ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​អត់​ដឹង យន្តហោះ​​ធុន​ណាខ្លះ​ដែល​មាន​​អានុភាព​ខ្លាំង​បំផុត?

6 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK បាន​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​នូវ​អត្ថបទ​មួយ ដើម្បី​ជា​ការ​យល់​ដឹង​ពី​បណ្តា​យន្តហោះ​ដែល​មាន​អានុភាព​ខ្លាំង និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​វាយប្រហារ​មក​លើ​ដី ។ បណ្តា​យន្តហោះ​វាយប្រហារ​មក​លើ​ដី ជួយគាំទ្រ​ដល់​ប្រតិបត្តិការ​នានា​របស់​កង​ទ័ព​ជើងគោក មាន​លក្ខណសម្បត្តិ​៣​យ៉ាង​គឺ ល្បឿន​មិនសូវ​លឿន…

ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK បាន​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​នូវ​អត្ថបទ​មួយ ដើម្បី​ជា​ការ​យល់​ដឹង​ពី​បណ្តា​យន្តហោះ​ដែល​មាន​អានុភាព​ខ្លាំង និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​វាយប្រហារ​មក​លើ​ដី ។

បណ្តា​យន្តហោះ​វាយប្រហារ​មក​លើ​ដី ជួយគាំទ្រ​ដល់​ប្រតិបត្តិការ​នានា​របស់​កង​ទ័ព​ជើងគោក មាន​លក្ខណសម្បត្តិ​៣​យ៉ាង​គឺ ល្បឿន​មិនសូវ​លឿន មាន​ប្លាំ​ង​ដាស​(BLINDAGE)​រឹង​មាំ និង​មាន​សព្វាវុធ​ខ្លាំង ។ បទ​ពិសោធន៍​នៃ​បណ្តា​ជម្លោះ​នា​ពាក់​កណ្តាល​ទី​២​នៃ​សតវត្សរ៍ទី​២០ និង​បណ្តា​សង្គ្រាម​ដំបូង​ៗ​នា​ដើម​សតវត្ស​ទី​២១ បង្ហាញ​ថា យន្តហោះ​សាមញ្ញ​ទាំងនេះ​ហោះ​យឺត​ៗ ហើយ​មាន​សណ្ឋាន​មិនសូវ​ស្អាត តែ​អាច​បំពេញបេសកកម្ម​ប្រយុទ្ធ​នៅ​កន្លែង​ដែល​បណ្តា​យន្តហោះ​ទំនើប​ៗ និង​លឿន​ៗ​ប្រើ​ពុំ​មាន​ប្រសិទ្ធភាព ។

SPUTNIK បាន​បង្ហាញ​យន្តហោះ​វាយ​ប្រហារ​មក​លើ​ដី​ខ្លាំង​ៗ​បំផុត​ដែល​កំពុង​ប្រើប្រាស់​ដោយ​កងទ័ព​ប្រទេស​ផ្សេង​ៗ​ដូច​ខាងក្រោម ៖

យន្តហោះ A-10 THUNDERBOLT II
បើ​ប្រៀបធៀប​ទៅ​នឹង​យន្តហោះ​ប្រដេញ​ធុន F-15 និង F-16 យន្តហោះ​វាយប្រហារ​មក​លើ​ដី​អា​មេ​រិ​ក​ធុន A-10 មើលទៅ​ហាក់​ហោះ​យឺត​ៗ និង​ពុំ​មាន​ប្រសិទ្ធភាព ។ ប៉ុន្តែ​ក្នុង​ប្រតិបត្តិការ​ព្យុះ​វាល​ខ្សាច់​របស់​អា​េ​ម​រិ​ក​នៅ​អុ​ី​រ៉ា​ក់​បង្ហាញ​ផ្ទុយ​ពី​នេះ ។ យោង​តាម​ពួក​ទាហាន​អា​មេ​រិ​កថា យន្តហោះ​ធុន​A-10 ចំនួន​១៥០​គ្រឿង អាច​កម្ទេច​រថក្រោះ​អ៊ី​រ៉ា​ក់​ដល់​ទៅ​ជាង​៣.០០០​គ្រឿង រយៈពេល​តែ​៧​ខែ​នៃ​យុទ្ធនាការ​នេះ ។

យន្តហោះ​ប្រភេទ​នេះ​តែ​៧​គ្រឿង​ប៉ុណ្ណោះ ត្រូវ​កងកម្លាំង​ការពារ​អាកាស​អុ​ី​រ៉ា​ក់​បាញ់​ធ្លាក់ ។

យន្តហោះ​A-10 បំពាក់​ដោយ​កាណុង​មាន​អានុ​ភាព​ខ្លាំង​ធុន​GAU-8 ដែល​អាច​បាញ់​គ្រាប់ទំហំ​៣០​មី​ល្លី​ម៉ែត្រ​ទៅ​លើ​គូសត្រូវ​ដល់​ទៅ​៧០គ្រាប់​ក្នុង​១​វិនាទី ។ ម្យ៉ាងវិញទៀត យន្តហោះប្រភេទ​នេះ អាច​បំពាក់​មី​ស៊ី​ល​បញ្ជា ឬ​មិន​បញ្ជា​គ្រាប់បែក ព្រមទាំង​ប្រព័ន្ធ​កាំភ្លើង​ធំ​ផង​ដែរ ។

យន្តហោះ​ធុន SU-25 របស់​រុ​ស្ស៊ី
យន្តហោះ​វាយប្រហារ​មក​លើ​ដី​របស់​រុ​ស្ស៊ីធុន​SU-25 ចេញ​ហោះហើរ​លើក​ដំបូង​នៅ​ថ្ងៃ
ទី​២២ ខែកុម្ភៈ ឆ្នាំ​១៩៧៥ ហើយ​ចាប់​តាំងពី​ពេល​នោះ​មក បន្ត​បំពាក់​ឱ្យ​កងទ័ព​របស់
ប្រទេស​ជាង​២០ ។ យន្តហោះ​ប្រភេទ​នេះ​មានលំនឹង​ល្អ ហើយ​មាន​អានុភាព​ខ្លាំង ។

យន្តហោះ​SU-25 មាន​គ្រឿង​សព្វាវុធ​ខ្លាំងគឺ​កាណុង​បាញ់​ពីលើ​អាកាស គ្រាប់បែក​ទម្លាក់​ពីលើ បណ្តា​មី​ស៊ី​ល​បញ្ជា​និង​មិន​បញ្ជា​អាកាស​-​ដី ព្រមទាំង​មី​ស៊ី​ល​អាកាស​-​អាកាស ។ សរុបទៅ យន្តហោះ​ប្រភេទ​នេះ​អាច​បំពាក់អាវុធ៣២​ប្រភេទ ដោយ​ពុំ​រាប់​បញ្ចូល​កាណុង​កាំភ្លើង​ធំ​របស់​វា​ទំហំ​៣០​មី​ល្លី​ម៉ែត្រ​GCH-30-2 ។

យន្តហោះ​SU-25 ក៏​កំណត់​ដែរ​ពី​កម្រិត​ខ្ពស់​នៃ​កិច្ច​ការពារ ។ កាប៊ី​ន​អ្នកបើកបរ​ការពារ​ដោយ​ប្លាំ​ង​ដាស​(BLINDAGE ) ធ្វើ​ពី TITANE កម្រាស់​ពី​១០​ទៅ​២៤​មី​ល្លី​ម៉ែត្រ ។

យន្តហោះ​ប្រភេទ​នេះ​បង្ហាញ​ពី​អានុភាព និង​ប្រសិទ្ធភាព​របស់​វា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ល្បឿន​របស់​វា​យឺត អាច​វាយប្រហារ​លើ​បណ្តា​គោលដៅ​ក្នុង​តំបន់​ភ្នំ ។ ក្នុង​រយៈពេល​១០​ឆ្នាំ យន្តហោះ​ធុន SU-25 តែ​២៣​គ្រឿង​ប៉ុណ្ណោះ​ត្រូវ​បាញ់​ធ្លាក់ ។ សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ផ្តល់​រហស្សនាម​ដល់​យន្តហោះ​នេះ​ថា «​រថក្រោះ​ហោះ​» ។

យន្តហោះ EMB-314 SUPER TUCANO
បើ​ប្រៀបធៀប​ទៅ​នឹង​យន្តហោះ SU-25 និង​A-10 ដែល​បំពាក់អាវុធ​យ៉ាងច្រើន​នោះ យន្តហោះ​ធុន​ស្រាល​វាយប្រហារ​មក​លើ​ដី​របស់​ប្រេ​ស៊ី​ល​ប្រភេទ​SUPER TUCANO មើលទៅ​ហាក់ដូចជា​យន្តហោះ​សម្រាប់​ហ្វឹកហ្វឺន​ខាងកីឡា ។ ប៉ុន្តែ​ក្រោយមក វា​ត្រូវ​បាន​ធ្វើ​ឱ្យ​ទំនើ​ប កាប៊ី​ន​អ្នកបើកបរ​ការពារ​ដោយ​ប្លាំ​ង​ដាស KEVLAR ហើយ​បំពាក់​ដោយ​កាំភ្លើងយន្ត​ធុន​ធ្ងន់​១២,៧​មី​ល្លី​ម៉ែត្រ​២​ដើម ។

យន្តហោះ​ប្រភេទ​នេះ អាច​ទម្លាក់​គ្រាប់​មីស៊ី​ល និង​គ្រាប់បែក​មិន​បញ្ជា ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព​ពិសេស​ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួកឧទ្ទាម​។ រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​បាន​ប្រើប្រាស់​យន្តហោះ​ទាំងនេះ ដើម្បី​ប្រឆាំង​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន ។

យន្តហោះ​ធុន ALPHA JET
យន្តហោះ​វាយប្រហារ​មក​លើ​ដី ALPHA JET ផលិត​ដោយ​ក្រុមហ៊ុន​យន្តហោះ​អា​ល្លឺ​ម៉​ង់ DORNIER និង​ក្រុមហ៊ុន​យន្តហោះ​បារាំង DASSAULT-BREGUET ចាប់តាំងពី​ឆ្នាំ​១៩៧៧​មក និង​បាន​ប្រើប្រាស់​នៅ​ក្នុង​កងទ័ព​របស់​ប្រទេស​ចំនួន​១៤ ។ យន្តហោះ​ប្រភេទ​នេះសម្រាប់​វាយប្រហារ​គោលដៅ​លើ​ដី​អ​ចល័ត ឬ​ចល័ត ជា​ពិសេស​លើ​ទីលានប្រយុទ្ធ និង​ទីតាំង​ការពារ​យុទ្ធសាស្ត្រ ។

ALPHA JET អាច​ផ្ទុក​អាវុធ​ទម្ងន់​រហូត​ដល់​២,៥​តោន ។ វា​អាច​បំពា​កា់​កាណុង​ទំហំ​៣០​មី​ល្លី​ម៉ែត្រ DEFA 553 កាណុង​ទំហំ​២៧មី​ល្លី​ម៉ែត្រ MAUSER ឬ​កាំភ្លើង​ធុន​១២,៧មី​ល្លី​​ម៉ែត្រ​២​ដើម ។ ម្យ៉ាងទៀត យន្តហោះ​ប្រភេទ​នេះ មាន​បំពាក់​គ្រាប់បែក​ទម្លាក់​ទម្ងន់​៤០០​គីឡូក្រាម បណ្តា​គ្រាប់បែក​ឆេះ និង​មី​ស៊ី​ល​ទំហំ​៧០​មី​ល្លី​ម៉ែត្រ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ