ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ពិនិត្យ​ការ​ងារ​អត្ថ​សញ្ញាណ​រយៈពេល​៣​ឆ្នាំ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្នុង​សន្និ​បាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​អត្តសញ្ញាណ​កម្ម​រយៈពេល​៣​ឆ្នាំ គឺ​២០១៤-២០១៧ នៅ​ក្រសួងមហាផ្ទៃ​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា ជា​លទ្ធផល​ជាក់ស្តែង​ចាប់ពី​ឆ្នាំ​២០១៤-២០១៧ ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្នុង​សន្និ​បាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​អត្តសញ្ញាណ​កម្ម​រយៈពេល​៣​ឆ្នាំ គឺ​២០១៤-២០១៧ នៅ​ក្រសួងមហាផ្ទៃ​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា ជា​លទ្ធផល​ជាក់ស្តែង​ចាប់ពី​ឆ្នាំ​២០១៤-២០១៧ ។

ការងារ​សញ្ជាតិ​សម្រេច​បាន​ដោយ​ទទួល​បាន​ព្រះរាជក្រឹត្យ​ផ្តល់​សញ្ជាតិ​តូប​នី​យ​កម្ម​ចំនួន​១.១០៨​ច្បាប់ ក្នុង​នោះ​មាន ៖ តាម​រយៈ​វិនិយោគទុន​ចំនួន​១.០៥០​ច្បាប់​ស្មើនឹង​១.០៦៨​រូប​, ស្នាក់​នៅ​០៧​ឆ្នាំ​ចំនួន​៥៤​ករណី​ស្មើនឹង​៦៤​រូប​, ស្នាដៃ​ពិសេស​ចំនួន​៤​ករណី​ស្មើនឹង​៤​រូប​, ទទួល​បាន​ព្រះរាជក្រឹត្យ​លើ​ការ​ទាមទារ​សញ្ជាតិ និង​លះបង់​សញ្ជាតិ​បាន​ចំនួន​១០០​ច្បាប់​ស្មើនឹង​១០១​នាក់ ក្នុង​នោះ​មាន​តាម​រយៈ​អាពាហ៍ពិពាហ៍​ចំនួន​៣១​ច្បាប់​ស្មើនឹង​៣១​រូប​, លះបង់​សញ្ជាតិ​ចំនួន​៦៩​ច្បាប់​ស្មើនឹង​៧០​រូប​, បាន​ជូន​ជនបរទេស​ដែល​បាន​ទទួល​ព្រះរាជក្រឹត្យ​ចូលសញ្ជាតិ​ខ្មែរ​ទៅ​ធ្វើ​សម្បថ​ចំពោះ​មុខ​តុលាការ​កំពូល​ចំនួន​៧​លើក​ស្មើនឹង​៣៥១​រូប ។

ក្នុង​ការ​ចុះបញ្ជី​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ​តាម​ប្រព័ន្ធ​នេះ នា​ពេល​កន្លង​មក ប្រព័ន្ធ​បាន​រក​ឃើញ​ទិន្ន័យ​ស្ទួន​ប្រមាណ​ជាង​៤០​ម៉ឺន​នាក់​មាន​ន័យ​ថា យើង​អាច​ទប់ស្កាត់​បាន​នូវ​ការ​ប៉ុនប៉ង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដោយ​កែប្រែ​ទិន្នន័យ​បុគ្គល​ខុស​ពី​អត្តសញ្ញាណប័ណ្ណ​ដើម​។

ជា​លទ្ធផល​ចាប់ពី​ឆ្នាំ​២០១៤-២០១៧ ការងារ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​សម្រេច​បាន ៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួប​៩.៧៥១.៩៣៤​សន្លឹក ត្រូវ​បោះពុម្ព និង​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​។ ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​ទិន្នន័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួប​៦​លើក​ស្មើនឹង​៩.៧១៨.៩៣០​នាក់​ជូន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ផ្ទៀងផ្ទាត់​រៀបចំ​ទិន្នន័យ​ក្នុង​បញ្ជី​បោះ​ជាតិ​ថ្មី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ