ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដាយ​ឪពុក​កំពុង​រៀបចំ​ពិធី​ឡើងផ្ទះ​ថ្មី បែរ​ក្លាយជា​ពី​បុណ្យសព​កូនប្រុស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​និស្សិត​ឆ្នាំ​ទី​៣ បើករថយន្ដ​វ៉ា​ជែង​ជាមួយ​រថយន្ដ​ផ្សេង​ទៀត ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន បណ្ដាល​ឲ្យ​បុក​ក្មេង​ប្រុស​ម្នាក់​ដើរ​ឆ្លងផ្លូវ​ស្លាប់​ភ្លាម​ៗ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​និស្សិត​ឆ្នាំ​ទី​៣ បើករថយន្ដ​វ៉ា​ជែង​ជាមួយ​រថយន្ដ​ផ្សេង​ទៀត ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន បណ្ដាល​ឲ្យ​បុក​ក្មេង​ប្រុស​ម្នាក់​ដើរ​ឆ្លងផ្លូវ​ស្លាប់​ភ្លាម​ៗ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០៨ នៅ​ចំណុច​ផ្លូវ​បេតុង​ព្រៃ​ស ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្មេង​ប្រុស​រង​គ្រោះ​មានឈ្មោះ ម៉ុ​ន ប៊ុ​ន​ហេង អាយុ​៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។ ឬ​ឯ​ជន​បង្ក​មានឈ្មោះ ស៊ុ​យ សា​រ៉ា​ក់ អាយុ​២១​ឆ្នាំ មុខរបរ​និស្សិត​ឆ្នាំ​ទី​៣ មាន​ទីលំនៅ​ភូមិ​ស្នំ​ប្រាំពី ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ ខេត្ដកំពត ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AQ-៧០៨១ បើកបរ​តែ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​ជាមួយ​រថយន្ដ​មួយ​គ្រឿង​ទៀត មិន​ចាំ​ម៉ាក ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ក្មេង​ប្រុស​ដែល​ដើរ​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង ។

ភ្លាម​ៗ​នោះ ម្ចាស់​រថយន្ដ​ជា​ជន​បង្ក​បាន​ចុះ​ពី​រថយន្ដ​រត់គេច​ខ្លួន​បាត់ ប៉ុន្ដែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ព្រៃវែង​ធ្វើការ​ឃាត់ខ្លួន​យក​មក​ធ្វើការ​សាកសួរ​វិញ​បាន ។ បច្ចុប្បន្ន ជន​បង្ក​ត្រូវ​សមត្ថកិច្ច​ប្រគល់​ទាំង​រថយន្ដ​ទៅ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ច​រា​រណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ច្បាប់ ។ ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​វត្ដ​អង្គ​មេត្រី ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

https://youtu.be/q341cGjUd1g

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ