ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​…​នេះ​ជា​មេរៀន​ប្រុង​ប្រយ័ត្ន​សម្រាប់​មិត្ត​អ្នក​អាន​ដោយសារ​តែ​កន្ទុយបារី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​លក់​រថយន្ត យីហោ ៥៨៨ ស្ថិត​នៅ​តាម​ផ្លូវ​២០០៤ ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បណ្តាល​ឱ្យ​សម្ភារ​ចាស់​ៗ…

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​លក់​រថយន្ត យីហោ ៥៨៨ ស្ថិត​នៅ​តាម​ផ្លូវ​២០០៤ ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បណ្តាល​ឱ្យ​សម្ភារ​ចាស់​ៗ ដែល​ជា​កាក​សំណល់​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត ។

  

ទោះបីជា​យ៉ាងណា​រថយន្ត​ដែល​ដាក់​តាំង​លក់​នៅ​ផ្នែក​ខាង​មុខ​ពុំ​ត្រូវ​ភ្លើង​ឆេះ​ឡើយ ។ អគ្គី​ភ័យ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​នឹង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ ហើយ​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​បាន​ទៅ​អន្តរាគមន៍​ពន្លត់​ទាន់​ពុំ​បណ្តាល​ឱ្យ​ឆេះ​រាលដាល់​ឡើយ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​វេលា​មុន​ពេល​កើតហេតុ​គេ​ឃើញ​ឆេះ​ចេញពី​ផ្នែក​ខាងក្រោយ ឃ្លាំង​ផ្សែងហុយ​ទ្រលោម និង​អណ្តាត់ភ្លើង​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ។ អគ្គី​ភ័យ​នេះ​បណ្តាល​ឱ្យ​កាក​សំណល់​ចាស់​ៗ​ក្នុង​ឃ្លាំង​ផ្នែក​ខាងក្រោយ​ដូច​ជា ទ្រុង​រថយន្ត កៅអី ពូករថ​យន្ត​ចាស់​ៗ​ជាដើម​ទុក​ចោល​នោះ​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូច ។ ទាក់ទិន​កា​កើត​មាន​អគ្គី​ភ័យ​នេះ​គេ​មានការ​សង្ស័យ​ថា បណ្តាល​មក​ពី​កន្ទុយបារី​ដែល​គេ​បោះចោល​ហើយ​ក្លាយជា​អគ្គី​ភ័យ​តែ​ម្តង ៕


*​ជា​ការ​ផ្តាំផ្ញើ : សូម​មិត្ត​អ្នក​អាន​គ្រប់​រូប​មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​មែនទែន​ទៅ​លើ​អ្វី​ដែល​អាច​បង្ក​ជា​អគ្គី​ភ័យ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ