ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ធ្វើ​ក្តៅ​អ​ញ្ចឹ​ង លែង​មាន​អ្នក​ថ្លើមធំ​ទៀត​ហើយ(មានវីដេអូ)

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ទីតាំង​រណ្តៅ​រ៉ែ​ដែល​ធ្លាប់​បាន​លួច​ធ្វើ​អាជីវកម្ម​ខុសច្បាប់​បែប​អនាធិបតេយ្យ ពេញ ក្នុង​ព្រៃ​តំបន់​រ៉ែ​នៅ​ចំណុច​អូរ​ត្រូ​ន ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ និង​ធ្លាប់​ឆក់​យកអាយុ ជីវិត​កម្មករ​ខ្មែរ​ជា​ច្រើន​នាក់​ឲ្យ​ស្លាប់​ក្នុង​រណ្តៅ និង​បាត់​ខ្លួន​ដោយសារ​តែ​បាក់​ដី​សង្កត់…

ខេត្តក្រចេះ ៖ ទីតាំង​រណ្តៅ​រ៉ែ​ដែល​ធ្លាប់​បាន​លួច​ធ្វើ​អាជីវកម្ម​ខុសច្បាប់​បែប​អនាធិបតេយ្យ ពេញ ក្នុង​ព្រៃ​តំបន់​រ៉ែ​នៅ​ចំណុច​អូរ​ត្រូ​ន ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ និង​ធ្លាប់​ឆក់​យកអាយុ ជីវិត​កម្មករ​ខ្មែរ​ជា​ច្រើន​នាក់​ឲ្យ​ស្លាប់​ក្នុង​រណ្តៅ និង​បាត់​ខ្លួន​ដោយសារ​តែ​បាក់​ដី​សង្កត់ ។ បើ​ទោះបីជា​មានការ​ធ្លាប់​ចុះ​ទៅ​ហាមឃាត់​ទប់ស្កាត់​ពី​អាជ្ញាធរ​ក៏​មិន​អាច​ទប់ស្កាត់​បាន ។

នៅ ពេល​នេះ​អណ្តូងរ៉ែ​ទាំងអស់​នៅ​តំបន់​នោះ គឺ​ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល អះអាង​ថា បាន​ធ្វើការ​ទប់ស្កាត់​បាន​ទាំងស្រុង បន្ទាប់​ពី​សមត្ថកិច្ច​មាន​វិធានការ​ក្តៅ ដោយ​កាយ​ដី​លុបរណ្តៅ​ចោល​ទាំងអស់ និង​រើ​បំផ្លាញ​ចោល​រោង​ឈើ​តូច​-​ធំ​ព្រមទាំង​រឹបអូស​យក​សម្ភារ​ជា​ច្រើន​សម្រាប់​ផ្សេង​ទៀត ។

វិធានការ​ក្តៅ​ពី​ក្រុម​អាជ្ញា​ធរមាន​សមត្ថកិច្ច ពិសេស​មន្ទីរ​ជំនាញ​រ៉ែ និង​ថាមពល​ដែល បាន​ធ្វើ​ឡើង​ទៅ​លើ​បណ្តា​រណ្តៅ​រ៉ែ​ខុសច្បាប់​ទាំង​ចំនួន​ជាង​១០​ទីតាំង​នោះ ត្រូវ​បាន​លោក សុខ គី​រី​រ័​ត្ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​បាន​បញ្ជាក់​ថា សកម្មភាព​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​បាន​ពិនិត្យ​ឃើញ​ថា ទីតាំង​រណ្តៅ​រ៉ែ​នោះ​នៅ​តែ​មាន​ជន​ឱកាសនិយម នៅ​តែ​លួច​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ។

ក្រោយ​វិធានការ​ក្តៅ​នេះ​ហើយ សមត្ថកិច្ច​ក៏​នៅ​តែ​បន្ត​ឃ្លាំមើល ប្រសិនបើ​នៅ​តែ​មានការ​លួច​ចូល​ទៅ​ធ្វើ​អាជីវកម្ម​ទៀត​នោះ គឺ​មាន​ផែនការ​ចាប់ខ្លួន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ