ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វះ​ស៊ីទែន​សាំង ឃើញ​សុទ្ធតែ​ឈើ​គ្រញូង !

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ដឹក​ស៊ីទែន​សាំង​ខូច​លើ​ចិញ្ចើម​ផ្លូវ ត្រូវ​ម៉ូតូ​បុក បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ទុក​ជាង​៧​ខែ​គ្មាន​អ្នក​ចូល​ដោះស្រាយ ដោយ​មានការ​សង្ស័យ​វះ​ស៊ីទែន​មើល ឃើញ​សុទ្ធតែ​ឈើ​គ្រញូង​ពេញ​ស៊ីទែន​សាំង ខណៈ​សមត្ថកិច្ច​ពិនិត្យ​នៅ​ល្ងាច​ថ្ងៃ​ទី​១៩…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ដឹក​ស៊ីទែន​សាំង​ខូច​លើ​ចិញ្ចើម​ផ្លូវ ត្រូវ​ម៉ូតូ​បុក បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ទុក​ជាង​៧​ខែ​គ្មាន​អ្នក​ចូល​ដោះស្រាយ ដោយ​មានការ​សង្ស័យ​វះ​ស៊ីទែន​មើល ឃើញ​សុទ្ធតែ​ឈើ​គ្រញូង​ពេញ​ស៊ីទែន​សាំង ខណៈ​សមត្ថកិច្ច​ពិនិត្យ​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ​។ លោក​វ​រះ​សេនីយ៍​ឯក សន គឹ​ម​សួរ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖

កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៧ មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​បង្ក​ដោយ​រថយន្ត ដឹក​ស៊ីទែន​សាំង​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0213 ខូច​ហើយ​ចត​ចោល​នឹង​ចិញ្ចើម​ផ្លូវ​ពេល​យប់ គ្មាន​ដាក់​ស្លាក​សញ្ញា​ត្រូវ​បាន​អ្នក​ជិះ​ម៉ូតូ​១​គ្រឿង​គ្នា​២​នាក់​ជិះ​បុក​ពីក្រោយ​បណ្តាល​ស្លាប់​ម្នាក់ នៅ​នឹង​កន្លែង រីឯ​ម្នាក់​ទៀត​របួសធ្ងន់ ហើយ​អ្នក​បើក​បាន​រត់គេច​ខ្លួន​បាត់​ត្រូវ​បាន​កម្លាំង​នគរបាល ចរាចរណ៍​ជើង​គោក ខេត្តបន្ទាយមានជ័យ​ធ្វើការ​វាស់វែង ហើយ​យក​មក​រក្សា​ទុក​នៅ​ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ​។ លោក​បាន​បញ្ជាក់​ថា​៖ ក្រោយ​ពេល​ដែល​កម្លាំង​នគរបាល​ជំនាញ​យក​រថយន្ត ដែល​បង្ក​គ្រោះថ្នាក់ បណ្តាល​ស្លាប់​ម្នាក់ និង​របួស​ម្នាក់​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត ស៊ីទែន​សាំង​ចូល​មក​ដោះស្រាយ​តែ​មិនឃើញ​ចូលខ្លួន​ទុក​រហូត​ជាង​៧​ខែ ដោយ​សង្ស័យ​រថយន្ត​ផ្ទុក​បទ ល្មើស​។

ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ បាន​ឲ្យ​បង្កើត​គណៈកម្មការ​ធ្វើការ​ត្រួតពិនិត្យ​ដោយ​មាន​វត្តមាន​លោក តេ​ង សម័យ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត និង​មន្ត្រី​អយ្យការ និង​កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើការ​វះ ស៊ីទែន​សាំង​ត្រួតពិនិត្យ​ឃើញ​សុទ្ធតែ​ឈើ​គ្រញូង​ពេញ​ស៊ីទែន​សាំង​។ លោក​វរៈសេនីយ៍ឯក ឆេ​ន សុវត្ថិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖ ក្រោយ​ពេល​ដែល​គណៈ​ក​ម្មា​ការ​ត្រួតពិនិត្យ​ឃើញ​ឈើ​គ្រញូង​ក្នុង​ស៊ីទែន​សាំង​ពេញ ហើយ​ត្រួតពិនិត្យ​ជំហាន​ដំបូង រក​ឃើញ​ឈើ​គ្រញូង​ចំនួន​៣៥៥​ដុំ ១​ដុំ​មាន​ទំងន់​១​គីឡូក្រាម​ទៅ​១​គីឡូក្រាម​កន្លះ​។ ហើយដោយ​ពេល​ល្ងាច​គណៈ​ក​ម្មា​ការ​បាន​ផ្សារ​បិទ​ស៊ីទែន​នៅ​មិន​ទាន់​រើ​ប្រវែង​៤​ម៉ែត្រ​ទៀត និង​បន្ត​រើ​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨ ស្អែក​នេះ​។ ចំណែក​ឈើ​រើ​រួច​ហើយ​ដឹក​ទៅ​រក្សា​ទុក​នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ