ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​លេង​សុខ​ៗ កើត​ស្អី​ចង់​វ៉ៃ​គ្នា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​២​ក្រុម​អង្គុយ​ម្ខាង​ផ្លូវ​ម្នាក់​សោះ បែរជា​ឌឺដង​សម្តី​ដាក់​គ្នា​រហូត​ក្លាយជា ហិង្សា ប្រើ​ដំបង និង​ដុំ​ថ្ម​គប់​គ្នា​ទៅ​វិញ​ទៅ​មក សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ភាគី​ទាំង​២​ដែល​មាន​គ្នា​ចំនួន​០៦​នាក់​យក​មក​សាកសួរ ។ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២១​និង​០០​នាទី​នៅ​មុខ​ភោ​ជនី​ដ្ឋា​ន​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​២​ក្រុម​អង្គុយ​ម្ខាង​ផ្លូវ​ម្នាក់​សោះ បែរជា​ឌឺដង​សម្តី​ដាក់​គ្នា​រហូត​ក្លាយជា ហិង្សា ប្រើ​ដំបង និង​ដុំ​ថ្ម​គប់​គ្នា​ទៅ​វិញ​ទៅ​មក សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ភាគី​ទាំង​២​ដែល​មាន​គ្នា​ចំនួន​០៦​នាក់​យក​មក​សាកសួរ ។ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២១​និង​០០​នាទី​នៅ​មុខ​ភោ​ជនី​ដ្ឋា​ន​មួយ​កន្លែង ផ្លូវ​១០១៩ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ។

ភាគី​ទី​មួយ ៖ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​០៤​នាក់​ទី​១-​ឈ្មោះ វុ​ធ តុង​ហាវ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​២-​ឈ្មោះ វ៉ា​ន់ សុខ​ឡេ​ង អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​៣-​ឈ្មោះ ចិន ភារ​ម្យ អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទី​៤-​ឈ្មោះ គឹ​ម ធា​រ៉ា អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំង​៤​នាក់​ស្នាក់​នៅ​ភូមិ​រោងចក្រ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។
ភាគី​ទី​ពីរ ៖ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់​ទី​១-​ឈ្មោះ ឈួ​ន ឧត្តម អាយុ​១៧​ឆ្នាំ មុខរបរ​លាង​រថយន្ត ទី​២-​ឈ្មោះ សុខ រិ​ទ្ទ អាយុ​១៨​ឆ្នាំ មុខរបរ​លាង​រថយន្ត ទាំង​២​នាក់​ស្នាក់​នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា មុន​កើតហេតុ​ឃើញ​ក្មេង​ទំនើង​២​ក្រុម​ខាងលើ អង្គុយ​លេង​ទល់មុខ​គ្នា ដោយនៅ​ម្ខាង​ផ្លូវ​រៀង​ៗ​ខ្លួន ក្នុង​នោះ​មាន​ស្រី​មាន​ប្រុស ហើយ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ប្រែ​ក្លាយទៅជា​បោះសម្តី​ផ្លែផ្កា​ដាក់​គ្នា រហូត​ឈាន​ដល់​ប្រើ​ហិង្សា​ដាក់​គ្នា ដោយ​ប្រើ​ដំបង និង​ដុំ​ថ្ម​គប់​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​មិន​មាន​អ្នក​រង​របួស​ឡើយ គ្រាន់តែ​ដុំ​ថ្ម​ខាងលើ​ខ្ទៀ​តទៅ​ប៉ះ​កញ្ចក់​ហាង​ធី​មកា​ហ្វេ បណ្តាល​ឲ្យ​មាន​ស្នាម​ប្រះ​២​ទៅ​៣​ផ្ទាំង ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ហេតុការណ៍​កើតឡើង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍ និង​ឃាត់​បា​ទាំង​០៦​នាក់ យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ភ្លាម​ៗ ។ សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ ក្នុង​ករណី​ទំនាស់​គ្នា​ខាងលើ​នេះ ក្រោយ​ពី​យក​មក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​ភាគី​សងខាង​ព្រម​ទទួលកំហុស​ខ្លួន​ដោយ​មិន​មាន​អ្នក​ប្តឹង​គ្នា​ឡើយ ហើយ​សមត្ថកិច្ច​បាន​ឲ្យ​អាណាព្យាបាល​មក​ធ្វើការ​ធានា​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ