ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជនជាតិ​បរទេស​ម្នាក់ និង​សង្សារ​សម្ងំ​ជក់ និង​ប្រើប្រាស់​គ្រឿងញៀ.ន

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ការិយាល័យ​ជន​អន្តោ​ប្រវេ​ស្តន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី…

ខេត្តកំពត ៖ កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ការិយាល័យ​ជន​អន្តោ​ប្រវេ​ស្តន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ បាន​ចុះ​បង្ក្រាប​ក្នុងផ្ទះ​ជួល​ឲ្យ​ជនបរទេស​ម្នាក់ ដែល​ជនបរទេស​រូប​នោះ​សម្ងំ​លាក់ខ្លួន​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង ។

ទីតាំង​ដែល​ចុះ​បង្ក្រាប​នេះ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។ លោក​វរសេនីយ៍​ទោល ក ញ៉ា​វ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​មក​ថា មាន​ជនបរទេស​ស្នាក់​នៅផ្ទះ​ជួល​នៅ​ចំណុច​ខាងលើ​បាន​សម្ងំ​លាក់ខ្លួន​ជាមួយ​មិត្ត​ស្រី​ម្នាក់​ជនជាតិ​ខ្មែរ លួច​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន យើង​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង ។

លោក​បាន​បន្ត​ទៀត​ថា ពេល​កម្លាំង​ចុះ​ដល់ទី​តាំង​យើង​បាន​ឃាត់ខ្លួន​ជនបរទេស​ម្នាក់ និង​ស្ត្រី​ខ្មែរ ដែល​អះអាង​ថា​ជា​មិត្ត​ស្រី​របស់​ជនបរទេស​រូប​នោះ ។ ក្រោយ​ពី​ឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​យើង បាន​រឹបអូស​វត្ថុ​តាង​មួយ​ចំនួន​ដូច​ខាងក្រោម ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​មួយ​គ្រឿង​, កញ្ឆា​ក្រៀម​២​កញ្ចប់​, ឧបករណ៍​ជក់​មួយ​កំ​ប្លេ​, ដែកកេះ​ហ្គ្រា​ស​៤, ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង​១​គ្រឿង និង​លុយ​ដុល្លារ​ចំនួន​១៤០​ដុល្លារ ។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជនបរទេស​ជា​ជនសង្ស័យ​ខាងលើ​មានឈ្មោះ JAMES SiMoN ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ២៣៧៧៣៥២ ជនសង្ស័យ​ជា​មិត្ត​ស្រី​របស់​ជនបរទេស​មានឈ្មោះ លុយ អៀន អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប ។

ជនសង្ស័យ​ទាំង​ពី​នាក់​ក្រោយ​ពី​ពិនិត្យ​ឆែកឆេរ និង​ធ្វើក​ណ​ត់​ហេតុ​ដកហូត​វត្ថុ​តាង​រួច ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​អន្តោ​ប្រវេ​ស្តន៍​នាំ​ខ្លួន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ធ្វើការ​សាកសួរ​បន្ត និង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ