ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ៗ​ធ្លាក់​ចូល​ប្រឡាយ​ក្នុង​ទឹក​ភ័យ​ទេ ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ខណៈ​បើករថយន្ត​គេច​ពី​រថយន្ត​មួយ​គ្រឿង​ទៀត ក៏​ជ្រុល​ធ្លាក់​ចូល​ប្រឡាយ​ទឹក ដែល​នៅ​ក្បែរ​ដងផ្លូវ តែ​សំណាងល្អ​អ្នកបើកបរ​រថយន្ត​មិន​មាន​រង​របួស​អ្វី​គ្រាន់តែ​រង​ការ​ភិតភ័យ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមករា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ខណៈ​បើករថយន្ត​គេច​ពី​រថយន្ត​មួយ​គ្រឿង​ទៀត ក៏​ជ្រុល​ធ្លាក់​ចូល​ប្រឡាយ​ទឹក ដែល​នៅ​ក្បែរ​ដងផ្លូវ តែ​សំណាងល្អ​អ្នកបើកបរ​រថយន្ត​មិន​មាន​រង​របួស​អ្វី​គ្រាន់តែ​រង​ការ​ភិតភ័យ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមករា នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះរ​ទេស ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អ្នក​បើករថយន្ត​ឈ្មោះ សឹង ជី​ង អាយុ​៥៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ធ្វើការ​រោច​ក្រ​កាត់ដេរ​សំលៀក​បំពាក់ ស្នាក់​នៅ​ភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។

សម្តី​បុរស​ជនជាតិ​ចិន​ខាងលើ​ប្រាប់​តាម​រយៈ​អ្នកបកប្រែ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​បាន​បើករថយន្ត​ខាងលើ ពណ៌​ទឹកប្រាក់ ស្លាក​លេខ កណ្តាល​២B-៦៧៨៦ ចេញពី​ទីក្រុង​ភ្នំពេញ គោលបំណង​ទៅ​រោងចក្រ​នៅ​សង្កាត់​ក្រាំង​ពង្រ ដោយ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ ខណៈ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង មិន​ស្គាល់​ម៉ាក​បាន​បើក​មក​ជែង​ពេល​នោះ​គាត់​បាន​ព្យាយាម​បើក​គេច​រថយន្ត​ខាងលើ ក៏​ជ្រុល​ធ្លាក់​ប្រឡាយ​ទឹក​ដែល​នៅ​ក្បែ​ផ្លូវជាតិ​តែ​ម្តង ប៉ុន្តែ​សំណាងល្អ​មិន​មាន​រង​របួស​អ្វី ។

ភ្លាម​ៗ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​គ្រោះថ្នាក់​ខាងលើ ប៉ុន្តែ​ដោយសារ​រថយន្ត​មិន​ប៉ះពាល់​អ្នក​ដ៏​ទៃ​បាន​ឲ្យ​ម្ចាស់​រក​រថយន្ត​មក​ស្ទូច​យក​ចេញ​ដោយ​ខ្លួនឯង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ