ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ផ្ទះ​មិន​ដឹង​រន្ធត់​ណាយ៉ាង បើរថយន្ត​​ផ្លោងហោះ​មក​បុក​ទម្លុះបែបនេះ

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រថយន្ត​មួយ​គ្រឿង​ផ្លោង​ទៅ​បុក​ទម្លុះ​បរិវេណ​ជាន់​ទី​២​នៃ​អគារ​មួយ​ក្នុង​ក្រុង​សាន​តា​អាណា រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហ​រដ្ឋ​អាមេ​រិក ប៉ុន្តែ​សំណាងល្អ​គ្មាន​នរណា​ម្នាក់​រង​របួស​ទេ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​ចាប់ខ្លួន និង​បាន​សារភាព​ថា​រូបគេ​ប្រើ​ថ្នាំ​ញៀន ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប៉ូលិស​នៅ​ក្រុង​សាន​តា​អាណា…

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រថយន្ត​មួយ​គ្រឿង​ផ្លោង​ទៅ​បុក​ទម្លុះ​បរិវេណ​ជាន់​ទី​២​នៃ​អគារ​មួយ​ក្នុង​ក្រុង​សាន​តា​អាណា រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហ​រដ្ឋ​អាមេ​រិក ប៉ុន្តែ​សំណាងល្អ​គ្មាន​នរណា​ម្នាក់​រង​របួស​ទេ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​ចាប់ខ្លួន និង​បាន​សារភាព​ថា​រូបគេ​ប្រើ​ថ្នាំ​ញៀន ។

នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប៉ូលិស​នៅ​ក្រុង​សាន​តា​អាណា ។

ប៉ូលិស​បាន​ទទួល​សេចក្តីរាយការណ៍​មួយ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ប្រហែល​៥ និង​២៥​នាទី​ព្រឹក​ថា កើត​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​ដងផ្លូវ​ភាគ​ខាងកើត​នៃ​ទីក្រុង និង​តាម​លទ្ធភាព​នៃ​ការ​ស៊ើបអង្កេត​ឃើញ​ថា ជនល្មើស​បាន​បើកបរ​រថយន្ត​ម៉ាក​«​ស៊ី​ដាន» (Sedan) ​ពណ៌​ស ក្នុង​ល្បឿន​លឿន​នៅ​លើ​ដងផ្លូវ​«French» ប៉ុន្តែ​កើត​ឧប្បត្តិហេតុ​មួយ​ដោយ​រថយន្ត​ផ្លោង​ហោះ​ពីលើ​របាំង​ផ្លូវ​ឡើង​ខ្ពស់​ធ្វើ​ឱ្យ​រថយន្ត​ហោះ​ទៅ​ក្នុង​លំហ​ជ្រុល​ទៅ​បុក​អគារ​មួយ​ត្រង់​ជាន់​ទី​២ ។

ក្រោយ​ពេល​កើតហេតុ ប៉ូលិស​បាន​យក​រថយន្ត​ជួ​យស​ង្គ្រោះ​ពី​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ទៅ​យក​រថយន្ត​ចេញពី​អគារ​ដោយ​សុវត្ថិភាព ប៉ុន្តែ​មិន​បាន​បង្ហាញ​ថា តើ​ជនល្មើស​រូប​នោះ​ត្រូវ​ដំណើរការ​រឿង​ក្តី​ពី​ការ​ចោទប្រកាន់​អ្វី​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ