ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​ឈាម​ឡើង​ពេញ​ខ្លួនប្រាណ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿងក្នុង​ស្ថានភាព​ស្រវឹងស្រា​រេ​ចង្កូត​ពេញ​ផ្លូវ​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ជ្រុល​ចង្កូត​ទៅ​មុខ​៤០​ម៉ែត្រ​ឡើង​សួនច្បារ​បុក​ដើម​គរ​ទៅ​មុខ​លែង​រួច ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿងក្នុង​ស្ថានភាព​ស្រវឹងស្រា​រេ​ចង្កូត​ពេញ​ផ្លូវ​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ជ្រុល​ចង្កូត​ទៅ​មុខ​៤០​ម៉ែត្រ​ឡើង​សួនច្បារ​បុក​ដើម​គរ​ទៅ​មុខ​លែង​រួច ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។

រថយន្ត​បង្ក ពណ៌​កណ្តុរ​ប្រ​ម៉េះ ស្លាក​លេខ​ភ្នំពេញ​២AT-១៧១៨ រង​ការ​ខូចខាត​យ៉ាងដំណំ អ្នកបើកបរ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ រង​របួស​ធ្ងន់ធ្ងរ​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។

ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើកបរ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ស្ថានភាព​ស្រវឹងស្រា បើក​រេ​ពេញ​ផ្លូវខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​គ្រាន់តែ រលាត់​ថ្នាំ​តិចតួច ហើយ​រថយន្ត​បង្ក​បាន​ជ្រុល​ចង្កូត​ទៅ​មុខ​ប្រមាណ​៤០​ម៉ែត្រ​ឡើង​សួនច្បារ​ទៅ​បុក​ដើម​គរ​ទៅ​មុខ​លែង​រួច ធ្វើ​ឲ្យ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​យ៉ាងដំណំ រីឯ​អ្នកបើកបរ​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ក្រោយ​កើតហេតុ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​រថយន្ត​មួយ​គ្រឿង​ទៀត​មក​ដឹក​យក​ទៅ​បាត់​។

អ្នកបើកបរ​រថយន្ត​បង្ក​បាន​និយាយ​ទាំង​វង្វេងវង្វាន់​ថា មូលហេតុ​ដែល​រូប​គាត់​បើក​ទៅ​បុក​ដើម​គរ​នោះ​ដោយសារ តែ​មាន​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បើកបរ​ជ្រែ​ពីមុខ​រថយន្ត​របស់​គាត់ ហើយ​រូប​គាត់​បាន​បើក​គេច​ពី​ម៉ូតូ​ទើប​ធ្វើ​ឲ្យ​គាត់​បួង​ចង្កូត​គេច​មក​ខាងស្តាំ​ដៃ​ជ្រុល​ចង្កូត​ឡើង​សួនច្បារ​បុក​ដើម​គរ និង​រង​របួស​បែប​នេះ​តែ​ម្តង ។

បច្ចុប្បន្ន​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​រង់ចាំ​ម្ចាស់​រថយន្ត​បង្ក​ចូលខ្លួន​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ