ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​បុកឡាន ​មិន​ប្រណីជីវិត​​មនុស្ស​

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ខណៈ​កំពុង​ឈប់​​ដូយកង់​​​រថយន្ត​លើ​ចិញ្ចើម ហើយ​ក៏​មាន​រថយន្ត​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង​​បើក​ដូច​ហោះ​ មក​បុក​ពីក្រោយ​ រថ​យន្តបន្ត​បន្ទាប់​គ្នា​រហូត​​​ដល់​​៤​​​គ្រឿង (រួមទាំង​រថយន្តជនរងគ្រោះ)​ ។…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ខណៈ​កំពុង​ឈប់​​ដូយកង់​​​រថយន្ត​លើ​ចិញ្ចើម ហើយ​ក៏​មាន​រថយន្ត​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង​​បើក​ដូច​ហោះ​ មក​បុក​ពីក្រោយ​
រថ​យន្តបន្ត​បន្ទាប់​គ្នា​រហូត​​​ដល់​​៤​​​គ្រឿង (រួមទាំង​រថយន្តជនរងគ្រោះ)​ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២០ មក​រា នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ភូមិ​គោក​ពន្លៃ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ​ហើយ​​​អ្នកបើកបរ​បាន​ដាក់​មេ​ប្រូច​បាត់ ក្រោយ​​បង្កហេតុ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ មានឈ្មោះ​ថន កុម្ភៈ អាយុ​៣៥​ឆ្នាំ ជា​អ្នកបើកបរ​រថ​យន្ត​​ក្រុមហ៊ុន​ជប៉ុន​​ធ្វើ​ផ្លូវ​ហា​យ​វ៉េ (​ផ្លូវជាតិ​លេខ​៥ វាង​ក្រុង​បាត់ដំបង​) មាន​ទីលំនៅ​ក្នុងស្រុក​មោង​ប្ញ​ស្សី ។ ដោយឡែក រថយន្ត​បង្ក​មិន​ត្រូវ​ស្គាល់ឈ្មោះ​អ្នក​បើក​នោះ​ទេ ​ព្រោះ​រត់​​បាត់​ស្រមោល បន្សល់​ទុក​តែនៅកន្លែង​កើតហេតុ ​ម៉ាក​ហ៊ី​ណូ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 3A-0367 ដែល​ជា​រថយន្ត​ដឹក​ដី​របស់​​ក្រុមហ៊ុន​ឯកជន​មួយ ​ហើយ​រថ​យន្ត​​២​គ្រឿង​ទៀត​ មិន​ស្គាល់​​ម្ចាស់​នោះទេ។

ទាក់ទិន​ករណី​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ដែល​ស្លាប់​ កំពុង​អោន​ដូ​យ​​រថ​យន្ត ។ ក្នុង​នោះ ក៏​​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​​​មក​ជួយ​ដែរ ។ មួយសន្ទុះ ក្រោយ​មក​រថយន្ត​បង្ក​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​មាន​ល្បឿន​ដូច​​ហោះ (​ដែល​សង្ស័យ អ្នកបើកបរ​មិន​បាន​បើកភ្នែក​) មកដល់ ក៏​​បុក​ជាមួយ​រថយន្ត​មួយគ្រឿង រហូតរាលទៅដល់​ជន​រង​គ្រោះនិ​ង​រថយន្ត​យ៉ាង​ទំហឹង​​តែ​ម្តង ។

អត្ថបទសរសេរ ដោយ