ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តកំពង់ចាម​មាន​គម្រោង​ដាំ​ត្នោត​ជាង​៥​ពាន់​គ្រាប់​អម​សងខាង​បឹង​វា​ម

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៨ បាន​អនុញ្ញាត​ឧ្យ​លោក…

ខេត្តកំពង់ចាម ៖ លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៨ បាន​អនុញ្ញាត​ឧ្យ​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​សហការី​ចូល​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។

នៅ​ក្នុង​ជំនួប​ខាងលើ​លោក​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ពិសេស​ចំពោះ​លោក​រដ្ឋមន្ត្រី​ផ្ទាល់​ដែល​បាន​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​ក្នុង​ខេត្តកំពង់ចាម​ដែល​តាម​រយៈ​ប្រព័ន្ធ​ធារាសាស្ត្រ​ទាំងនេះ​បាន​ជំរុញ​ឱ្យ​ការងារ​បង្កបង្កើន​ផល​របស់​ប្រជា​កសិករ​ទទួល​បាន​ទិន្នផល​ល្អ​ជួយ​លើកកំពស់​កំរិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

ក្នុង​ជំនួប​នោះ​លោក គួ​ច ចំរើន បាន​ស្នើ​សុំ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី​ឱ្យ​ជួយ​កសាង​ប្រព័ន្ធ​ថ្មី​ៗ​បន្ថែម​ទៀត និង​បាន​ស្នើ​សុំ​នូវ​អនុសាសន៍​មួយ​ចំនួន​ពី​លោក​រដ្ឋមន្ត្រី​ដើម្បី​ជា​ទុន​បន្ថែម​សម្រាប់​ការ​រៀប​ចំ​ផែនការអភិវឌ្ឍន៍​ខេត្តកំពង់ចាម​ឧ្យ​កាន់តែ​មានការ​រីក​ចម្រើន និង​ក៏​បាន​ស្នើ​សុំ​ការ​គាំទ្រ​ពី​ឯកឧត្តម​​រដ្ឋមន្ត្រី​លើ​គម្រោង​ដាំ​ត្នោត​ប្រមាណ​ជា​៥២៥២​ដើម​នៅ​អម​សងខាង​ទំនប់​បឹង​វា​ម​ស្ថិត​នៅ​ក្នុង​ស្រុក​ស្រី​សន្ធរ​ដើម្បី​ប្រែក្លាយ​ទំនប់​នេះ​ឱ្យទៅ​ជា​តំបន់​ទេសចរណ៍​នៅ​ថ្ងៃ​អនាគត ។

លោក លឹ​ម គាន​ហោ បាន​លើក​ឡើង​ផង​ដែរ​ថា ខេត្តកំពង់ចាម​គួរ​រៀបចំ​តំបន់​មួយ​ដែល​បង្ហាញ​ពី​ការ​ផ្សារ​ភ្ជាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទៅ​នឹង​ដើម​ត្នោត​គឺ​ចាប់តាំងពី​ចំណុច​ឡើង​យក​ទឹកត្នោត​រហូត​ទៅ​ដល់​ការ​ផលិត​ចេញ​ជា​ស្ករត្នោត​នំត្នោត និង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​ដែល​ផលិត​ពី​ត្នោត ។

សូម​បញ្ជាក់​ថា បឹង​វា​ម​គឺជា​បឹង​មួយ​ស្ថិត​នៅ​ក្នុងស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ត្រូវ​បាន​គេ​និយាយ​ថា មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​របស់​ស្តេច​កន​ដែល​ត្រូវ​បាន​សត្រូវ​ចាប់ខ្លួន​ក្នុង​ពេល​មក​បង់សំណាញ់​យក​ត្រី​នៅ​ក្នុង​បឹង​នេះ ។ បឹង​វា​ម ស្ថិត​នៅ​មាន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទបុរាណ​មួយ​ដែល​គេ​ហៅ​ថា​ប្រាសាទ​ទួល​បា​សាន ។ ចំពោះ​គម្រោង​ដាំ​(​កប់​)​គ្រាប់ត្នោត​នៅ​តាម​ជើង​ទំនប់​បឹង​វា​ម​នេះ​ប្រមាណ​ជា​៥២៥២​គ្រាប់​ដែល​គ្រោង​ធ្វើ​នៅ​អំឡុង​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០១៨​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ