ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រេកឃ្លាន​តណ្ហា​ក្រពុលមុខ ដក​កាំបិត​ដេញសម្លា.ប់មនុស្ស​យ៉ាង​សាហា.វ​!

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ចាប់​ក្មេង​ស្រី​សិស្សសាលា​រំលោភ​ក្នុង​ព្រៃ​ក្បែរផ្លូវ​រទេះ ប៉ុន្តែ​ដោយសារ​មាន​គេ​មក​ជួយ​ទាន់ ធ្វើ​ឲ្យ​ការ​រំលោភ​មិន​បាន​សម្រេច ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់​កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ នៅ​ស្រុក​ភ្នំក្រវាញ…

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ចាប់​ក្មេង​ស្រី​សិស្សសាលា​រំលោភ​ក្នុង​ព្រៃ​ក្បែរផ្លូវ​រទេះ ប៉ុន្តែ​ដោយសារ​មាន​គេ​មក​ជួយ​ទាន់ ធ្វើ​ឲ្យ​ការ​រំលោភ​មិន​បាន​សម្រេច ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់​កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ នៅ​ស្រុក​ភ្នំក្រវាញ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ​ង៉ុ​យ អ៊ី ភេទ​ប្រុស អាយុ​២២​ឆ្នាំ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ក្រោម​ការ​ការពារ​របស់​សមត្ថកិច្ច ។ ចំណែក​នារី​ជា​គូ​ដណ្ដឹង​របស់​ជនសង្ស័យ​ឈ្មោះ ​ឌី​ន ដេ អាយុ​១៩​ឆ្នាំ របួសធ្ងន់ និង​បុរស​ដែល​ជួយ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ យី ប៉េ​ស អាយុ​២១​ឆ្នាំ ទាំង​ពីរ​នាក់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​ភ្នំពេញ ។

សមត្ថកិច្ច​ស្រុក​ភ្នំក្រវាញ​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​នាង​មាន​អាយុ​១៣​ឆ្នាំ ជា​សិស្ស នៅ​ថ្ងៃ​កើតហេតុ​នាង​បាន​ដើរ​ចេញពី​សាលា​ទៅ​ផ្ទះ​ម្នាក់ឯង ស្រាប់តែ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ខណៈ​ពេល​ដែល​ក្មេង​ស្រី​រង​គ្រោះ​កំពុង​ដើរ​ម្នាក់ឯង​តាម​ផ្លូវ​រទេះ ដែល​មានព្រៃ​ព្រិច​អម​សងខាង​ផ្លូវ​ហើយ​មាន​សភាព​ស្ងាត់​ទៀត​ផង ។ លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ជួប​ជាមួយ​បុរស​ម្នាក់ ឃើញ​ឪ​កាស​ល្អ បុរស​រូប​នោះ​បាន​ចាប់​នាង​អូស​ចូល​ក្នុង​ព្រៃ ដើម្បី​រំលោភ ។

ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​ចាប់រំលោភ ស្រាប់តែ​មាន​បុរស​០៣​នាក់ ដើរ​រក​ក្របី ឮ​សម្លេង​ក្មេង​ស្រី​ស្រែក​ក៏​រត់​មក​ជួយ ពេល​នោះ​បុរស​ល្មោភកាម ខឹង​ក៏​ដេញ​ចាក់​ឲ្យ​របួសធ្ងន់​ម្នាក់ ហើយ​នៅ​ពេល​បុរស​ទាំង​០៣​នាក់រ​ត់ទៅ​បាត់ ជនសង្ស័យ​បាន​ត្រឡប់​មក​ចាក់​ក្មេង​ស្រី​រង​គ្រោះ​មួយ​កាំបិត​ចំ​ក្រោម​ដោះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រួច​ហើយ​គេចខ្លួន​បាត់ ។ លុះ​នៅ​វេលា​ម៉ោង​០៧​យប់ ជនសង្ស័យ​បាន​ទៅ​ចាក់​គូរ​ដណ្ដឹង​ដែល​កំពុង​នៅ​ក្នុងផ្ទះ​មួយ​កាំបិត ចំ​ក្រោម​ដោះ​ដូច​គ្នា រួច​ហើយ​ចាក់​ពោះ​ខ្លួនឯង បណ្ដាល​ឲ្យ​របួសធ្ងន់​ទាំង​ពីរ​នាក់ ពេល​នោះ​សមត្ថកិច្ច​ក៏​មក​ដល់​ឃាត់ខ្លួន​បាន​តែ​ម្ដង ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ សពជន​រង​គ្រោះ​​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​នេះ ដើម្បី​ដឹង​ពី​ការ​ពិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ