ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញកាំកុងត្រូលប្រចាំខេត្តកំពង់ស្ពឺចុះពិនិត្យទំនិញគ្រប់ប្រភេទក្នុងផ្សារកំពង់ស្ពឺ

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៨ កន្លង​ទៅ​មន្ត្រី​កាំកុងត្រូល​ជា​ច្រើន​រូប​ប្រចាំ​ខេត្តកំពង់ស្ពឺ​បាន​ចុះ​ពិនិត្យ​ទំនិញ​ហួសការ​បរិច្ឆេទ​ក្នុង​ផ្សារ​ទីរួមខេត្ត​កំពង់ស្ពឺ ។ តាម​ប្រភព​ពី​មន្ត្រី​ដែល​ចុះ​ទៅ​ពិនិត្យ​នោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​ចុះ​ពិនិត្យ​នោះ​មន្ត្រី​ជំនាញ​កាំ​កុង​ត្រូ​បាន​ណែនាំ​បងប្អូន​ក្រុម​អាជីវករ​ដែល​លក់ដូរ​ក្នុង​ផ្សារ​កំពង់ស្ពឺ​នោះ​អំពី​បញ្ហា​មុខទំនិញ​ដែល​ហួសការ​បរិច្ឆេទ​(​ហួសកំណត់​)​និង​មុខទំនិញ​ដែល​គេ​ប្រើប្រាស់​សារធាតុ​គីមី​។​ល​។​ដោយឡែក​ការ​ចុះ​ពិនិត្យ​នេះ​មន្ត្រី​ជំនាញ​រក​ឃើញ​មុខទំនិញ​ដែល​ហួសការ​បរិ​ច្ឆេ​ត និង​គ្មាន​ការ​បរិច្ឆេទ​ចំនួន​តែ​៧​ប្រភេទ​តែ​ប៉ុណ្ណោះ…

ខេត្តកំពង់ស្ពឺ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៨ កន្លង​ទៅ​មន្ត្រី​កាំកុងត្រូល​ជា​ច្រើន​រូប​ប្រចាំ​ខេត្តកំពង់ស្ពឺ​បាន​ចុះ​ពិនិត្យ​ទំនិញ​ហួសការ​បរិច្ឆេទ​ក្នុង​ផ្សារ​ទីរួមខេត្ត​កំពង់ស្ពឺ ។

តាម​ប្រភព​ពី​មន្ត្រី​ដែល​ចុះ​ទៅ​ពិនិត្យ​នោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​ចុះ​ពិនិត្យ​នោះ​មន្ត្រី​ជំនាញ​កាំ​កុង​ត្រូ​បាន​ណែនាំ​បងប្អូន​ក្រុម​អាជីវករ​ដែល​លក់ដូរ​ក្នុង​ផ្សារ​កំពង់ស្ពឺ​នោះ​អំពី​បញ្ហា​មុខទំនិញ​ដែល​ហួសការ​បរិច្ឆេទ​(​ហួសកំណត់​)​និង​មុខទំនិញ​ដែល​គេ​ប្រើប្រាស់​សារធាតុ​គីមី​។​ល​។​ដោយឡែក​ការ​ចុះ​ពិនិត្យ​នេះ​មន្ត្រី​ជំនាញ​រក​ឃើញ​មុខទំនិញ​ដែល​ហួសការ​បរិ​ច្ឆេ​ត និង​គ្មាន​ការ​បរិច្ឆេទ​ចំនួន​តែ​៧​ប្រភេទ​តែ​ប៉ុណ្ណោះ ហើយ​ជំនាញ​បាន​ដកហូត និង​ហាម​លែងឱ្យ​លក់​បន្ត​ទៀត ។

តាម​មន្ត្រី​ដដែល​បាន​និយាយ​ឱ្យ​ដឹង​ទៀត​ថា បានជា​ជំនាញ​កាំកុងត្រូល​ខេត្តកំពង់ស្ពឺ​ចុះ​ពិនិត្យ​ទំនិញ​នេះ​ព្រោះ​ជិត​ដល់​ថ្ងៃ​បុណ្យចូលឆ្នាំ​(​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម​)​ហើយ​នៅ​ពេល​ខាង​មុខ​នេះ​ប្រការ​ខ្លាច​មាន​ទំនិញ​ហួសការ​បរិច្ឆេទ និង​មាន​សារធាតុ​គីមី​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ចូល​ផ្សារ​ទិញ​ទំនិញ​ផ្សេង​ៗ​យក​ទៅ​ទទួលទាន​នោះ​ប៉ះពាល់​ដល់​សុខភាព ។

ជំនាញ​បាន​ដកហូត និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុម​អាជីវករ​ប្រសិនជា​ជំនាញ​រក​ឃើញ​ថា នៅ​បន្ត​លក់ទំនិញ​ហួសការ​បរិច្ឆេទ​ទៀត​នោះ​ជំនាញ និង​ធ្វើការ​ពិន័យ​តាម​ច្បាប់ ។ ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ដែល​អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក​ប្រធាន​កាំកុងត្រូល​ប្រចាំ​ខេត្តកំពង់ស្ពឺ​សុំ​ការ​បកស្រាយ​បាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ