ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​នៅ​ភ្នំពេញ ​តែ​​សំងំសុខ​​នៅ​បាត់ដំបង​ជិត​៣​​ឆ្នាំ ​​ ​

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ កម្លាំង​នគរបាលនៃ​ស្នងការ​ខេត្ត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទៃ បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនជាប់ចោទ​ម្នាក់ កាលពី​វេលា​ម៉ោង​១១ និង៣០​នាទី ថ្ងៃ​​​ទី​២០ ​មករា នេះ…

ខេត្តបាត់ដំបង​ ៖ កម្លាំង​នគរបាលនៃ​ស្នងការ​ខេត្ត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទៃ បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនជាប់ចោទ​ម្នាក់ កាលពី​វេលា​ម៉ោង​១១ និង៣០​នាទី ថ្ងៃ​​​ទី​២០ ​មករា នេះ ស្ថិត​នៅ​ចំណុច​​ភូមិ​អូរ​ល្មូ​ន ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ដោយ​យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួនរបស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ពាក់ព័ន្ធ​នឹង​ករណី​លួច​មាន​ស្ថាន​ទម្ងន់​(​ប្លន់​)​កាលពី​ជិត​៣​ឆ្នាំ​មុន​ ។

លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​ឈ្មោះ សុខ សុវណ្ណ ហៅ បារាំង មាន​ទី​លំនៅ​ផ្លូវជាតិ​លេខ​១ សង្កាត់​វាល​ស្បូវ ខ​ណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​ ។ លោក​ថា ជន​នេះ​បាន​ព្យាយាម​រត់គេច​មក​សម្ងំ​លាក់ខ្លួន​នៅ​ខេត្ត​បាត់ដំបង ក្រោយ​ពី​ប្រ​ព្រឹត្តបទ​ឧក្រិដ្ឋ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​បន្ទាប់​ពី​មន្ត្រី​ជំនាញ​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​​​ដឹង​ថា ជន​នេះ​បាន​មក​សំងំ​លាក់ខ្លួន​នៅ​ចំណុច​ខាងលើ​ ទើប​កម្លាំង​ស្នងការ​ខេត្ត សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ចុះ​ទៅ​ចាប់ខ្លួន​តែ​ម្ដង​។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​៣០៨ ចុះ​ថ្ងៃ​ទី​១៥ ​មិថុនា ២០១៥ ដោយ​លោក​អឹ​ុ​ម វណ្ណ​: ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា ឈ្មោះ​សុខ សុវណ្ណ ហៅ​បារាំង នេះ ត្រូវ​តំណាង​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទលួច​មាន​ស្ថាន​ទម្ងន់ទោស​ (​​ប្លន់​) នៅ​ខាង​មុខ​ផ្ទះ​ណាក់​​ហៃ​ហ្សា​ណាត់ ផ្លូវ​លេខ​២៧០ ភូមិ​៨ សង្កាត់​ទំនប់​ទឹក ខ​ណ្ឌ​​ចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៤
មេ​សា ២០១៥ ។

លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​ថា ក្រោយ​ពី​ចាប់ខ្លួន យេ​ី​ង​បាន​ធ្វេ​ី​ការ​ឆែកឆេរ​លំនៅ​ឋាន​របស់​ជន​ល្មេ​ី​ស​ ស្នាក់​នៅ​បណ្ដោះអាសន្ន​ត្រង់​ចំណុច​ចាប់ខ្លួន​ខាងលើ យើង​បាន​រក​ឃេ​ី​ញ​សម្ភារ ពាក់​ព័ន្ធ​​ជា​ច្រើន ហើយ​យើង​បាន​ប្រមូល​យក​ទុកជា​វត្ថុ​តាង និង​បាន​រៀបចំ​ប្រគល់​ជន​ល្មេ​ី​ស​នេះ និង​វត្ថុ​តាង​ទៅ​ឱ្យ​ខាង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ដេ​ី​ម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ហើយ ​៕

អត្ថបទសរសេរ ដោយ