ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ឆ្ដោ​ស៊ី​កូន​ឯង ត្រូវ​បាន​បែកការ​ណ៍ហើយ !

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មាន​សេចក្តីរាយការណ៍​មួយ​នា​ថ្ងៃ​ទី​១៩ មក​រា ២០១៨ ស្តី​ពី​ករណី​ឪ​ពុង​ចុង រំលោភ​រំ​សេពសន្ថវៈ​លើ​កូនស្រី​អាយុ​១៣​ឆ្នាំ នៅ​លើ​ផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​អូរ​ចិញ្ចៀន ឃុំ​.​ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ៖ មាន​សេចក្តីរាយការណ៍​មួយ​នា​ថ្ងៃ​ទី​១៩ មក​រា ២០១៨ ស្តី​ពី​ករណី​ឪ​ពុង​ចុង រំលោភ​រំ​សេពសន្ថវៈ​លើ​កូនស្រី​អាយុ​១៣​ឆ្នាំ នៅ​លើ​ផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​អូរ​ចិញ្ចៀន ឃុំ​.​ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​មាន​ជ័យ​។ ជនសង្ស័យ​ឈ្មោះ ប្រាក់ អ៊ា​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ​ជា​អ្នក​សារព័ត៌មាន បន្ទាយស្រី​។ ករណី​ឪពុកចុង​រំលោភ​កូនស្រី​អាយុ​១៣​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ដឹង​ថា ថ្ងៃ​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​អន្លង់​វែង បាន​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេង​រង​គ្រោះ ដែល​បាន​ប្តឹង​ប្តី​របស់​ខ្លួន​ថា បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​គាត់​។

ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ផ្ទាល់មាត់ ពី​ស្ត្រី​ជា​ម្តាយ​ក្មេង​រង​គ្រោះ កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី​នោះ​តែ​ម្តង​។ ដើមហេតុ​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃ​១៩ មក​រា ២០១៨ ជនសង្ស័យ​បាន​ធ្វើការ​ចាប់រំលោភ​ជន​រង​គ្រោះ​នៅ​លើ​ផ្ទះ​បាន​សម្រេច ខណៈ​ស្ត្រី​ជា​ប្រពន្ធ និង​ជា​ម្ដាយ​ជន​រង​គ្រោះ បាន​ចុះ​ទៅ​ធ្វើ​នំផ្លែអាយ​នៅ​ក្រោមផ្ទះ​។ លុះ ម៉ោង​០៧ និង​២០​នាទី​ព្រឹក ថ្ងៃ​ដដែល​ជនសង្ស័យ​ក៏​បាន​ចាប់​ជន​រង​គ្រោះ​ប៉ុនប៉ង​រំលោភ​ម្ដងទៀត តែ​ត្រូវ​ប្រពន្ធ​ឡើង​ទៅ​ឃើញ​ទាន់ ប្តី​កំពុង​តែ​ចាប់​ឱប​កូន​ទើប​បែក​រឿង​នេះ​។

តាម​ការ​សាកសួរ​ក្មេង​ស្រី​បាន​រៀបរាប់​ប្រាប់​ម្តាយ​ខ្លួន​ថា ឪពុកចុង​ធ្លាប់​បាន​ចាប់រំលោភ​នាង​តាំងពី​ឆ្នាំ​២០១៦​ម្តង​រួច​ហើយ តែ​នាង​មិន​ហ៊ាន​និយាយ​ព្រោះ ជនសង្ស័យ​ឈ្មោះ ប្រាក់ អ៊ា​ន ជា​ឪពុកចុង តែងតែ​ប្រើ​ពាក្យ​សម្ដី​គំរាមកំហែង​នាង​ថា អា​រក​សម្លាប់​ចោល នៅ​ពេល​បែកការ​រឿង​នេះ​។ ក្នុង​នោះ​ដែរ​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ សកម្មភាព​រំលោភ សេពសន្ថវៈ​កូនចុង​ពិតប្រាកដ​មែន​។ យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​អាណាព្យាបាល​ជន​រង​គ្រោះ ស្តាប់​ការ​រៀបរាប់​ក្មេង​ស្រី​នៅ​ជា​អ​និ​តិ​ជន និង​ចម្លើយ​សារភាព​របស់​ចុងចោទ យល់​ឃើញ​ថា ជនសង្ស័យ​ពិតជា​ជាប់​ពាក់​ពន្ធ​បទ​រំលោភ​សេពសន្ថវៈ​ប្រាកដ​មែន​។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាល​ដំបូង​ខេត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ