ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​ការ​ចាប់ផ្តើម​មែន​ទេ មក​មើល​4​វិធី​នេះ​ជួយ​ឱ្យ​អ្នក​ធ្វើ​តាម​សុបិន

6 ឆ្នាំ មុន

មនុស្ស​យើង​មិន​បាន​ខ្លាច​ការ​ចាប់ផ្តើម​ធ្វើ​តាម​ក្តី​សុបិន ប៉ុន្តែ​ពួក​គេ​ខ្លាច​ការ​ផ្លាស់​ប្តូរ​ទៅ​វិញ​ទេ ហើយ​នេះ​ជា​វិធី​ចាប់ផ្តើម និង​ធ្វើ​តាម​ក្តី​សុបិន​ដ៏​ខ្ពស់​បំផុត​របស់​យើង​យ៉ាង​ក្លាហាន ។ ១-​ស្មោះត្រង់​ជាមួយ​ខ្លួនឯង ៖ អ្នក​រវល់​តែ​រង់ចាំ​អ្វី​ទៅ ? ព្រោះតែ​អ្នក​នៅ​មិន​ទាន់​ប្រាកដ​ចិត្ត​ក្នុង​ខ្លួន…

មនុស្ស​យើង​មិន​បាន​ខ្លាច​ការ​ចាប់ផ្តើម​ធ្វើ​តាម​ក្តី​សុបិន ប៉ុន្តែ​ពួក​គេ​ខ្លាច​ការ​ផ្លាស់​ប្តូរ​ទៅ​វិញ​ទេ ហើយ​នេះ​ជា​វិធី​ចាប់ផ្តើម និង​ធ្វើ​តាម​ក្តី​សុបិន​ដ៏​ខ្ពស់​បំផុត​របស់​យើង​យ៉ាង​ក្លាហាន ។

១-​ស្មោះត្រង់​ជាមួយ​ខ្លួនឯង ៖
អ្នក​រវល់​តែ​រង់ចាំ​អ្វី​ទៅ ? ព្រោះតែ​អ្នក​នៅ​មិន​ទាន់​ប្រាកដ​ចិត្ត​ក្នុង​ខ្លួន ឬ​មាន​ជំនាញ​មិន​គ្រប់គ្រាន់ មែន​ទេ ? បញ្ហា​ពិតប្រាកដ អាច​នៅ​ត្រង់​ថា អ្នក​មិន​ចូល​ចិត្តការ​ផ្លាស់​ប្តូរ ឬ​នៅ​ជាប់​ជាមួយ​ជីវិត​ដើម​ក៏​ថា​បាន ។

ជា​ញឹកញាប់ រឿង​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​មិន​អាច​ចាប់ផ្តើម​ក្តី​សុបិន​របស់​ខ្លួន​បាន គឺ​ការ​ខ្វះ​កម្លាំង​បណ្តាល​ចិត្ត និង​វិន័យ ។ ដូច្នេះ អ្នក​ត្រូវ​ចាប់ផ្តើម​ដោយ​ការ​ព្រម​ទទួល​យ៉ាង​ច្បាស់លាស់​ថា អ្វី​ជា​ឧបសគ្គ​រវាង​អ្នក​និង​សុបិន​នោះ បើ​មិន​ដូច្នោះ​ទេ វា​ក៏​គ្មាន​ថ្ងៃ​ក្លាយជា​ការ​ពិត​បាន​ឡើយ ។

២-​ខំ​តាំងចិត្ត ៖
មនុស្ស​ភាគច្រើន​មាន​ក្តី​សុបិន ប៉ុន្តែ​ទៅ​មិន​ដល់ ព្រោះ​ពួក​គេ​គ្មាន​ការ​តាំងចិត្ត​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​សម្រេច​ក្តី​សុបិន​នោះ ។ បើ​អ្នកមាន​ក្តី​សុបិន គឺ​ត្រូវ​ផ្តោតអារម្មណ៍​ខ្លាំង​ជាមួយ​វា រហូត​ដល់​សុបិន​ក្លាយជា​ការ​ពិត​បាន ។

ចូរ​ចៀសវាង​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​យល់​ខុស ហើយ​ងាក​មក​នឹក​វិធី​ធ្វើ​តាម​សុបិន​ឲ្យ​ស៊ីជម្រៅ និង​ជា​ញឹកញាប់​ឲ្យ​វា​កាន់តែ​ល្អ​ជាង​មុន ។ កុំ​ខាត​ពេលវេលា​នៅ​ជាមួយ​អ្វី​ដែល​មិន​ពាក់​ព័ន្ធ​នឹង​សុបិន​របស់​អ្នក ព្រោះ​ពេលវេលា​មាន​តម្លៃ​ខ្លាំង​ណាស់ ។

៣-​ដាក់​ផែនការ​រៀនសូត្រ និង​ហ្វឹកហាត់ ៖
សំណួរ​សំខាន់​បំផុត គឺ​អ្នក​នឹង​ត្រូវ​រៀនសូត្រ​អ្វីខ្លះ​ដើម្បី​ឈាន​ទៅ​រក​គោលដៅ​បាន​យ៉ាង​មាន​ទំនុកចិត្ត និង​ប្រសិទ្ធភាព ? ចូរ​កំណត់​ជំនាញ​ផ្សេង​ៗ​ដែល​អ្នក​ចង់​អភិវឌ្ឍន៍​ខ្លួនឯង​យ៉ាងណា ។

បន្ទាប់​ពី​នោះ គឺ​ចាប់ផ្តើម​ដាក់​ផែនការ​កំណត់​ពេលវេលា​សម្រាប់​រឿង​នីមួយ​ៗ​ដែល​ត្រូវ​រៀនសូត្រ ។ បើ​អ្នក​មិន​បាន​កំណត់​ពេលវេលា ឬ​ផ្លូវ​ដើរ​ឲ្យ​ច្បាស់​ថា ត្រូវ​ហ្វឹកហាត់​ជំនាញ​​ផ្សេង​ៗ​ឲ្យ​ជោគជ័យ​ពេល​ណា​ទេ អ្នក​នឹង​ខ្វះ​សមត្ថភាព និង​កម្លាំង​រុញច្រាន​គ្រប់គ្រាន់​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ ហើយ​ចាំ​ទុ​​កថា ការ​រៀនសូត្រ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ដំណើរ​ឆ្ពោះទៅ​មុខ និង​ការ​អភិវឌ្ឍ​ខ្លួន​គ្រប់​ផ្នែក ។

៤-​ចាប់ផ្តើម​ដោយ​ការ​ធ្វើ​រឿង​តូច​ៗ​រៀងរាល់ថ្ងៃ ៖
អ្នក​ត្រូវ​ចាប់ផ្តើម​ក្តី​សុបិន​ដ៏​ធំធេង​ដោយ​ការ​ធ្វើ​រឿង​តូច​ៗ​រាល់ថ្ងៃ​ឲ្យ​ឈាន​ទៅ​ជិត​សុបិន​នោះ​ជា​រឿយ​ៗ ។ គ្មាន​ផ្លូវ​កាត់​ផ្សេង​ក្រៅពី​ការ​អនុវត្ត​ទេ កាន់តែ​ធ្វើ​ខ្លាំង គឺ​កាន់តែ​ជោគ​ជ័យ​ខ្លាំង មិន​ថា​អ្នក​ណា​ក៏​អាច​ចាប់ផ្តើម​ធ្វើ​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​ជីវិត​ជោគជ័យ​ទៅ​ថ្ងៃ​មុខ ។ ហេតុនេះ​ហើយ ចូរ​សរសេរ​ជាតា​រាង​អ្វី​ដែល​គួរ​ធ្វើ​ក្នុង​ថ្ងៃ​នីមួយ​ៗ​ជា​និច្ច ។ កុំ​មើល​រំលង​ការ​ធ្វើ​រឿង​តូចតាច ព្រោះ​ជ័យជម្នះ​តូច​ៗ​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​អ្នកមាន​ទំនុកចិត្ត​ក្នុង​ការ​ធ្វើ​រឿង​ពិបាក​បាន ។

ក្តី​សុបិន​របស់​អ្នកមាន​តម្លៃ និង​អត្ថន័យ​ណាស់ ហេតុនេះ ចូរ​បញ្ឈប់​រក​អ្វី​មិន​ដោះសា​ខ្លួន ហើយ​ចាប់ផ្តើម​ធ្វើ​តាម​សុបិន​យ៉ាង​ច្បាស់លាស់​ទាំង​កម្លាំងចិត្ត និង​កម្លាំងកាយ ។

ហេតុផល​ដែល​យើង​មាន​ទេព​កោសល្យ និង​ប្រាថ្នា​សម្រេច​តាម​សុបិន​នោះ គឺ​យើង​នឹង​បាន​ព្យាយាម​ដើម្បី​វា បាន​រីក​ចម្រើន​ពី​វា និង​នៅ​ពេល​ធ្វើ​ឲ្យ​សុបិន​នោះ​សម្រេច​ហើយ អ្នក​ក៏​ត្រូវ​អភិវឌ្ឍន៍​ខ្លួនឯង​ផង​ដែរ​។ ដូច្នេះ ចូរ​ដើរទៅ​រក​សុបិន​យ៉ាង​រឹងប៉ឹង កុំ​ព្រម​ចុះ​ចាញ់​ភាព​ភ័យ​ខ្លាច​របស់​ខ្លួនឯង ដើម្បី​ឲ្យ​អ្នក​បាន​ប្រើ​ជីវិត​ទៅ​តាម​ក្តី​ប្រាថ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ