ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​គ្នា​ជាមួយ​ក្រុម​នេះ កា.ប់​ច្រឡំ​មនុស្ស​ក្រុម​នោះ​វិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​២​ក្រុម​ឈ្លោះ​គ្នា​ពេល​យប់ កាប់​ច្រឡំ​គូបដិបក្ខ ប​ណ្តោ​ល​ឲ្យ​យុវជន​ម្នាក់​រង​របួស និង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ មនុស្ស​២​ក្រុម​ឈ្លោះ​គ្នា​ពេល​យប់ កាប់​ច្រឡំ​គូបដិបក្ខ ប​ណ្តោ​ល​ឲ្យ​យុវជន​ម្នាក់​រង​របួស និង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ មក​រា ២០១៨ នៅ​ចំណុច​ខាង ក្រោយ​ផ្សារ​ជិន​ជូ​រី ផ្លូវ​២០០៤ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ជនសង្ស័យ​ម្នាក់​ឈ្មោះ ហេង ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​លេខ​៦A ភូមិ​ព្រែក​អញ្ចាញ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល (​អ្នក​បើក​ម៉ូតូឌុប​ជន​ដៃដល់​) និង​ម្នាក់​ទៀត​ឈ្មោះ សំណាង ម៉ូ​រ៉ា​ឌី​ណុ​ល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ អ្នក​រត់​តុ​នៅ​ភោជនីយដ្ឋាន​ង៉​ន សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ (​ជា​ជន​ដៃដល់​កាន់​ដាវ​កាប់​ជន​រង​គ្រោះ​)​។

ទាក់ទិន​ករណី​ខាងលើ​នេះ លោក​វរៈសេនីយ៍ឯក ប៊ុ​ន សន្យា ប្រធាន​កា​រិ​ល័យ​នគរបាល​ព្រហ្មទណ្ឌ កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ថ្ងៃខែ​ខាងលើ មាន​យុវជន​២​ក្រុម​ឈ្លោះប្រកែក​គ្នា នៅ​ខាងក្រោយ​ផ្សារ​ជិន​ជូ​រី ខណៈនោះ​ត្រូវ​ជនសង្ស័យ​២​នាក់​នេះ បាន​ជិះ​ម៉ូតូ​ទៅ​ជួយ​បក្ខពួក​ម្ខាង​ដែល​កំពុង​ឈ្លោះ​គ្នា​។ ពេល​ទៅ​ដល់​ឈ្មោះ សំណាង ម៉ូ​រ៉ា​ឌី​ណុ​ល បាន​ប្រើ​ដាវ​កាប់​ទៅ​លើ​ភាគី​ជម្លោះ ប៉ុន្តែ​បែរជា​កាប់​ត្រូវ​យុវជន​ម្នាក់​ឈ្មោះ ផល សុធា អាយុ​២៤​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ បណ្តាល​ឲ្យ​រង​របួស​ក្បាល ដេរ​៥​ថ្នេរ ដែល​មិនដឹង​អី​សោះ (​ពោល​គឺ​ចាប់​ច្រឡំ​)​។ ស្រប​ពេល​នោះ​ដែរ​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ បាន​ចុះ​ទៅ​បង្ក្រាប​ជាក់ស្តែង និង​ឃាត់​បាន​២​នាក់ ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ