ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ចរណៃ វះកាត់បេះដូង​រួច​យ៉ាងម៉េច​ហើយ ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា​ពេជ្រ ចរណៃ មួយ​រយៈ​មុន​មាន​ជំងឺ​បេះដូង​ធ្ងន់ ហើយ​បាន​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ។ បច្ចុប្បន្ន​នាង​បាន​វិល​ត្រឡប់​ចូលចាប់​អាជីព​សិល្បៈ​វិញ​ហើយ ។ ក្នុង​ស្ថានភាព​បែប​នេះ​មាន​ផលិតករ​២​នាក់​ផ្តល់​ឱ្យ​ពេជ្រ…

រាជធានី​ភ្នំពេញ ៖ កញ្ញា​ពេជ្រ ចរណៃ មួយ​រយៈ​មុន​មាន​ជំងឺ​បេះដូង​ធ្ងន់ ហើយ​បាន​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ។ បច្ចុប្បន្ន​នាង​បាន​វិល​ត្រឡប់​ចូលចាប់​អាជីព​សិល្បៈ​វិញ​ហើយ ។ ក្នុង​ស្ថានភាព​បែប​នេះ​មាន​ផលិតករ​២​នាក់​ផ្តល់​ឱ្យ​ពេជ្រ ចរណៃ ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត ។ តើ​នាង​ព្យាបាល​ជំងឺ​បេះដូង​ជា​ស្បើយ​ហើយ​មែន​ទេ ?

ក្នុង​ទឹកមុខ​ញញឹម​ពេជ្រ ចរណៃ ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ជំងឺ​នាង​បាន​ធូរ​ស្បើយ​​ស្ទើរតែ​១០០%​ហើយ តែ​គ្រូពេទ្យ​ឱ្យ​នាង​ថ្នមខ្លួន និង​សម្រាក​ឱ្យ​បាន​ច្រើន ។

រយៈពេល​៦​ខែ​ទៀត​ជំងឺ​របស់​នាង​នឹង​ជា​សះស្បើយ​ទាំងស្រុង ។ «​នាង​ខ្ញុំ​អាច​មក​កាន់​វិ​ថី​សិល្បៈ​វិញ មក​ញញឹម​ឃើញ​ពិភពលោក​នេះ​បាន គឺជា​គុណ​របស់​លោក​ខៃ ប្រ​សិ​ដ្ឋ សុទ្ធ​សាធ​ដែល​បាន​អាណិត​ស្រឡាញ់​នាង​ខ្ញុំ ឃើញ​ទីទ័ល និង​អត់​លុយ​វះកាត់​ក៏​សុខចិត្ត​លះបង់​ធនធាន​ផ្ទាល់ខ្លួន​ជិត​២​ពាន់​ដុល្លារ​ជួយ​នាង​ខ្ញុំ ។ ទាំងនេះ​ជាម​ហា​គុណ​មិន​អាច​កាត់ថ្លៃ​បាន បើ​គិត​ពី​មុន​វិញ​ជីវិត​នាង​ខ្ញុំ​គឺ​អស់សង្ឃឹម​បាត់​ទៅ​ហើយ ។ នាង​ខ្ញុំ​មាន​តែ​ការ​អរគុណ​ដល់​គាត់​ដែល​មានចិត្ត​សន្តោស​អត់​ស្គាល់​នាង​ខ្ញុំ​ទេ តែ​ដឹង​តែ​តាម​ព័ត៌មាន​សុខ​ចិត្ត​ហោះ​ពី​អូស្ត្រាលី​យក​លុយ​ជួយ​នាង​ខ្ញុំ​ដល់​ថៃ ។ នាង​ខ្ញុំ​មិន​អាច​បំ​ភេ្ល​ច​បាន ព្រមទាំង​សប្បុរសជន​នានា​ទាំងអស់​បាន​ជួយ​សូម​ជួប​តែ​សេចក្តីសុខ​តទៅ​» ។

ពេជ្រ ចរណៃ ឱ្យ​ដឹង​ថា លោក​ខៃ ប្រ​សិ​ដ្ឋ មិនមែន​ផ្តល់​ប្រាក់​ជួយ​សង្គ្រោះ​ជីវិត​របស់​នាង​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​កន្លង​មក​លោក​ក៏​ជួយ​បុគ្គល​ផ្សេង​ទៀត​ជា​ច្រើន​ផង​ដែរ ដោយ​គ្រាន់​តែ​គ្មាន​ការ​ផ្សព្វផ្សាយ ហើយ​មិនសូវ​មានការ​ដឹង​ឮ ។

ពេជ្រ ចរណៃ សប្បាយចិត្ត​ដែល​បាន​វះកាត់ ហើយ​ជា​ស្បើយ ។ ដូច្នេះ​ហើយ​នាង​ប្រកាស​ទទួល​សម្ដែង​ពេញទំហឹង​វិញ ដោយ​គ្រាន់តែ​មិន​ទាន់​ហ៊ាន​ទទួល​ថត​រឿង​ជា​ប្រភេទ​វាយតប់ ភ្លាម​ៗ​ប៉ុណ្ណោះ ។

សុខភាព​របស់​ពេជ្រ ចរណៃ ក្រោយ​ការ​វះកាត់​មិន​ខុស​ពី​មនុស្ស​ដែល​មិន​ធ្លាប់​មាន​ជំងឺ​ដាច់​សរសៃ​ប្រើស​បេះដូង និង​ប្រហោង​បេះដូង​ទេ ដោយ​គ្រាន់តែ​តម្រូវ​ឲ្យ​តាមដាន​នៅ​មន្ទីរពេទ្យ​ថៃ​ជា​ទៀងទាត់​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​ទៀត​។ បន្ទាប់​ពី​នោះ​ទៅ​ត្រូវ​ទៅ​ពិនិត្យ​មួយ​ដង​ទៀត​គឺជា​ការ​ស្រេច ។

ពេជ្រ ចរណៃ ជាតា​រា​ថ្មី​មាន​ទេព​កោសល្យ​ល្អ​ត្រូវចិត្ត​ផលិតករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ