ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរប្រមូលកុលាបបោយដៃ និងកុលាបលាក់​ក្នុងបន្ទប់ម៉ាស្សា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​ បាន​ចុះ​ធ្វើ​រដ្ឋបាល​និង​ឃាត់ខ្លួន​ស្ត្រី​រកស៊ី​ផ្លូវភេទ​ដែល​ឈរ​ហៅ​ម៉ូយ​នៅ​ជុំវិញ​បរិវេណ​វត្ត​ភ្នំ​បានសរុប​ចំនួន​១១​នាក់​និង​៤​នាក់​ទៀត​ជា​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ប្លុក​បឹង​កក់ កាលពី​វេលាម៉ោង​៨​យប់​ថ្ងៃ​ទី​១៧ មក​រា នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ត្រង់​ចំណុច​រង្វង់​មូល​វត្ត​ភ្នំ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​ បាន​ចុះ​ធ្វើ​រដ្ឋបាល​និង​ឃាត់ខ្លួន​ស្ត្រី​រកស៊ី​ផ្លូវភេទ​ដែល​ឈរ​ហៅ​ម៉ូយ​នៅ​ជុំវិញ​បរិវេណ​វត្ត​ភ្នំ​បានសរុប​ចំនួន​១១​នាក់​និង​៤​នាក់​ទៀត​ជា​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ប្លុក​បឹង​កក់ កាលពី​វេលាម៉ោង​៨​យប់​ថ្ងៃ​ទី​១៧ មក​រា នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ត្រង់​ចំណុច​រង្វង់​មូល​វត្ត​ភ្នំ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលា​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា នៅ​ចំណុច​រង្វង់​មូល​វត្ត​ភ្នំ មាន​ស្រី្ត​រកស៊ី​ផ្លូវភេទ​ឈរ​ហៅ​ម៉ូយ​យ៉ាង​រញ៉េរញ៉ៃ​តាម​ផ្លូវ​សាធារណៈ ទើប​លោក​អភិបាល​ខណ្ឌដូនពេញ​ឱ្យ​គណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ប្រមូល​ស្ត្រី​ទាំងនោះ​ដែល​ឈរ​ហៅ​ម៉ូយ​គ្មាន​សណ្តាប់ធ្នាប់ និង​តែងតែ​បន្លំ​លួច​យក​របស់របរ​ភ្ញៀវ​ណា​ដែល​ស្រវឹងស្រា​មក​រក​សេវា​ផ្លូវភេទ​ទៀត​ផង យក​ទៅ​អប់រំ កុំឱ្យ​មាន​ទៀត ។

យុទ្ធនាការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅ​វត្ត​ភ្នំ​បាន​ចំនួន​១០​នាក់ និង​ម្នាក់​ទៀត​នៅ​ក្រោម​ដើម​ពោធិ៍​មុខ​បារ​ទន្លេសាប និង​បន្ត​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​៤​នាក់​នៅ​ប្លុក​បឹង​កក់ ក្នុង​នោះ​មាន​ស្រី​២​នាក់​និង​ប្រុស​២​នាក់​ដកហូត​បាន​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន​បញ្ជូន​ទៅ​សាលា​ខណ្ឌដូន​ពេញ ។នារី​រកស៊ី​ផ្លូវភេទ​ទាំងនោះ​រួម​នឹង​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ត្រូវ​បាន​សាលា​ខណ្ឌដូនពេញ​បញ្ជូន​ទៅ​អប់រំ​នៅ​មន្ទីរ​សង្គមកិច្ច​ដើម្បី​ឱ្យ​ពួក​គេ​កែខ្លួន​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ