ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​រន្ធត់​ចិត្ត​ក្រៃ​លែង​ឃើញ​កូន​មិញ​សោះ រវល់​មួយ​ភ្លេ​ត​ឃើញ​កូន​ក្នុង​អាង

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មានរឿង​ដ៏​គួរ​ឱ្យ​អាណោចអាធ័ម​មួយ ខណៈ​ម្តាយ​កំពុង​រវល់​ជាប់​ដាំ​ស្លរ ស្រាប់តែ​កូនប្រុស​តូច​ដ៏​គួរ​ឱ្យ​ស្រឡាញ់​បាន​លង់ទឹក​បង្គន់​ស្លាប់​ធ្វើ​ឱ្យ​រន្ធត់​ចិត្ត​ក្រៃ​លែង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី ថ្ងៃ​ទី​២០ មក​រា ២០១៨ ស្ថិត​ក្នុងភូមិ​ត្នោត​ជុំ​ទី​៤…

ខេត្តកំពង់ធំ ៖ មានរឿង​ដ៏​គួរ​ឱ្យ​អាណោចអាធ័ម​មួយ ខណៈ​ម្តាយ​កំពុង​រវល់​ជាប់​ដាំ​ស្លរ ស្រាប់តែ​កូនប្រុស​តូច​ដ៏​គួរ​ឱ្យ​ស្រឡាញ់​បាន​លង់ទឹក​បង្គន់​ស្លាប់​ធ្វើ​ឱ្យ​រន្ធត់​ចិត្ត​ក្រៃ​លែង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី ថ្ងៃ​ទី​២០ មក​រា ២០១៨ ស្ថិត​ក្នុងភូមិ​ត្នោត​ជុំ​ទី​៤ ឃុំ​ត្នោត​ជុំ ស្រុក​បារាយ​ណ៌ ខេត្តកំពង់ធំ​។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ត្រី សន តា​ល់ អធិការរង​នគរបាល​ស្រុក​បា​រា​ណ៍​បានឱ្យ​ដឹង​ថា ម្តាយ​ក្មេង​រង​គ្រោះ​ឈ្មោះ ក្រា​ត់ សុភា អាយុ​៣៤​ឆ្នាំ និង​ឪពុក​ឈ្មោះ ហូ សា​វឿ​ន អាយុ​៣៨​ឆ្នាំ ចំណែក​កូនប្រុស​តូច​របស់​គាត់​ឈ្មោះ​ហៀ​ប អ៊ីថា​ង អាយុ​០១​ឆ្នាំ អ្នក​ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ​ត្នោត​ជុំ​ទី​៤ ឃុំ​ត្នោត​ជុំ ស្រុក​បារាយ​ណ៌ ខេត្តកំពង់ធំ​។

លោក​វរសេនីយ៍ត្រី​បន្ត​ទៀត​ថា បើ​យោង​តាម​ម្តាយ​ក្មេង​រង​គ្រោះ​ឱ្យ​ដឹង​ថា រាល់ថ្ងៃ​គាត់​តែងតែ​ងូតទឹក​ឱ្យ​កូន និង​ដាក់​ឱ្យ​កូន​លេង​ទឹក​មិន​ដែល​កើត​អី​នោះ​ទេ លុះ​នៅ​ថ្ងៃ​កើត​ហេតុ​បន្ទាប់​ពី​ងូតទឹក​រួច​ក៏​ដាក់​ឲ្យ​កូន​លេង​ដូច​សព្វដង រួច​ក៏​ចេញ​មក​ដាំបាយ និង​ធ្វើ​ម្ហូប ដោយ​ទុក​កូន​តូច​របស់​គាត់​ឲ្យ​លេង​នៅ​ក្នុង​បន្ទប់ទឹក ដែល​ក្នុង​នោះ​មាន​បង្គន់​នៅ​ជា​មួយ​។ ខណៈ​ពេល​កំពុង​ជាប់ដៃ​ធ្វើ​ម្ហូ​ម​ភ្លេចខ្លួន ស្រាប់តែ​កូនប្រុស​តូច​គាត់​ធ្លាក់​ចូល​ទៅ​ក្នុង​អាង​ទឹក​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម​តែ​ម្តង​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វី​កោសល្យ​វិ​ច្ច័​យ រួច​សន្និដ្ឋាន​ថា ក្មេង​ប្រុស​រង​គ្រោះ​នេះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​មែន រួច​ក៏​ប្រគល់​សព​ឱ្យ​ឪពុក​ម្ដាយ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ