ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​បារម្ភ​ខ្លាំង​ចំពោះ​ជោគជ័យ​របស់​ចិន

6 ឆ្នាំ មុន

សហរដ្ឋ​អា​​មេ​រិ​ក ៖ SPACE NEWS រាយការណ៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ការ​បង្កើន​របស់​ចិន​វិនិយោគ​ក្នុង​វិស័យ​អវកាស​ពុំ​ត្រូវ​ស្ថិត​នៅ​ស្ងៀម​ពុំ​មាន​ចម្លើយ​តប​ពី​សំណាក់​អាជ្ញា​ធរ​អា​មេ​រិ​ក​ឡើយ ។ នេះ​ជា​ការ​វាយតម្លៃ​របស់​បណ្ដា​អ្នក​ជំនាញការ​នៃ​គណៈកម្មការ​កងទ័ព​របស់​សភា​សហរដ្ឋអាមេរិក​។ សមាជិក​សភា​លោក DOUG…

សហរដ្ឋ​អា​​មេ​រិ​ក ៖ SPACE NEWS រាយការណ៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ការ​បង្កើន​របស់​ចិន​វិនិយោគ​ក្នុង​វិស័យ​អវកាស​ពុំ​ត្រូវ​ស្ថិត​នៅ​ស្ងៀម​ពុំ​មាន​ចម្លើយ​តប​ពី​សំណាក់​អាជ្ញា​ធរ​អា​មេ​រិ​ក​ឡើយ ។ នេះ​ជា​ការ​វាយតម្លៃ​របស់​បណ្ដា​អ្នក​ជំនាញការ​នៃ​គណៈកម្មការ​កងទ័ព​របស់​សភា​សហរដ្ឋអាមេរិក​។

សមាជិក​សភា​លោក DOUG LAMBORN ថ្លែង​ថា ឧស្សាហកម្ម​ចិន​ផលិត​ផ្កាយ​រណប​បាន​អភិវឌ្ឍ​ខ្លួន​ក្នុង​សង្វា​ក់​យ៉ាង​លឿន​គួរ​ឲ្យ​បារម្ភ​។ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្ដា​រោងចក្រ​ចិន​បាន​ផលិត​ផ្កាយ​រណប​ដល់​ទៅ​៤០​គ្រឿង​។

ចំណែក លោក​DEAN CHENG អ្នក​ស្រាវជ្រាវ​នៅ ASIA STADY CENTER និយាយ​ថា ចិន​ឆ្លើយ​តប​ចំពោះ​សេចក្ដី​ត្រូវការ​នៃ​ទីផ្សារ​ពិភពលោក​នូវ​បណ្ដា​ផ្កាយ​រណប​តម្លៃ​ថោក ។ ជា​លទ្ធផល​ប្រទេស​ទាំងឡាយ​ដូច​ជា​នី​ហ្សេ​រី​យ៉ា បូ​លី​វី ប្ញុ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ជាដើម​មាន​បំណង​ទិញ​ផ្កាយ​រណប​ក្នុង​តម្លៃ​ទាប​ដែល​ពុំ​មាន​ប្រទេស​ណាមួយ​អាច​ប្រជែង​បាន​ឡើយ ។ តាម​យោបល់​របស់​អ្នកវិភាគ​រូប​នោះ​ថា​ប្រការ​យ៉ាងនេះ​គំរាមកំហែង​ដល់​ជំហរ​របស់​ក្រុមហ៊ុន​ប៊ូ​អី​ុ​ង​លើ​ទីផ្សារ​ពិភពលោក​នៃ​គមនាគមន៍​តាម​ផ្កាយ​រណប​។

ម្យ៉ាងវិញទៀត កាលពី​អតីតកាល​ចិន​ផ្ដោត​កាន់តែ​ច្រើន​លើ​ការ​ទទួល​បាន​ដោយ​ស្រប​ច្បាប់ និង​មិន​ស្របច្បាប់​នៃ​បច្ចេកវិទ្យា​ឥឡូវ​ចិន​អភិ​វ​ន្ឍ​ដោយ​ខ្លួនឯង​ផ្ទាល់​នូវ​អ្វី​ដែល​អាច​ឲ្យ​ខ្លួន​រត់​ទាន់​ការ​យឺតយ៉ាវ​ហើយ​បង្ហាញ​ពី​សមត្ថភាព​កាន់តែ​ធំ​របស់​ខ្លួន​ក្នុង​ការ​ប្រកួតប្រជែង​ខាង​បច្ចេកវិទ្យា​។

លោក​បន្ត​ថា​យើង​មិន​និយាយ​ត្រឹមតែ CYBER តែ​យើង​និយាយ​ពី​សមត្ថភាព​អវកាស ក្នុងនោះ​រួម​មានការ​តស៊ូ​ប្រឆាំង​បណ្ដា​គូប្រជែង​ធំ​ៗខាង​អាវុធ​ប្រឆាំង​ផ្កាយ​រណប​និង​បង្ក​ការ​រំខាននានា​ផង​។

មុន​នេះ​គេ​បាន​ប្រកាស​ថា​រហូត​ដល់​ឆ្នាំ២០២០ ចិន​បង្កើត​ប្រព័ន្ធ​នាវាចរណ៍​សកល​ដែល​រួម​មាន​ផ្កាយ​រណប​ដល់​ទៅ​៣៥ ដោយ​ប្រព័ន្ធ​នេះ​គេ​ហៅ​ប្រព័ន្ធ BEIDOU-3 ដើ​ម្ប​ក្លាយ​ជា​ប្រទេស​ទី​៣​ជាមួយ​រុ​ស្ស៊ី និង​សហរដ្ឋអាមេរិក​មាន​ប្រព័ន្ធ​នាវាចរណ៍​បែប​នេះ​ផ្ទាល់​ខ្លួន។ ក្នុង​ឆ្នាំ​២០១៨ ចិន​គ្រោង​បាញ់​បង្ហោះ​ផ្កាយ​រណបច្រើន​ទៀត​សម្រាប់​ប្រព័ន្ធ BEIDOU-3៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ