ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​បំ​បុក​មនុស្ស​ម្នា​លើ​ចិញ្ចើមថ្នល់​

6 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ ប៉ូលិស​និយាយ​ថា រថយន្ត​មួយ​គ្រឿង​ដែល​បើក​យ៉ាង​លឿន​កាលពី​ថ្ងៃ​ទី​១៨ មក​រា បាន​រេ​ចង្កូត​ឡើង​លើ​ចិញ្ចើមថ្នល់​នៅ COPACABANA តំបន់​កម្សាន្ត​មាត់សមុទ្រ​ពេញ​និយម​នៃ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​នី​រ៉ូ ដោយ​សម្លាប់​កូនង៉ែត​ម្នាក់​អាយុ​ទើប​៨​ខែ ហើយ​មនុស្ស​១៥​នាក់​រង​របួស…

ប្រទេស​ប្រេ​ស៊ី​ល ៖ ប៉ូលិស​និយាយ​ថា រថយន្ត​មួយ​គ្រឿង​ដែល​បើក​យ៉ាង​លឿន​កាលពី​ថ្ងៃ​ទី​១៨ មក​រា បាន​រេ​ចង្កូត​ឡើង​លើ​ចិញ្ចើមថ្នល់​នៅ COPACABANA តំបន់​កម្សាន្ត​មាត់សមុទ្រ​ពេញ​និយម​នៃ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​នី​រ៉ូ ដោយ​សម្លាប់​កូនង៉ែត​ម្នាក់​អាយុ​ទើប​៨​ខែ ហើយ​មនុស្ស​១៥​នាក់​រង​របួស ។ ប៉ូលិស​ថា នេះ​ជា​គ្រោះថ្នាក់​មួយ​ពុំ​មែន​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម​ឡើយ ។

បណ្តា​អ្នក​ដើរ​លើ​ចិញ្ចើមថ្នល់​រង​របួស​មាន​រដូករណែល ដែល​នាំ​ឱ្យ​គេ​នឹកឃើញ​ដល់​ការ​វាយប្រហារ​ភេរវកម្ម​នា​ពេល​ថ្មី​ៗ​នេះ​ប្រើ​រថយន្តបំ​បុក​មនុស្ស​ម្នា ។ ទោះបី​យ៉ាងណា តាម​មើលទៅ​ឧប្បត្តិហេតុ​នៅ COPACABANA ប្រហែលពុំ​មែន​ជា​ការ​វាយប្រហារ​ភេរវកម្ម​ទេ ។

អ្នក​បើករថយន្ត​បុក​រះ​មនុស្ស​នេះ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្រោយ​ប៉ុនប៉ង​រត់គេច​ខ្លួន ។ ជន​នេះ​និយាយ​ថា គេ​កើត​ជំងឺឆ្កួតជ្រូក ។ ថ្នាំ​ប្រឆាំង​ជំងឺឆ្កួតជ្រូក​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​រថយន្ត​របស់​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ