ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គ្មាន​កំហុស​រង​គ្រាប់​ចំ​បំពង់​.​ក​២​គ្រាប់ស្លា.ប់ ក្រោ​យ​បា.ញ់​បង្ក្រាប​​សង្វៀន​​បញ្ជល់​​មាន់

6 ឆ្នាំ មុន
  • កណ្តាល

រាជធានី​ភ្នំពេញ ៖ នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​ប្រតិបត្តិការ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ក្នុង​ការ​បង្ក្រាប​​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង រហូត​មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ បណ្តាល​ឱ្យ​ត្រូវ​បុរស​ម្នាក់​ចំនួន​​២​គ្រាប់​ចំ​បំពង់.កដួល​ស្លាប់​​នៅ​លើ​ជាន់​ទី​៣​នៃ​ផ្ទះ​ជួល​មួយ​កន្លែង​ ។ អ្វី​ដែល​គួរ​ឱ្យ​សង្វេគ​ក្នុង​ចិត្ត​នោះ​គឺ​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្រែកយំ​បោក​ប្រាណ​ស្តាយ​ជីវិត​ប្តី​ មិន​គួរ​ស្លាប់​បែប​នេះ​ទេ និង​ប្រកាស​ថា…

រាជធានី​ភ្នំពេញ ៖ នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​ប្រតិបត្តិការ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ក្នុង​ការ​បង្ក្រាប​​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង រហូត​មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ បណ្តាល​ឱ្យ​ត្រូវ​បុរស​ម្នាក់​ចំនួន​​២​គ្រាប់​ចំ​បំពង់.កដួល​ស្លាប់​​នៅ​លើ​ជាន់​ទី​៣​នៃ​ផ្ទះ​ជួល​មួយ​កន្លែង​ ។

អ្វី​ដែល​គួរ​ឱ្យ​សង្វេគ​ក្នុង​ចិត្ត​នោះ​គឺ​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្រែកយំ​បោក​ប្រាណ​ស្តាយ​ជីវិត​ប្តី​ មិន​គួរ​ស្លាប់​បែប​នេះ​ទេ និង​ប្រកាស​ថា គាត់​មិន​សុខចិត្ត​ទេ ដោយ​សំណូមពរ​ឲ្យ​នគរបាល​មានការ​ទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​ប្ដី​គាត់ ព្រោះ​នៅ​សុខ​ៗ​មក​បាញ់​សម្លាប់​ប្ដី​គាត់​បែប​នេះ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នាទី​ព្រឹក​ថ្ងៃ​២១ មក​រា នៅ​ចំណុច​ខាងក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅសង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​ដែល​ត្រូវ​គ្រាប់​ស្លាប់​ឈ្មោះ សៀ​ក រ៉​ន អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​មានស្រុក​កំណើត​នៅ​ឃុំ​ដូង ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវ​គ្រាប់កាំភ្លើង​២​គ្រាប់​ចំ​បំពង់ក ។ ជន​រង​គ្រោះ​មាន​ប្រពន្ធ​ឈ្មោះ នុប ផា​ន្នី អាយុ​២៧​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​សែន​ឱ​ក ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ទាំង​២​នាក់​ប្ដី​ប្រពន្ធ​មានកូន​ប្រុស​ម្នាក់ និង​កូនស្រី​ម្នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ ហើយ​សព្វថ្ងៃ​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​កើតហេតុ​ខាងលើ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ក្រោយ​ពី​ត្រឡប់​មក​ពី​ទិញ​ម្ហូប​វិញ​បុរស​រង​គ្រោះ​បាន​ឡើង​ទៅ​ឈរ​នៅ​មុខ​បន្ទប់​ផ្ទះ​ជួល ។ ខណៈនោះ​ស្រាប់តែ​កម្លាំង​នគរបាល​ដែល​លើកទ័ព​ចុះ​ទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​និង​អាប៉ោង​នៅ​ក្បែរ​នោះ ហើយ​មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ដើម្បី​ចាប់​អ្នកលេង​ល្បែង បណ្ដាល​ឲ្យ​ទៅ​ត្រូវ​ជន​រង​គ្រោះ​ដែល​មិនមែន​ជា​អ្នកលេង​ល្បែង​ចំ​បំពង់ក​២​គ្រាប់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ប៉ុន្តែ​ក្រោយ​ពេល​កើតហេតុ​នគរបាល​បាន​ស្រែក​តាម​វិទ្យុទាក់ទង ហៅ​រថយន្ត​សង្គ្រោះ​ឲ្យ​ទៅ​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ ដោយ​និយាយ​ថា ពេល​ឮ​ស្នូរ​គ្រាប់កាំភ្លើង ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ស្លុត​ពេក​ខ្យល់គ​ទៅ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​រថយន្ត​ពេទ្យ​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​បាន​ប្រាប់​ថា​ស្លាប់​ហើយ ទើប​ដឹក​ត្រឡប់​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ពោធិ៍​ចិន​តុង ដើម្បី​ឲ្យ​នគរបាល​ដោះស្រាយ​និង​ធ្វើ​កោសល្យវិច័យ ។អ្នក​នៅ​ភូមិ​កើតហេតុ​និយាយ​ថា បើ​ប៉ូលិស​បាញ់​មេឃ​បង្អើល គឺ​គ្មាន​ទុក្ខសោក​បែប​នេះ​ទេ ប៉ុន្តែ​បាញ់​បង្អើល​ទាប​ពេក​ទើប​ទៅ​ត្រូវ​មនុស្ស ។

អត្ថបទសរសេរ ដោយ