ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់គ្នា​ទើបបាន​២​ខែ ឪពុក​ស៊ី​កូន​ឯង

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ស្រុក​សូទ្រនិគម​បាន​ឃាត់ខ្លួន​ឪពុកចុង​តិ​រិ​ច្ឆា​ន បន្ទាប់​ពី​ម្តាយ​​​កុមារី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​ឱ្យ​ចាប់ខ្លួន ខណៈ​ឃើញ​កូន​ចេញ​ឈាម​តាម​ប្រដាប់​ភេទ​អត់​ឈប់ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ (​ប្តី​ចុង​) នោះ​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២០ មក​រា ២០១៨…

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ស្រុក​សូទ្រនិគម​បាន​ឃាត់ខ្លួន​ឪពុកចុង​តិ​រិ​ច្ឆា​ន បន្ទាប់​ពី​ម្តាយ​​​កុមារី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​ឱ្យ​ចាប់ខ្លួន ខណៈ​ឃើញ​កូន​ចេញ​ឈាម​តាម​ប្រដាប់​ភេទ​អត់​ឈប់ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ (​ប្តី​ចុង​) នោះ​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២០ មក​រា ២០១៨ ស្ថិត​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ចាន់ ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ប្តី​ក្រោយ​ដែល​ទើបបាន​គ្នា​២​ខែ មានស្រុក​កំណើត​នៅ​ភូមិ​ចាន់​ស​ខាងត្បូង ឃុំ​ចាន់​ស ស្រុក​សូទ្រនិគម ចំណែក​កុមារី​រង​គ្រោះ​អាយុ​៤​ឆ្នាំ ។

តាម​សម្តី​ម្តាយ​កុមារី​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម្តាយ​កុមារី​រង​គ្រោះ​ដែល​ប្តឹង​ប្តី​ក្រោយ​នេះ គឺ​ទើបតែ​បាន​គ្នា​រយៈពេល​២​ខែ​ប៉ុណ្ណោះ ក្រោយមក​ឃើញ​កូនស្រី​របស់​គាត់​ហូរ​ឈាម​ចេញ​តាម​ប្រដាប់​ភេទ​អត់​ឈប់ ហើយ​ថែម​ទាំង​ស្រែកយំ​ទៀត ក៏​នាំ​កូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​កុមារ​ខេត្តសៀមរាប ទើប​ដឹង​ថា​កុមារី​រង​គ្រោះ​ត្រូវ​ឪពុកចុង​តិ​រិ​ច្ឆា​ន​ចាប់រំលោភ​។ ដោយ​ឪពុកចុង​នោះ​បាន​នាំ​កុមារី​រង​គ្រោះ​ទៅ​បេះ​ស្តៅ​នៅ​ឯ​វាលស្រែ​ខាងលិច​ភូមិ​ចម្ងាយ​២៥០​ម៉ែត្រ កាលពី​ថ្ងៃ​ទី​១៩ មក​រា ស្ថិត​នៅ​ស្រុក​សូទ្រនិគម ហើយ​ក៏​ចាប់​កុមារី​រង​គ្រោះ​ដោះ​ខោ​ចេញ រួច​យកដៃ​លូក​ប្រដាប់​ភេទ​រហូត​ចេញ​ឈាម ក្រោយមក​ឃើញ​កុមារី​រង​គ្រោះ​ស្រែកយំ​ថា «​ឈឺ​ណាស់​» ក៏​ដក​ដៃ​ចេញ​វិញ ហើយ​នាំ​ដើរមក​ផ្ទះ​វិញ​តែ​ម្តង​។

លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​ស្រុក​សូទ្រនិគម​បាន​ប្រាប់​នៅ​យប់​ថ្ងៃ​ទី​២០ មក​រា​នេះ​ថា ដោយ​យើង​ទើប​ទទួល​ព័ត៌មាន​ថា​មាន​ករណី​រំលោភ​មួយ​បាន​កើតឡើង​នៅ​ស្រុក​សូទ្រនិគម កាលពី​ថ្ងៃ​ទី​១៩ ដោយ​ឪពុកចុង​រំលោភ​កូនដើម លុះ​ព្រឹក​ថ្ងៃ​ទី​២០ ទើប​ម្តាយ​ឃើញ​កូន​មាន​ឈាម​ហូរ​តាម​ប្រដាប់​ភេទ​ក៏​នាំ​កូន​ទៅ​ពេទ្យ​កុមារ​ខេត្ត​សៀម​រាប​​ពិនិត្យ​ដឹង​ថា កុមារី​រង​គ្រោះ​ត្រូវ​គេ​រំលោភ រហូត​ដល់​ល្ងាច​ទើប​ខ្ចី​ទូរស័ព្ទ​គេ​ចុច​មក​ប្រាប់​លោក​មេ​ភូមិ​ក៏​ដឹង​ដល់​សមត្ថកិច្ច​យើង ។

ក្រោយមក​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​ស្រុក​បាន​ចុះ​ទៅ​នាំ​ខ្លួន​ប្តី​ចុង​នោះ​យក​មក​សួរ​ចម្លើយ​នៅ​អធិការដ្ឋាន ខណៈ​ពេល​នោះ​ជនសង្ស័យ​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ទៅ​លើ​កូនចុង​ពិតប្រាកដ​មែន​»​។ ក្រោយ​ពី​ជនសង្ស័យ​សារភាព​ច្បាស់លាស់​ហើយ កម្លាំង​ជំនាញ​ក៏​យក​ខ្នោះ​មក​ដាក់ រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ