ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្តី​លួច​ទូរស័ព្ទ​ប្រើ​សម្ងំ​ចង់ក​.​សម្លា.ប់​ខ្លួន​ចោល​ប្តី និង​កូន​៣​នាក់

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨ ស្ថិត​ក្នុងផ្ទះ​របស់​ស្ត្រី​រង​គ្រោះ នៅ​ក្នុងភូមិ​ស្រ​យ៉ូ​វ​ត្បូង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន…

ខេត្តកំពង់ធំ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨ ស្ថិត​ក្នុងផ្ទះ​របស់​ស្ត្រី​រង​គ្រោះ នៅ​ក្នុងភូមិ​ស្រ​យ៉ូ​វ​ត្បូង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។
សព​ស្ត្រី​រង​គ្រោះ​ឈ្មោះ ជុក សុ​ភី អាយុ​៣៤​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ ។

តាម​ប្រភព​ព័ត៌មាន​ពី លោក​អនុសេនីយ៍ត្រី ស៊ឹ​ម ពិ​សិទ្ធ នាយ​រង​ប៉ុស្តិ៍​ស្រ​យ៉ូ​វ បាន​ឲ្យ​ដឹង​ថា ករណី​ស្ត្រី​ឈ្មោះ ជុក សុ​ភី ចង​.​ក​សម្លាប់​ខ្លួន​ខាងលើ​នេះ ស្ត្រី​រង​គ្រោះ​មានកូន​ចំនួន​បី​នាក់​សុទ្ធតែ​ស្រី​ៗ បើ​តាម​ការ​ចុះ​សួរនាំ​របស់​សមត្ថកិច្ច​យើង ដោយ​មូលហេតុ​តូចចិត្ត​ខឹង​នឹង​ប្តី​ឈ្មោះ ឃិ​ន សារី អាយុ​៤៤​ឆ្នាំ បាន​ខូច​ទូរ​ស័​ព្ធ​របស់​ខ្លួន ហើយ​ក៏​បាន​យក​ទូរស័ព្ទ​របស់​ប្រពន្ធ​មក​ប្រើ ក៏​បណ្ដាល​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច ហើយ​ប្តី​របស់​នាង​ក៏​ឲ្យ​ទូរស័ព្ទ​នោះ​មក​នាង​វិញ រួច​ចុះពីលើផ្ទះ​ដើរទៅ​បាត់​បាន​មួយសន្ទុះ ក៏​ត្រលប់​មក​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​ប្រពន្ធ​បាន​យក​ស្បង់​លោក​ទៅ​ចង​.​ក​សម្លាប់​ខ្លួន​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​នាង​បាន​មុជទឹក និង​ស្លៀក​រ៉ូ​ប​យ៉ាង​ស្អាតបាត​ទៀត​មុន​នឹង​ចង​.​ក​សម្លាប់​ខ្លួន ។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើ​ពិនិត្យ​ថា ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​សម្លាប់​ខ្លួន​ពិតមែន ហើយ​មាន​ធុំក្លិន​ស្រា​ផង ប្រហែលជា​នាង​ផឹកស្រា​នៅ​មុន​ពេល​ចង​.​ក​សម្លាប់​ខ្លួន រួច​ក៏​ប្រគល់​សាកសព​ឲ្យ​សាច់ញាតិ​បងប្អូន​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ