ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម ចង់ឱ្យ​រៀបចំពិធីបុកល័ក្ត​ក្នុង​ពិធី​មង្គលការ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​​ពេ​ញ ៖ អ្នក​នាង​ខាត់ សុ​ឃី​ម បាន​ស្នើ​ឲ្យ​ម្ចាស់​កម្មវិធី​ទាំងឡាយ​គួរ​រៀបចំ​ពិធី​ «បុកល័ក្ត​»​នៅ​លើ​ក្នុង​មង្គលការ ព្រោះ​ជា​ប្រពៃណី​ដើម​តាំងពី​បុរាណ​មក ។ ការ​ស្នើ​សុំ​ពី​អ្នក​នាង​ខាត់ សុ​ឃី​ម…

រាជធានី​ភ្នំ​​ពេ​ញ ៖ អ្នក​នាង​ខាត់ សុ​ឃី​ម បាន​ស្នើ​ឲ្យ​ម្ចាស់​កម្មវិធី​ទាំងឡាយ​គួរ​រៀបចំ​ពិធី​ «បុកល័ក្ត​»​នៅ​លើ​ក្នុង​មង្គលការ ព្រោះ​ជា​ប្រពៃណី​ដើម​តាំងពី​បុរាណ​មក ។

ការ​ស្នើ​សុំ​ពី​អ្នក​នាង​ខាត់ សុ​ឃី​ម ស្រប​ពេល​ពី​ធី​បុកល័ក្ត​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ខ្មែរ ត្រូវ​គេ​កាត់​ចោល​ស្ទើរតែ​គ្រប់​មង្គលការ ។ ការ​កាត់​ពី​ធី​នេះ គឺ​មាន​ទស្សនៈ ផ្សេង​ៗ​គ្នា​បាន​លើក​ឡើង ដោយ​ក្នុង​នោះ​មាន​ខ្លះ​យល់​ថា ការ​រៀបចំ​ពិធី​គឺ​ត្រូវ​ចំណាយ​ច្រើន និង​ប្រើ​ពេលវេលា​យូរ ណាមួយ​មិនសូវ​មាន​អ្នកជំនាញ​លើ​ផ្នែក​នេះ ។

ទោះជា​យ៉ាងណា​ក្តី ក្នុង​នាម​ជា​អ្នកសិល្បៈ​ផ្នែក​បុរាណ​មួយ​រូប​អ្នក​នាង​ខាត់ សុ​ឃី​ម ស្នើ​ឲ្យ​ម្ចាស់​មង្គលការ​នានា គួរ​រៀបចំ​ពិធី​នេះ​ឡើង​វិញ​ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន ព្រោះ​បើ​មិន​ដូច្នោះ​ទេវា​នឹង​អាច​បាត់បង់ និង​កូន​ខ្មែរ​ជំនាន់​ក្រោយ​មិន​ស្គាល់​ប្រពៃណី​មួយ​នេះ ។

អ្នក​នាង​ខាត់ សុ​ឃី​ម អះអាង​ថា​«​កម្មវិធី​បុកល័ក្ត ជា​ទម្រង់​មួយ​យ៉ាង​សំខាន់​ក្នុង​ពិធី​ឮ​មង្គល​ការ ដែល​កេរដំណែល​មួយ​នេះ​បង្កប់​អត្ថន័យ​អប់រំ​ទូន្មាន​កូនប្រុស​កូនស្រី ចេះ​ទ្រាំ​អត់ធ្មត់ និង​ប្រតិបត្តិ​គោរព​ស្វាមីភរិយា​រស់នៅ​ជាមួយ​គ្នា​ដោយ​មាន​សុភមង្គល ។

សាមី​កម្មវិធី​ដែល​បាន​ប្រារព្ធ​ពី​ធី​នេះ​ឡើង ដូច​បាន​ចូលរួម​លើក​តម្លៃ និង​ថែរក្សា​ប្រពៃណី​​វប្បធម៌​ជាតិខ្មែរ​យើង​រីក​ចំរើន​បន្ថែម​ទៀត ដូច​ពាក្យស្លោក​ថា វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន »​។

ពិធីបុកល័ក្ត​នៅ​ក្នុង​មង្គលការ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​មានការ​រៀបចំ​តែ​នៅ​ក្នុង​ពិធី​មង្គលការ​អ្នក​ដែល​មានបុណ្យ​សក្តិ និង​អ្នកមាន​ទ្រព្យសម្បត្តិ​ស្កុ​ក​ស្តម្ភ​ប៉ុណ្ណោះ ចំណែក​ក្នុង​ពិធី​មង្គលការ​អ្នក​សាមញ្ញ គឺ​មិនឃើញ​មាន​រៀបចំ​ទេ ។

តាម​ប្រពៃណី​ខ្មែរ ពិធី​មង្គលការ​ដែល​រៀបចំ​ទៅ​ប្រកបដោយ​លក្ខណៈ​ពេញលេញ និង​ត្រឹមត្រូវ​នោះ គឺ​ត្រូវ​រៀបចំ​ជា​ពិធី​ដូច​ជា ដង្ហែ​កូនកំលោះ​ចូល​រោងផ្កាស្លា​(​ផ្ទះ​ខាង​ស្រី​) ការ​បេះ​ផ្កាស្លា ការ​លើក​កំណត់ ស៊ី​ស្លា មើល​ពេលា​កូនប្រុស​-​ស្រី ការ​ហែ​ឡើងអ្នកតា ពិធី​កាត់សក់ ការ​ដង្ហែ​កូនប្រុស​-​ស្រី​ទៅ​ងូតទឹក ការ​សែន​ក្រុង​ពលី ការ​សែន​ចងដៃ​ទោល ពិធី​ជុំ​ពេលា ជាវ​ខាន់ស្លា ពិធីបុកល័ក្ត ការ​រៀបរៀង​ផ្លែ​ឈើ ការ​ដោត​ផ្កាស្លា ការសំពះ​ពលី​(​ជិត​ភ្លឺ​) ការ​ដង្ហែ​កូនប្រុស​ទៅ​កន្លែង​ផ្ទឹម ការសំពះ​ផ្កាស្លា ការ​ផ្ទឹម​(​ចងដៃ​បង្វិលពពិល បាចផ្កា​ស្លា​) ការ​ទប់ទឹក​សាកន្ទេល​(​តោង​ជាយ​ស្បៃ​កូនក្រមុំ​ចូល​បន្ទប់​) ការ​សែន​លា​បំណន់ តា​ដុ​ង​យាយ​ជ័យ និង​ពិធីផ្សំដំណេក ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ