កម្លាំង​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បន្ត​សិន ។

គួរ​រំឭក​ថា លំនៅ​ឋាន​ចំនួន​៤​ខ្នង​ផ្ទះ ត្រូវ​បាន​គ្រោះ​មហន្តរាយ​អគ្គី​ភ័យ​លេប​ត្របាក់​បំផ្លាញ​អស់​ស្ទើរ​ហ្មត់​ទាំងស្រុង កាលពី​វេលា​ម៉ោង​០៣​និង​០០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦៩ (​ផ្លូវ​ព្រែក​ប្រា​) ក្នុងភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

តាម​សម្តី​រៀបរាប់​របស់​ម្ចាស់ផ្ទះ​លក់​ស៊ុប​ដែល​ឆាបឆេះ​ដំបូង​គេ បាន​បញ្ជាក់​ថា មុន​កើតហេតុ គាត់​បានឮ​សូរ​សំឡេង​ផ្ទុះ​នៅ​ខាងក្រោម​ផ្ទះ លុះ​ឮ​ដូចនេះ​ហើយ គាត់​ក៏​បាន​សំដៅ​ទៅ​បើកភ្លើង​អំ​ពូ​ល ដើម្បី​ចុះ​ទៅ​មើល ស្រាប់តែ​ភ្លើង​ត្រូវ​បាន​ដាច់​ហើយ​ក៏​ធុំក្លិន​ឈ្ងៀម ។ ភ្លាម​នោះ​គាត់​បាន​យក​ភ្លើង​ទូរស័ព្ទ​បញ្ចាំង​មើល ក៏​ឃើញ​មាន​ភ្លើង​ឆេះ ទើប​ស្រែក​ផ្អើល​ឆោឡោ​ឲ្យ​បងប្អូន​នៅ​ក្នុងផ្ទះ​ស្រ​វេ​ស្រវា​រត់​ចេញ​មក​ខាងក្រៅ ស្រែកហៅ​ឲ្យ​គេឯង​ជួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ