ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​គេ​ហើយ​ខំ​គេច​មក​លាក់ខ្លួន​នៅ​​ភ្នំពេញ ស្មាន​តែ​គេច​ផុត (មានវីដេអូ)

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១៩ មក​រា នេះ ជនសង្ស័យ​៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នៅ​ស្រុក​មោង​ប្ញ​ស្សី ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​ពួក​គេ​លាក់ខ្លួន ហើយ​កម្លាំង​សមត្ថកិច្ច​តាម​ចាប់​​បាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១៩ មក​រា នេះ ជនសង្ស័យ​៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នៅ​ស្រុក​មោង​ប្ញ​ស្សី ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​ពួក​គេ​លាក់ខ្លួន ហើយ​កម្លាំង​សមត្ថកិច្ច​តាម​ចាប់​​បាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ ១-​ឈ្មោះ ជីប ធឺ​ន ហៅ​ជៀប ធឿ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ រស់នៅ​ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ២- ឈ្មោះ សាយ សឹ​ង្ហ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ខេត្តបាត់ដំបង និង​៣-​ឈ្មោះ វង្ស វី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​រាម​​គន់ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។

បើ​តាម​ចម្លើយ​សារភាព​ពួក​គេ​ទាំង​៣​នាក់​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​វាយ និង​កាប់​ទៅ​​លើ​ជន​រង​គ្រោះ គឺ​មក​ពី​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​សម្លឹង​មើល​មុខ​បក្សពួក​ខ្លួន ហើយ​ជន​រង​គ្រោះ​បាន​ចុះ​មក​វាយ​ពួក​ខ្លួន​មុន ទើប​ពួក​ខ្លួន​វាយ ព្រមទាំង​កាប់​ជន​រង​គ្រោះ​ឱ្យ​របួស ហើយ​ស្លាប់​តែ​ម្តង ។

សូម​រំលឹក​ថា កាលពី​នៅ​វេលា​ម៉ោង​៨​និង​១៤​នាទី​យប់​ថ្ងៃ​ទី​៩ មក​រា នៅ​ភូមិ​រាម​គន់ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​បង្ក​ដោយ​ជនល្មើស​មិន​ស្គាល់​មួយ​ក្រុម មាន​គ្នា​ចាប់ពី​៥​នាក់​ទៅ​៧​នាក់ ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូរ៉ៃ​, កាំបិតប៉័ងតោ​, កាំបិត​​ខ្វែវ និង​ចបជីក​ដង​ដែក ហើយ​បាន​ធ្វើ​សកម្មភាព​វាយ និង​កាប់​ទៅ​លើ​ដៃគូ​ទំនាស់​មួយ​ក្រុម​ផ្សេង​ទៀត​ដែល​មាន​គ្នា​៥​នាក់ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ឈ្មោះ ណែម ភា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ស្លាប់​នៅ​នឹង​កន្លែង​​កើតហេតុ ដោយ​ជនល្មើស​យក​ចប​ជីកដង​ដែក​វាយ​ចំ​ក្បាល​ជា​ច្រើន​ចបជីក និង​២​នាក់​ផ្សេង​ទៀត​រង​របួស ១-​ឈ្មោះ ទៀប ភ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង រង​របួស​ខ្នង​ធ្ងន់ធ្ងរ និង​២- ឈ្មោះ មឿ​ត រឿ​ប ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ពោធិ៍​១ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី រង​របួស​លើ​ចិញ្ចើម​ខាងឆ្វេង ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​ជនល្មើស​​បាន​រត់គេច​ខ្លួន​ដោយ​បន្សល់​ទុក​ម៉ូតូ​២​គ្រឿង​, កាំបិតប៉័ងតោ​, កាំបិត​ខ្វែវ​, ចបជីក​ដង​ដែក​, ស្បែកជើង​មួយគូរ និង​មួ​កក​ន្តិ​ប​០១ ។

បច្ចុប្បន្ន​នេះ​ជនល្មើស​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន​នោះ និង​វត្ថុ​តាង ត្រូវ​បាន​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

https://www.youtube.com/watch?v=tXQKiXK8s48

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ