ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​បុក​ម៉ូតូ និង​រថយន្ត​ប្រឹង​រេច​ង្កួ​ត​ឡើងផ្ងារជើង(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រថយន្ត​ដឹក​ផ្លែស្វាយ​ជាង​២០​តោន ១​គ្រឿង បាន​ទទួល​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ដោយ​ដេក​ផ្ងារជើង​ចាក់​ផ្លែស្វាយ លើ​ចិញ្ចើម​ផ្លូវ មុខ​ផ្ទះ​ប្រជាពលរដ្ឋ ខណៈ​បើកបរ​ក្នុង​ល្បឿន​លឿន លុះ​ដាច់​ហ្វ្រាំង​ផ្លូវ​ចុះ​ចំណោត​ផង​ជាន់​មិន​ស៊ី…

ខេត្ត​ប៉ៃលិន ៖ រថយន្ត​ដឹក​ផ្លែស្វាយ​ជាង​២០​តោន ១​គ្រឿង បាន​ទទួល​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ដោយ​ដេក​ផ្ងារជើង​ចាក់​ផ្លែស្វាយ លើ​ចិញ្ចើម​ផ្លូវ មុខ​ផ្ទះ​ប្រជាពលរដ្ឋ ខណៈ​បើកបរ​ក្នុង​ល្បឿន​លឿន លុះ​ដាច់​ហ្វ្រាំង​ផ្លូវ​ចុះ​ចំណោត​ផង​ជាន់​មិន​ស៊ី ក៏​បើក​បំ​បុក​រង្វង់​មូល​ត្បូង​ទទឹម តែ​ម្តង ។ ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែមករា ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

អ្នកបើកបរ​រថយន្ត​ខាងលើ​អត់​ស្គាល់​អត្តសញ្ញាណ បន្ទាប់​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន ដោយ​បើករថយន្ត​ដឹក​ផ្លែស្វាយ​ជាង​២០​តោន ពាក់​ស្លាក​លេខ​កំពង់ចាម ៣A-៣៥០០ រស់នៅ​ក្នុង​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​ល្បឿន​យ៉ាង​លឿន​បម្រុង​នឹង​ដឹក​ផ្លែស្វាយ​ទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ ស្រាប់តែ​ដល់​ភូមិ​ដីក្រហម អ្នក​បើករថយន្ត​ជាន់​ហ្វ្រាំង​អត់​ស៊ី ហើយ​រថយន្ត​ដល់​ផ្លូវ​ចុះ​ចំណោត​ផង ភូមិ​អូរ​តា​ប្រា​ង ស្រាប់តែ​ឃើញ​មាន​ម៉ូតូ និង​រថយន្ត​កំពុង​នៅ​ក្បែរ​រង្វង់​មូល​ត្បូង​ទទឹម ទើប​ខំប្រឹង​បួង​ចង្កូត​បំ​បុក​រង្វង់​មូល​តែ​ម្តង ដើម្បី​ជៀសវាង​បុក​ម៉ូតូ និង​រថយន្ត ទើប​បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខូចខាត​ទាំងស្រុង​បែក​ស៊ី​តែ​ន​ម៉ា​ស៊ូ​ត ហូរ​ពេញ​ផ្លូវ​បាក់​ដែក​ភ្លៅ​កង់​ខ្ទេចខ្ទី ។

ប្រភព​បន្ត​ទៀត​ថា អ្នកបើកបរ​រថយន្ត​រង​របួសស្រាល ហើយ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល រីឯ​ផ្លែស្វាយ​ត្រូវ​បាន​ថៅកែ​យក​រថយន្ត​១​គ្រឿង​ទៀត​មក​ផ្ទេរ​បន្ត ដើម្បី​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ ។ ចំណែក​រថយន្ត​ត្រូវ​បាន​គេ​ស្ទូច​យក​ទៅ​ជួសជុល​នៅ​ក្នុង​ក្រុងប៉ៃលិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ