ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​!!! សែក​គ្មាន​ទឹកប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ (មានវីដេអូ)

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹង​ត្រែង​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង កាលពី​វេលា​ម៉ោង​​១៣​និង​០៥​នាទី ថ្ងៃ​ទី​២១ មក​រា​នេះ ក្រោយ​ពី​ចេញ​មូលប័ត្រ​គ្មាន​សាច់ប្រាក់​កាលពី​ឆ្នាំ​២០១៦​។ ហើយ​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​ក្រោយ​តុលាការខេត្ត​ចេញ​ដីការ​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ចុះ​លេខ​៣៥៤.​ចស​”​ដ​”/២០១៧…

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹង​ត្រែង​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង កាលពី​វេលា​ម៉ោង​​១៣​និង​០៥​នាទី ថ្ងៃ​ទី​២១ មក​រា​នេះ ក្រោយ​ពី​ចេញ​មូលប័ត្រ​គ្មាន​សាច់ប្រាក់​កាលពី​ឆ្នាំ​២០១៦​។ ហើយ​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​ក្រោយ​តុលាការខេត្ត​ចេញ​ដីការ​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ចុះ​លេខ​៣៥៤.​ចស​”​ដ​”/២០១៧ ដោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​សៀមរាប លោក លឹ​ម សុ​គ​ន្ធា​រ៉ា ចេញ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ជនជាប់ចោទ​ឈ្មោះ អេ​ង បញ្ញា​ឬ​ទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បច្ចុ​ប្បន្ន​រស់នៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ត្រូវ​បាន​​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ចេញ​មូល​ប័ណ្ណ​ប័ត្រ​គ្មាន​សាច់​ប្រាក់​ប្រព្រឹត្ត​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៦​។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ជនជាប់ចោទ​នេះ​មាន​ទំនាក់ទំនង​លើ​អា​ជី​កម្ម​ជាមួយ​ក្រុមហ៊ុន​មួយ​ដែល​មាន​ក្រុម​ម្ចាស់​ភាគហ៊ុន​នៅ​ខេត្តសៀមរាប ក្រោយមក​ជនជាប់ចោទ​បាន​ចេញ​មូល​ប​ប័ណ្ណ​ប័ត្រ​គ្មាន​សាច់ប្រាក់​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​ភាគី​​ក្រុមហ៊ុន​ដើមបណ្តឹង តែ​ដោយសារ​មូល​ប័ណ្ណ​ប័ត្រ​នោះ​គ្មាន​សាច់ប្រាក់​ភាគី​ក្រុម​ហ៊ុន​​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ទាមទារ​យុត្តិធម៌​។

ទាក់ទិន​ករណី​ខាងលើ​នេះ ត្រូវ​បាន​អូស​បន្លាយ​ពេលវេលា​ជា​ច្រើន​ឆ្នាំ​រហូត​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ​២០១៧ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ចេញ​ដីការ​បង្គាប់​ឱ្យ​កម្លាំង​សាធា​រណៈ​​ស្រាវជ្រាវ​រក​ចាប់ខ្លួន និង​នាំ​បុគ្គល​នេះ​ទៅ​កាន់​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន​។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បានឱ្យ​ដឹង​ថា ជនសង្ស័យខាងលើ​​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ច្រក​អន្តរជាតិ​ត្រពាំង​គ្រៀល ខណៈ​ពេល​​បម្រុង​ឆ្លង​ទៅ​ប្រទេស​ឡាវ​កាលពី​រសៀល​ថ្ងៃ​ទី​២១ មក​រា ២០១៨​។ ក្រោយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​នាំ​មក​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្តស្ទឹងត្រែង ហើយបច្ចុប្បន្ន​នេះជន​ជនសង្ស័យ​​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ខេត្តស្ទឹងត្រែង ប្រគល់​ជូន​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ​បញ្ជូន​ទៅ​តុលា​ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ