ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ប្រទេស​អាចម៍​» ឯកអគ្គរដ្ឋទូត​អា​មេ​រិ​កគ្រាន់តែ​ថា​ សោកស្តាយ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក ប្រចាំ អ​.​ស​.​ប លោកស្រី​នី​ក​គី ហា​ឡី កាលពី​ថ្ងៃ​ទី​១៨ មក​រា បាន​សម្តែង​ការ​សោកស្តាយ​របស់​លោកស្រី​នៅ​ចំពោះ​មុខ​បណ្តា​ឯកអគ្គរដ្ឋទូត​អាហ្វ្រិក…

សហរដ្ឋ​អា​មេ​រិ​ក ៖ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក ប្រចាំ អ​.​ស​.​ប លោកស្រី​នី​ក​គី ហា​ឡី កាលពី​ថ្ងៃ​ទី​១៨ មក​រា បាន​សម្តែង​ការ​សោកស្តាយ​របស់​លោកស្រី​នៅ​ចំពោះ​មុខ​បណ្តា​ឯកអគ្គរដ្ឋទូត​អាហ្វ្រិក ដែល​និយាយ​ពី​ពាក្យពេចន៍​ប្រមាថ​របស់​ប្រធានាធិបតី លោក​ដូ​ណា​ល់ ត្រាំ ទាក់ទិន​រឿង​អន្តោប្រវេសន៍ ។

តាម​សំណើ​របស់​លោកស្រី​ផ្ទាល់​ដែល​លោក ស្រី​នី​ក​គី ហា​ឡី ជួប​ជាមួយ​បណ្តា​ឯកអគ្គ​រដ្ឋទូត​អាហ្វ្រិក​ប្រចាំ អ​.​ស​.​ប ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ មក​រា នូវ​សេចក្តី
ប្រកាស​មួយ​ប្រើ​ពាក្យពេចន៍​ធ្ងន់​ៗ​បំផុត ទាមទារ​ឱ្យ​មានការ​សុំ​ទោស​របស់​ប្រធានាធិបតី​អា​​មេ​រិ​ក ចំពោះ​សម្តី​ប្រកាន់ពូជសាសន៍ ដែល​លោក​ថ្លែង​កាលពី​មួ​យស​ប្តា​ហ៍​មុន​នា​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​នៅ​សេត​វិមាន ។

ឯកអគ្គរដ្ឋទូត​អា​​មេ​រិ​ក​រូប​នេះ ពុំ​បាន​សុំ​ទោសទេ​ពេល​ជួប​ជា​សម្ងាត់​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​​អាហ្វ្រិក​ទាំងនេះ តែ​សម្តែង​ការ​សោកស្តាយ ។ លោកស្រី​នី​ក​គី​ហា​ឡី ពោល​ទៅ​កាន់​ឯកអគ្គរដ្ឋ​ទូត​ទាំងនោះ​ថា លោកស្រី​ពុំ​បាន​នៅ​ឯ​សេត​វិមាន​ឡើយ ហើយ​លោកស្រី​ពុំ​ប្រាកដ​ដែរ​ចំពោះ​អ្វី​ដែល​លោក​ត្រាំ​និយាយ តែ​លោកស្រី​សោក​ស្តាយ​ចំពោះ​សភាព​ការណ៍​នេះ ។

លោក ANATOLIO NDONG MBA ឯកអគ្គរដ្ឋទូត​ហ្គី​ណេ​អេក្វាទ័រ​ប្រចាំ អ​.​ស​.​ប និយាយ​ថា ក្រុម​អាហ្វ្រិក​បាន​ធ្វើ​អនុសាសន៍​មួយ​ដល់​លោកស្រី​នី​ក​គី ហា​ឡី សម្រាល​ភាព​តាន​តឹង​ដោយ​លោកស្រី​សន្យា​ថា​នឹង​ពុំ​នាំ​អនុសាសន៍​នេះ​ជូន​ដល់​លោក​ត្រាំ ។

យោង​តាម​ពួក​អ្នកការទូត​ថា គេ​បាន​ស្នើដល់​លោក​ត្រាំ​ឱ្យ​បញ្ជូន​សារ​មិត្តភាព​មួយ​ចំពោះ​បណ្តា​មេដឹកនាំ​អាហ្វ្រិក​នា​ឱកាស​កិច្ចប្រជុំ​កំពូល​អាហ្វ្រិក​នាទី​ក្រុង​អា​ឌី​ស អា​បេ​បា នា​ពេល​ខាងមុខ​នេះ ដើម្បី​ជា​សញ្ញា​នៃ​សុ​ឆន្ទៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ