ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ម្នាក់​​ស្លា.ប់​​តាម​ពីក្រោយ​ឪពុក​ម្ដាយ ​និង​ប្អូនស្រី

6 ឆ្នាំ មុន

BBC​ផ្សាយ​ថា​នាង Jessica Falkholt តារា​សម្តែង​ជនជាតិ​អូស្ត្រាលី អាយុ​២៩​ឆ្នាំ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ២០១៧ បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ​ខណៈ​អ្នកគាំទ្រ​បាន​តាមដាន​ពី​អាការ​របួស​របស់​នាង…

BBC​ផ្សាយ​ថា​នាង Jessica Falkholt តារា​សម្តែង​ជនជាតិ​អូស្ត្រាលី អាយុ​២៩​ឆ្នាំ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ២០១៧ បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ​ខណៈ​អ្នកគាំទ្រ​បាន​តាមដាន​ពី​អាការ​របួស​របស់​នាង ។

ក្រុម​គ្រួសារ និង​គ្រូពេទ្យ​បាន​ព្រមព្រៀង​គ្នា​បិទ​អុក​ស៊ីហ្សែ​ន​ជួយ​ដកដង្ហើម ហើយ​មន្ទីរពេទ្យ​«St George» ក្រុង​ស៊ីដ​នី​បាន​សម្តែង​នូវ​ភាព​សោកសៅ​រន្ធត់​ចិត្ត​ដល់​ក្រុម​គ្រួសារ​ឲ្យ​បានដឹង​ថា Jessica បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​វេលា​ម៉ោង​១០ និង​២០​នាទី​នៃ​ថ្ងៃ​ទី​១៧ មក​រា ២០១៨ ។

នាង Jessica បាន​ជួប​ឧប្បត្តិហេតុ​រថយន្ត​បុក​គ្នា នៅ​ថ្ងៃ​ទី​២៦ ធ្នូ​២០១៧ ដោយ​ឪពុក​ម្ដាយ​​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​ប្អូនស្រី​បាន​ស្លាប់​ក្នុង​រយៈពេល​៣​ថ្ងៃ​បន្ទាប់ រីឯ​អ្នកបើកបរ​លោក​Craig Whitehall ក៏​ស្លាប់​ដែរ ។ ចំពោះ​មូលហេតុ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ