ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធំ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​តូច​ពន្លះ​ពេញទំហឹង ប៉ើង​ខ្ទាត​ដូច​សម្លី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ឡិច​ស៊ី​ស RX៣៣០ ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​សណ្តោង​មួយ​គ្រឿង​ដែល​កំពុង​តែ​បើក​ឆ្លងផ្លូវ ចំពាក់​កណ្ដាល​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​រង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ និង​ធ្វើ​ឲ្យ​អ្នក​បើករថយន្ត​ឡិច​ស៊ី​ស…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ឡិច​ស៊ី​ស RX៣៣០ ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​សណ្តោង​មួយ​គ្រឿង​ដែល​កំពុង​តែ​បើក​ឆ្លងផ្លូវ ចំពាក់​កណ្ដាល​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​រង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ និង​ធ្វើ​ឲ្យ​អ្នក​បើករថយន្ត​ឡិច​ស៊ី​ស រង​របួសធ្ងន់​ផង​ដែរ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​១៩​ខែមករា ឆ្នាំ​២០៨ ជិត​នឹង​ផ្ទះ​លក់​គ្រឿងសំណង់​យីហោ ប៊ុ​ន​ថា អរុណរស្មី ផ្លូវ​បេតុង​ព្រៃ​ស ភូមិ​ព្រៃ​ស​កើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​សណ្តោង​ម៉ាក KIA ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៧៥២២ បាន​បើក​ចេញពី​កា​រ៉ា​ស់​ឆ្លងផ្លូវ​ព្រៃ​ស ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ជិះ បើកបរ​បញ្ឆិត​ផ្លូវ ខណៈ​រថយន្ត​បើក​ឆ្លង​ជិត​ផុត​ទៅ​ហើយ​នោះ ក៍​ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AO-២៩៣៩ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ព្រៃ​ស ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ពី​លិចទៅ​កើត ហើយ​ល្បឿន​លឿន​ផង​នោះ បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​សណ្តោង​ដែល​កំពុង​ឆ្លង​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស​ប៉ើង​ខ្ទាត​ថយក្រោយ និង​ធ្វើ​ឲ្យ​អ្នក​បើក​បោក​ក្បាល​ទៅ​នឹង​កញ្ចក់ រង​របួស​បែកក្បាល​ហូរ​ឈាម​ពេញ​ខ្លួន ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជន ។ ចំណែក​រថយន្ត​វិញ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​បែក​កញ្ចក់ និង​ផ្ទុះ​ពោង​សុ​វត្តិភាព​ថែម​ទៀត​ផង ។

ដោយឡែក​រថយន្ត​សណ្តោង​វាស់វែង​រង​ការ​ខូចខាត​ក្រ​ពិត​ចំហៀង​ខាងឆ្វេង ភ្លាម​ៗ​នោះ​ដែរ អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ខណ្ឌ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ធ្វើការ​វាស់វែង​យក​ទៅ​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ