ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​13​នាក់​ដែល​ឪពុក​ម្តាយ​បង្ខាំង​ទុក​ក្នុងផ្ទះ​បាន​ងូត​ទឹកតែ​2​ដង​ក្នុង​1​ឆ្នាំ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ បច្ចុប្បន្ន​ឪពុក​ម្តាយ​ដែល​បង្ខាំង​ទុក​កូន​ៗ​របស់​ពួក​គេ​១៣​នាក់​ក្នុងផ្ទះ របស់​ពួក​គេ​ឯ​ទីក្រុង PERRIS រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​តុលាការ​អា​មេ​រិក។ ផ្ទះ​របស់​ពួក​គេ​នៅ​ក្រុង PERRIS ក្លាយជា​គុក​មួយ​សម្រាប់​កូន​ពួក​គេ​១៣​នាក់​មាន​អាយុ​ពី​២​ឆ្នាំទៅ​២៩​ឆ្នាំ…

សហរដ្ឋ​អា​មេ​រិ​ក ៖ បច្ចុប្បន្ន​ឪពុក​ម្តាយ​ដែល​បង្ខាំង​ទុក​កូន​ៗ​របស់​ពួក​គេ​១៣​នាក់​ក្នុងផ្ទះ របស់​ពួក​គេ​ឯ​ទីក្រុង PERRIS រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​តុលាការ​អា​មេ​រិក។

ផ្ទះ​របស់​ពួក​គេ​នៅ​ក្រុង PERRIS ក្លាយជា​គុក​មួយ​សម្រាប់​កូន​ពួក​គេ​១៣​នាក់​មាន​អាយុ​ពី​២​ឆ្នាំទៅ​២៩​ឆ្នាំ ។ ឪពុក​ម្តាយ​នេះ​ត្រូវ​ជាប់​ការ​ចោទប្រកាន់​ពី​បទ​បង្ខាំង​ទុក និង​បង្អត់​អាហារ​ដល់​ពួក​កូន​ៗ ដែល​ជា​ទ​ង្វើ​កម្រ​មាន​បំផុត​ក្នុង​លោក ។ ពេល​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​បន្ទប់​របស់​ពួក​គេ​ពោរពេញ​ដោយ​ទឹកនោម ហើយ​ពួក​គេ​ត្រូវ​ចង​ដោយ​ក្រវាត់​ជាប់​នឹង​គ្រែ ។ ពេល​នេះ​ពួក​កូន​ទាំងនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​ការ​ខ្វះ​ជាតិ​អាហារ​ធ្ងន់ធ្ងរ ។

ស្ត្រី​អ្នក​ជិតខាង​ម្នាក់ លោកស្រី KIMBERLY MILLIGAN អះអាង​ប្រាប់​កាសែត LOS ANGELES TIMES កាលពី​ថ្ងៃ​ទី​១៨ មក​រា ថា គាត់​ឃើញ​ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាង​ចម្លែក​បំផុត ។ គាត់​រៀបរាប់​ថា ក្មេង​ៗ​ទាំងនោះ​មាន​រាង​កាយ​ស្លេកស្លាំង ហើយ​ភ្នែក​ពួក​គេ ព្រោះតែ​ក្នុង​ទី​ងងឹត​ស្ទើរតែ​មើល​ពុំ​ឃើញ ។ ពួក​គេ​ទទួល​ការ​សិក្សា​ក្នុងផ្ទះ ។ នេះ​ជា​ព័ត៌មាន​អះអាង​ដោយ​ជីដូន ជីតា​ពួក​គេ ដែល​ថា ពុំ​បាន​ជួប​ពួក​ចៅ​ៗ​ចាប់តាំងពី​ជិត​៥​ឆ្នាំ​មក​ហើយ ហើយ​ជីដូន និង​ជីតា​នោះ​និយាយ​ថា ពួក​គាត់​ពិតជា​ភ្ញាក់ផ្អើល និង​ក្តុកក្តួល​យ៉ាង​ខ្លាំង ។ ចៅ​ៗ​ទាំងនេះ​នៅ​រស់​ពិតជា​រឿង​អស្ចារ្យ​ណាស់ ។

យោង​តាម​ទូរទស្សន៍ NBC NEWS ថា កូន​ទាំង​១៣​នាក់​របស់​គ្រួសារ​នេះ​មាន​សិទ្ធិ​បរិ​ភោគ​អាហារ​តែ​មួយ​ពេល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ហើយ​កាន់តែ​យ៉ាប់​ខ្លាំង​ទៀត​នោះ ពួក​គេ​អាច​បាន​ងូតទឹកតែ​២​លើក​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ ។

ឪពុក​គ្រួសារ​នេះ លោក DAVID TURPIN អាយុ​៥៧​ឆ្នាំ និង​ភរិយា​លោកស្រី LOUISE អាយុ​៤៩​ឆ្នាំ ត្រូវ​ជាប់​ឃុំឃាំង​ពី​បទ​ធ្វើទារុណកម្ម និង​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​កុមារ ។ គេ​កំណត់​ប្រាក់​ធានា​ក្នុង​ម្នាក់​៩​លាន​ដុល្លារ ដើម្បី​អាច​បាន​នៅ​ក្រៅ​ឃុំ​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ