ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត ឬ​មិន​ពិត​បើ​នាង​និយាយ​បែប​នេះ​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​គេ​ចោទប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ជំ​ហៀ​ង​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច ខណៈ​នាង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ជាមួយ​បុរស​២​នាក់​ទៀត ។ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​១២​យប់​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ មក​រា​នៅ​ផ្លូវ​លេខ​២៧១ ខាងជើង​វិទ្យាល័យ​សម្តេច​ជា​ស៊ី​ម​សាមគ្គី សង្កាត់​បឹង​សាឡា​ង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​គេ​ចោទប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ជំ​ហៀ​ង​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច ខណៈ​នាង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ជាមួយ​បុរស​២​នាក់​ទៀត ។ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​១២​យប់​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ មក​រា​នៅ​ផ្លូវ​លេខ​២៧១ ខាងជើង​វិទ្យាល័យ​សម្តេច​ជា​ស៊ី​ម​សាមគ្គី សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

បុរស​សង្ស័យ​ឈ្មោះ ស៊ឹ​ម សាច់​សារី អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ឈូកសង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។
ចំណែក​ដើមបណ្តឹង​ឈ្មោះ ហាប់ គឹ​ម​មួយ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រែក​ទាល់​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​គាត់​បាន​ចេញពីផ្ទះ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២​គោលបំណង​ជូន​បង​ទៅ​ផ្ទះ​គាត់ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ខ្មៅ ឌុ​ប​គ្នា​០៣​នាក់ ជិះ​តាម​ផ្លូវ​២៧១ ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធុន​ធំ​ពណ៌​ខ្មៅ​មក​ពីក្រោយ ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​របស់​គាត់​បាន​សម្រេច ហើយ​ព្យាយាម​បើក​រត់គេច​ខ្លួន ។
ប្រភព​បាន​បន្ត​ថា ពេល​នោះ​គាត់​បាន​ព្យាយាម​បើក​តាម​ពីក្រោយ​រហូត​មក​ដល់​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែ​ក្អម បានឃើញ​សមត្ថកិច្ច​កំពុង​ល្បាត​ក៏​ឲ្យ​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ប្រកែក​ថា ខ្លួន​មិន​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដូច​ការ​ចោទប្រកាន់​ឡើយ ដោយ​អះអាង​ថា ស្ត្រី​ខាងលើ​សង្ស័យ​ភណ្ឌ​ច្រឡំ ហើយ​ពេល​ឃាត់​នោះ​មិនឃើញ​មានការ​បូ​ប​ជន​រង​គ្រោះ​ឡើយ ។ តែ​ទោស​យ៉ាងណា​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មាន​គ្នា​ដល់​ទៅ​៣​នាក់ ហើយ​សុទ្ធតែ​ចោទ​ប្រកា​ទ​ទៅ​លើ​បុរស​ខាងលើ​ទាំងអស់​នៅ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​ឆក់​នោះ​មាន​លុយ​១០​ម៉ឺន​រៀល និង​ទូរស័ព្ទ​ដៃ​ម៉ាក​អា​ហ្វូ​ន​៥ ពណ៌​ស មួយ​គ្រឿង​ផង​ដែរ ។

បច្ចុប្បន្ន​បុរស​ដែល​ជា​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ