ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មី​ជា​បន្ទាន់​! សម្រាប់​រាជធានី​ភ្នំពេញ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃ​ទី​២២ ខែមករា បាន​ចុះ​ពិនិត្យ​សកម្មភាព​ស្តារ បូម…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃ​ទី​២២ ខែមករា បាន​ចុះ​ពិនិត្យ​សកម្មភាព​ស្តារ បូម និង​លាង​លូ នៅ​ភូមិសាស្ត្រ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ដែរ​ថា រយៈពេល​៣​ស​ប្តា​ហ៍​មកនេះ អាជ្ញាធរ​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ ជា​ពិសេស​ខណ្ឌ​ទាំង​៤​ក្នុង​ក្រុង សូម​ឲ្យ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ស្តារ​បូម​លូ ដើម្បី​រំដោះ​ទឹក ។
លោក​អះអាង​ថា យុទ្ធនាការ​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​រដូវវស្សា​ឆ្នាំ​ក្រោយ មិន​មានការ​លិចលង់​ដោយសារ​ទឹកជំនន់​ទៀត​ទេ ។

ខណៈ​ពេល​ដែល​ចុះ​ត្រួតពិនិត្យ​លាង​លូ​នោះ អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​សាធារណការ និង​អាជ្ញាធរ​គ្រប់​ខណ្ឌ​ត្រួតពិនិត្យ​ទីតាំង​លាង​រថយន្ត​ទាំងអស់ បើ​ពិនិត្យ​ទៅ​មិនឃើញ​មាន​អាង​ចម្រុះ​ទេ ស្នើរ​ឲ្យ​បិត​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ