ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បាន ទើបដឹងរឿង​ឃាតក.ម្ម​សម្លា.ប់​បុរស​​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្ត​ឱ្យដឹងទៀត​​ថា ទាក់​ទិន​ករណី​ឃាតកម្ម​វាយ​សម្លាប់​បុរស​ម្នាក់​នៅ​ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ គិត​នៅត្រឹមម៉ោង​១០ព្រឹកថ្ងៃទី២០ មករា នេះ​​…

​រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្ត​ឱ្យដឹងទៀត​​ថា ទាក់​ទិន​ករណី​ឃាតកម្ម​វាយ​សម្លាប់​បុរស​ម្នាក់​នៅ​ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ គិត​នៅត្រឹមម៉ោង​១០ព្រឹកថ្ងៃទី២០ មករា នេះ​​ ​​ត្រូវបាន​សមត្ថ​កិច្ច​​ស្រាវជ្រាវ ​​ឃាត់​ខ្លួន​ជន​​សង្ស័យ​បាន​ម្នាក់ហើយ ដែល​ករណី ​គឺជា​រឿងខឹង​ដោយ​សារ​មិនព្រម​​លក់​គ្រឿង​ញៀន​​ឱ្យជក់ ។ នេះបើយោងតាម​ចម្លើយសារ​ភាព​ដំបូង​​​របស់ជន​សង្ស័យ ។

សេចក្តីរាយការណ៍បន្តថា ​ជន​សង្ស័យ​ដែល​ឃាត់​ខ​្លួន​​មាន​​​ឈ្មោះ​ឆាង​ ផានិត​ អាយុ​៣០​ឆ្នាំ​ ជាអ្នក​​លក់​ថ្នាំ​ញៀន​ ។ រីឯ​ជនរងគ្រោះ​ដែលស្លាប់​ឈ្មោះម៉ៅ រតនៈ អាយុ​២០ឆ្នាំ ទាំង២នាក់​មានទីលំនៅ​ក្នុងភូមិកើត​ហេតុខាង​លើ ។

បើតាមចម្លើយសារភាព​ជនសង្ស័យឱ្យ​ដឹងទៀតថា កាលពីយប់ថ្ងៃទី​១៩ មករា ជនរងគ្រោះ​បាន​ជិះកង់​មក​មក​​សុំ​ទិញ​ថ្នាំញៀនពីខ្លួន ប៉ុន្តែ​ត្រូវ​ខ្លួនប្រកែក​​អត់ព្រមលក់ឱ្យនោះ​ទេ ដោយ​និយាយប្រាប់ជនរងគ្រោះ​ថា ឥលូវ​​មាន​ប៉ូលិសឃ្លាំ​មើល​ច្រើន​ណាស់ ។ ជនសង្ស័យ​នេះបន្តថា នៅពេលដែលខ្លួនមិនព្រម​លក់ថ្នាំញៀន ឱ្យនោះ បានធ្វើ​ឱ្យ​ជនរងគ្រោះ​ខឹង​​ហើយជិះកង់​ត្រឡប់ទៅវិញ​​ព្រម​ទាំង​​ជេរ​​ប្រមាថ​ខ្លួនទៀតផង​ ទើប​ខ្លួនទប់កំហឹង​អត់បាន ក៏​ហៅបក្សពួក​​តាមវាយ​សម្លាប់ជនរងគ្រោះ​តែ​ម្តង ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវរក​បក្សពួករបស់ជនសង្ស័យរូបនេះ ដើម្បី​​ចាត់​ការតាមច្បាប់ ។ គួររំលឹកថា មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២០ មក​រា នេះ ស្ថិត​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​គេ​បាន​ប្រទះ​ឃើញ​យុវជន​ដេក​ស្លាប់​យ៉ាង​អាណោចអាធ័ម ស្ថិត​នៅ​កៀន​របង​ថ្ម​មួយ​កន្លែង ដោយ​មាន​ឈាម​ពេញ​ខ្លួន ហើយ​ក៏​កំពុង​សង្ស័យ​ថា អាច​ជា​ករណី​ឃាតកម្ម​វាយ​សម្លាប់ ។

អត្ថបទសរសេរ ដោយ