ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ថ្ងៃ​អស់​ទេ​ប្រភេទ​អី​ៗ បែប​នេះ ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នរ​គ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​បាន​ក្រោយ​ពី​ការ​ស្រាវជ្រាវ និង​កំណត់​បាន​មុខសញ្ញា​ច្បាស់លាស់ ។ ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កកាប​១…

រាជធានី​ភ្នំពេញ ៖ អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នរ​គ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​បាន​ក្រោយ​ពី​ការ​ស្រាវជ្រាវ និង​កំណត់​បាន​មុខសញ្ញា​ច្បាស់លាស់ ។ ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កកាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ទី​១-​ឈ្មោះ​សុខ តួ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុង​ភូមិធំ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ។ ទី​២-​ឈ្មោះ​ស្រ៊ា​ង វ៉ា​ន់​ដា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ទី​៣- ឈ្មោះ ឡុ​ង ប៉ុ​ច ភេទ​ទី​៣( ខ្ទើយ​) អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ខាងលើ ។

ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ចាប់​កម្លាំង​នគរបាល​ខណ្ឌ​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​លួច​ខ្សឹប​ប្រាប់​ពីមុខ​សញ្ញា​ជនសង្ស័យ និង​ទីតាំង​ដែល​ពួក​គេ​កំពុង​លាក់ខ្លួន​ធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ។ បន្ទាប់​ពី​បានដឹង​ច្បាស់​ហើយ កម្លាំង​បាន​ចុះ​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​ភ្លាម​ៗ​ដែល​ចាប់​បាន​ចំនួន​៥​នាក់ ប៉ុន្តែ​បន្ទាប់​ពី​ការ​សាកសួរ និង​ត្រួតពិនិត្យ ទើប​ដឹង​ថា​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មាន​តែ​៣​នាក់​ប៉ុណ្ណោះ ចំណែក​២​នាក់​ទៀត មិន​មានការ​ជាប់​ពាក់ព័ន្ធ​នោះ​ឡើយ ។ កម្លាំង​ន​គេ​បាល​បាន​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៤​កញ្ចប់ រួច​បាន​នាំ​ពួក​គេ​ទៅ​កាន់​ប៉ុស្ដិ៍​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ។

ក្រោយ​ពេល​ចាប់ខ្លួន​នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ