ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ភ្ជូ​រ​ស្រែ​សុខ​ៗ​ស្រាប់តែ​ប្រទះ​ឃើញ​ផ្អើល​ភ្លាម

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សៀមរាប និង​កងអនុសេនាធំ​លេខ​៣​ខេមរភូមិន្ទ​ប្រចាំ​នៅ​ភ្នំ​ក្រោម​បាន​ចុះ​ទៅ​យក​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​សំណល់​សល់​ពី​សង្គ្រាម​ចំនួន​៤​គ្រាប់​នៅ​កន្លែង​ផ្សេង​គ្នា ដែល​ប្រជាពលរដ្ឋ​ភ្ជួរស្រែ​បាន រួច​ធ្វើការ​ប្រគល់​បន្ត​ទៅ​ឱ្យ​អង្គការ​ស៊ី​ម៉ាក់ ដើម្បី​យក​ទៅ​កម្ទេច​ចោល ។ ហេតុ​ការ​ប្រគល់​គ្រាប់​មិន​ទាន់​ផ្ទុះ​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែមករា…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សៀមរាប និង​កងអនុសេនាធំ​លេខ​៣​ខេមរភូមិន្ទ​ប្រចាំ​នៅ​ភ្នំ​ក្រោម​បាន​ចុះ​ទៅ​យក​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​សំណល់​សល់​ពី​សង្គ្រាម​ចំនួន​៤​គ្រាប់​នៅ​កន្លែង​ផ្សេង​គ្នា ដែល​ប្រជាពលរដ្ឋ​ភ្ជួរស្រែ​បាន រួច​ធ្វើការ​ប្រគល់​បន្ត​ទៅ​ឱ្យ​អង្គការ​ស៊ី​ម៉ាក់ ដើម្បី​យក​ទៅ​កម្ទេច​ចោល ។ ហេតុ​ការ​ប្រគល់​គ្រាប់​មិន​ទាន់​ផ្ទុះ​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប ។

ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​សៀមរាប​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​ថា មាន​ពលរដ្ឋ​ម្នាក់​បាន​ទៅ​ភ្ជួរស្រែ ដើម្បី​សាបព្រោះ​ស្រូវ​ក៏​បាន​ប្រទះ​ឃើញ
គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​សំណល់​សល់​ពី​សង្គ្រាម​ចំនួន​០៤​គ្រាប់ រួច​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យទៅ​ចុះ​យក ហើយ​យក​មក​ប្រគល់​បន្ត​ទៅ​ឱ្យ​ខាង​អង្គការ​ស៊ី​ម៉ាក់​យក​ទៅ​កម្ទេច​ចោល ។ ប្រភព​បាន​បន្ត​ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​០៤​គ្រាប់​នោះ​មាន​ប្រភេទ រ៉ូ​កែ​ត ៧០​មី​លី​ម៉ែត្រ​ចំនួន​០១​គ្រាប់ គ្រាប់​ត្បាល់​៧០​មី​លី​ម៉ែត្រ​ចំនួន​០១​គ្រាប់ ត្បាល់​គ្រាប់​៦០​មី​លី​ម៉ែត្រ​ចំនួន​០២​គ្រាប់ ។

សូម​បញ្ជាក់​ដែរ​ថា សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បើ​ប្រទះ​ឃើញ គ្រាប់​មិន​ទាន់​ផ្ទុះ ឬ​ឃើញ​អ្វីមួយ​គួរ​ឱ្យ​សង្ស័យ​នោះ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ដល់​សមត្ថកិច្ច​ដែល​នៅ​ជិត ជៀសវាង​មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ