ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ចុះ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ ឯកឧត្តម ចេ​ង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​អនុប្រធាន​គណៈកម្មាធិការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ជា​ប្រចាំ…

ខេត្ត​កំពង់ឆ្នាំង ៖ ឯកឧត្តម ចេ​ង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​អនុប្រធាន​គណៈកម្មាធិការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ជា​ប្រចាំ ដើម្បី​សុខ​សុវត្ថិភាព​ខ្លួន​យើង និង​អ្នក​ដទៃ​។ មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ការ​ចុះ​ពង្រឹង​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក នៅ​ស្រុក​កំពង់លែង នា​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨​។ ឯកឧត្តម អភិបាលរង​ខេត្ត​បាន​បន្ត​ថា នៅ​ស្រុក​កំពង់លែង​យើង​នេះ កាល​ដើម​ឡើយ​មិនសូវ​មាន​ផ្លូវ ខ្វាត់ខ្វែង និង​មាន​ផ្លូវ ក្រាល​កៅស៊ូ​ដូច​សព្វ​ថ្ងៃនេះ​ទេ​។ ប៉ុន្តែ​សព្វថ្ងៃ​មាន​ផ្លូវ​ក្រាល​កៅស៊ូ ផ្លូវ​ក្រាល​គ្រួ​ស ក្រហម​ខ្វាត់ខ្វែង រីឯ​ប្រជាពលរដ្ឋ​មាន​ជីវភាព​សមរម្យ មាន​ម៉ូតូ​ជិះ​ស្ទើ​គ្រប់​ផ្ទះ ម្លោះ​ហើយ​ចរាចរណ៍ តាម​ដងផ្លូវ​ក៏​មមាញឹក​ដែរ ។

ហេតុនេះ​ហើយ ក្នុង​នាម​គណៈកម្មការ​សុ​វ​វត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូល​រូ​ម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដូច​ជា​មិន​ត្រូវ​បើកបរ​ហួស​ល្បឿន​កំណត់ មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង មិន​ត្រូវ​ប្រើប្រាស់​សា​ធាតុ​ញៀន ក្នុង​ពេល​បើកបរ និង​មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព ងងុយដេក​ជាដើម ព្រោះ​តាម​ការ​ស្រាវជ្រាវ​របស់​ក្រសួង​សាធារណៈការ ក៏​ដូច​ជា គណៈ​ក​ម្មា​ជាតិ​សុវត្ថិភាព​ចរាចរណ៍ បាន​ឲ្យ​យ​ដឹង​ថា កត្តា​គ្រោះថ្នាក់​កើតឡើង​ច្រើន គឺ​បណ្តាល​មក​ពី​ចំណុច​ទាំងអស់​ខាងលើ​នេះ​។ ជាមួយ​គ្នា​នេះ គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​អ្នកបើកបរ យានយន្ត ទាំងអស់​សូម​បើកបរ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដូច​ជា​ការ បើក​វ៉ា​ជែង បត់​ឆ្វេង បត់​ស្តាំ ជាដើម​។ ក្រៅពី​នោះ​អ្នក​បើករថយន្ត​ត្រូវ​ពាក់​ខ្យែ​ក្រ​វ៉ា​ត់ អ្នក​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព និង​មាន​កញ្ចក់​មើល​ក្រោយ បើកបរ​សូម​ត្រូវ​ប្រកាន់​ស្តាំ​។ ទន្ទឹម​នោះ ម្ចាស់​យានយន្ត​ត្រូវ​ត្រួត ពិនិត្យ​រថយន្ត​របស់​ខ្លួន​មុន​ចេញដំណើរ និង​សូម​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​របស់​អ្នកបើកបរ ដោយ​ចេះ​យោគយល់ អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ក្នុង​ឱកាស​នោះ​ដែរ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ថ្ងៃនេះ យើង​បាន​ធ្វើការ​អប់រំ និង​ផាកពិន័យ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចំពោះ​អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព ចំនួន​១​ម៉ឺន​៥​ពាន់​រៀល បន្ទាប់​មក​យើង​បាន​ប្រគល់​ជូន​មួក​សុវត្ថិភាព​ថ្មី​ទៅ​គាត់ វិញ​ចំនួន​១​។ លោក​ក៏​បាន​បញ្ជាក់​ទៅ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មិន​ពាក់មួក​ទាំងនោះ​ថា ថ្ងៃនេះ​ផាកពិន័យ​អស់ប្រាក់​តែ​បាន​មួក ហើយ​បើ​ថ្ងៃក្រោយ​មិន​ពាក់មួក​ទេ តែ​កាលណា​ចាប់​ផាកពិន័យ គឺ​ពិន័យ​ហើយ​គ្មាន​មួក​ឲ្យ​នោះ​ទេ​។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក​ខេត្តកំពង់ឆ្នាំង បាន​ទទួល​មួក​សុវត្ថិភាព ដែល​ជា​អំណោយ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចំនួន​២៥០​មួក ហើយ​បាន​ចែក​លើក​ទី​១ នៅ​ក្រុង​កំពង់ឆ្នាំង​មាន​ចំនួន​៩៣​មួក និង​លើក​ទី​២​នៅ​ស្រុក​កំពង់លែង​នេះ ចំនួន​៨៥​មួក សល់​ប៉ុន្មាន​នឹង​បន្ត​ចែក​តាម​ស្រុក​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ