ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ហើយ​ដែល​ទៅ​កៀប​ជាប់​គ្នា កុំ​អី​មិនដឹង​យ៉ាងណា​ទេ​!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​បេតុង​របស់​ក្រុមហ៊ុន​GI មួយ​គ្រឿង បាន​បើក​ទៅ​បុក​រថយន្ត​ចូល ចន្លោះ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង និងរថយន្ត​បាញ់​បេតុង​ធន់​ធំ​មួយ​គ្រឿង​ទៀត​កៀប​ជាប់​គ្នា ទាំង​៣​គ្រឿង ខណៈ​ដែល​រថយន្ត​ទាំង ២​គ្រឿ​កំពុង​តែ​នៅ​ឈប់​ភ្លើងស្តុប…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​បេតុង​របស់​ក្រុមហ៊ុន​GI មួយ​គ្រឿង បាន​បើក​ទៅ​បុក​រថយន្ត​ចូល ចន្លោះ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង និងរថយន្ត​បាញ់​បេតុង​ធន់​ធំ​មួយ​គ្រឿង​ទៀត​កៀប​ជាប់​គ្នា ទាំង​៣​គ្រឿង ខណៈ​ដែល​រថយន្ត​ទាំង ២​គ្រឿ​កំពុង​តែ​នៅ​ឈប់​ភ្លើងស្តុប ហើយ​ដាច់​ហ្វ្រាំង​អ្នកបើកបរ​ជាន់ មិន​ជាប់​ទើប បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសស្រាល​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១ និង ១៥​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៦៧ ក្បែរ​ភ្លើងស្តុប​ផ្លូវ​លេខ​២៧១ កែង​នឹង​ផ្លូវ​លេខ​៤៨៨ (​ផ្លូវ​ចុះ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ​) ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចម្ការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពេល​ដែល​ភ្លើង ស្តុ​ប​ក្រហម និង​មាន​យានយន្ត​គ្រប់​ប្រភេទ​កំពុង​តែ​តម្រៀបជួរ​គ្នា​ឈប់​នោះ ដោយ​មាន​រថយន្ត​ម៉ាក​កាម​រី បា​ឡែ​ន ព៌​ណ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២T-៧២៦៤ មួយ​គ្រឿង និង រថយន្ត​បាញ់​បេតុង​ធុន​ធំ ម៉ាក ISUZU ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៥A-០៩៥៧ មួយ​គ្រឿង​ផង​ដែរ​កំពុង​តែ​ឈប់​ទន្ទឹម​គ្នា នោះ​។ ពេល​ដែល​កំពុង​តែ​ឈប់​ភ្លើងស្តុប​សុខ​ៗ ក៏​ស្រាប់តែ​មាន​រថយន្ត​ក្រឡុក​បេតុង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​សលាយ​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ ៥A-១៥៣៩ មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស ម្នាក់​ឈ្មោះ រស់ អា​ហ្វុ​ង ហៅ​តូ អាយុ​២៥​ឆ្នាំ បាន​បើក​បក​ពីក្រោយ និង បុក​ចូល​កណ្តាល បណ្តាល​ឲ្យ ស្អិត​ជាប់​គ្នា​ដូច​ស្ក​តាំង​ម៉ែ​តែ​ម្តង ដោយ​បាន​បង្ក​ឲ្យ​បុរស​ជា​កម្មករ​ភាគី​ខាង​រថយន្ត​ក្រឡុក​បេតុង​ម្នាក់ បាន​រង​របួសស្រាល​ផង​ដែរ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង ដោយសារ​តែ​រថយន្ត​ក្រឡុក បេតុង​ខាងលើ​ដាច់​ហ្វ្រាំង​ជាន់​មិន​ជាប់​ទើប​បានជា​បោល​ទៅ​ត្បុល​ក្បាល ចូល​ពាក់កណ្តាល​រថយន្ត​ទាំង​២​គ្រឿង បណ្តាល​ឲ្យ​រង​ការ​ខូចខាត និង​មនុស្ស​ម្នាក់​រង​របួសស្រាល​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ បុរស​ជា​កម្មករ​ភាគី​ខាង​រថយន្ត​បាញ់​បេតុង​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ ពេទ្យ ហើយ​កម្លាំង​មាន​សមត្ថកិច្ច​មូល​ល​ដ្ឋា​ន និង​នគរបាល​ចរាចរណ៍​ខណ្ឌចម្ការមន ចុះ​មក​ដល់​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង​៣​គ្រឿង​ទៅ​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ និង ឲ្យ​ធ្វើការ​ដោះស្រាយ​គ្នា​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ