ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​មន្ត្រី​ជំនាញ​ជិត​រឺ​ត្រែ​ត​ធ្វើ​ប្លង់​ដី​ជាន់​គ្នា​បង្ក​បញ្ហា

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ វិវាទ​ដីធ្លី​នៅ​តែ​ជា​បញ្ហា​សម្រាប់​ការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ខណៈ​ម្ចាស់​ដី​នីមួយ​ៗ​ប្រកាន់​ជំហរ​ថា ដី​នេះ​ជា​កម្ម​សិទ្ធ​របស់​ពួក​គាត់ ដែល​បាន​កាន់កាប់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ។ ពាក់ព័ន្ធ​ករណី​វិវាទ​ដីធ្លី​ដដែល ត្រូវ​បាន​គេ​ចោទប្រកាន់​ថា លោក…

ខេត្តស្ទឹងត្រែង ៖ វិវាទ​ដីធ្លី​នៅ​តែ​ជា​បញ្ហា​សម្រាប់​ការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ខណៈ​ម្ចាស់​ដី​នីមួយ​ៗ​ប្រកាន់​ជំហរ​ថា ដី​នេះ​ជា​កម្ម​សិទ្ធ​របស់​ពួក​គាត់ ដែល​បាន​កាន់កាប់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ។

ពាក់ព័ន្ធ​ករណី​វិវាទ​ដីធ្លី​ដដែល ត្រូវ​បាន​គេ​ចោទប្រកាន់​ថា លោក ប៊ួ​រ សៃ អតីត​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរ​រ​រូប​នី​យ​កម្ម សំណង់ និង​ភូមិបាល ស្រុក​សេ​សាន បាន​ឃុបឃិត​ជាមួយ​ឈ្មោះ គង់ សុផល មន្ត្រី​នៃ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តស្ទឹងត្រែង គូរ​ប្លង់​ដី​ទំហំ​៥,០០០​ម៉ែត្រ​ការេ ជាន់​មក​លើ​ដីចំការ​ដូង​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​អូរ​ឃ្លុង ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ដែល​ជា​ដីចំការ​របស់ លោក ឡ​ន វ​ណ្ណា អ្នក​រាយ​ការ​ព័ត៌មាន​ទូរទស្សន៍ PNN ។

ករណី​នេះ លោក ឡ​ន វ​ណ្ណា បានឱ្យ​ដឹង​ថា លោក​បាន​ទិញ​ដី​ខាងលើ​នេះ​ពី​ឈ្មោះ ឡង ប៊ុ​ន​យ៉ង ជា​កូនបង្កើត​របស់​លោក ស៊ុន ឡង មេឃុំ​សាម​ឃួ​យ តាំងពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០០៦ ដោយ​មាន​ស​ក្សី​ជាប់​ព្រំ​ទាំង​៤ ដឹង​ឮ​រហូត​មាន មេ​ភូមិ មេឃុំ អភិបាលស្រុក ស៊ីញេ​បោះត្រា ។

លោក​បន្ត​ទៀត​ថា ក្នុង​ខណៈ​ពេល​ទិញ​ដី​ភ្លាម​ៗ​នោះ ក៏​បាន​យក​ជើង​តាង​ស៊ីម៉ងត៍​មក​ដាំ​ជា​ព្រំ​ដី ទៅ​តាម​បង្គោលរបង​ចាស់​របស់​ម្ចាស់​ដើម ឡង ប៊ុ​ន​យ៉ង ក្រោយមក​ក៏​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​តាម​ទម្រង់​ចាស់ ហើយ​សម្អាត​ផ្ទៃដី​ដាំ​ដើម​ដូង​ឡើង​ធំ​លេច​ក្បាល ក៏​ស្រាប់តែ​លេចមុខ​២​នាក់​ប្តី​ប្រពន្ធ មក​អុកឡុក​ថា «​ឡ​ន វ​ណ្ណា បំពាន​យក​ដី​របស់​គេ ដោយ​មានការ​វិវាទ​ដូចនេះ លោក ឡ​ន វ​ណ្ណា ក៏​បាន​ស្នើ​សុំ​ទៅ អាជ្ញាធរ​ស្រុក​សេ​សាន​ឱ្យ​ជួយ​ធ្វើការ​ដោះស្រាយ​» ទើបបាន​ឃើញ​ថា «​លោក ប៊ួ​រ សៃ ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង់ និង​ភូមិបាល ស្រុក​សេ​សាន ឃុបឃិត​ជាមួយ លោក គង់ សុផល មន្ត្រី​មន្ទីរ​សាធារណៈការ និង​ដឹក​ជ​ញ្ញូ​ន​ខេត្តស្ទឹងត្រែង លួច​គូរ​ប្លង់​ជាន់​លើ​កន្ទុយ​ដី ដែល​មាន​លេខ​ប្លង់​០២៧ ដ​ន​ស​ភ ចុះ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០០៧» ហើយនឹង​លួច​ដាំ​បង្គោល​ស៊ីម៉ង់ នៅ​លើ​កណ្តាល​ដី ចំការ​នោះ​យក​ទៅ​លក់​ឱ្យឈ្មោះ បេ គឹ​ម​សាន និង​ប្រពន្ធ​ឈ្មោះ អឿ​ន ណា​រី នៅ​ភូមិ​បាក់​រនាស់ ឃុំ​សង្ឃ័រ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ