ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ត្រី​ដែល​លែង​បានធំអត់ បើ​​បែប​ហ្នឹង(មានវីដេអូ)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងជើង​បឹង​ទន្លេសាប បាន​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​តំបន់​អភិរក្ស​រហាល​កំព្រីង លេង​កូន​ត្រី​ជិត​១​តោន កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​-​ឃុំ​សំបួ ស្រុក​មង្គល​បូ​រី…

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងជើង​បឹង​ទន្លេសាប បាន​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​តំបន់​អភិរក្ស​រហាល​កំព្រីង លេង​កូន​ត្រី​ជិត​១​តោន កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​-​ឃុំ​សំបួ ស្រុក​មង្គល​បូ​រី ។

លោក ហ៊ី សេង​គ្រី មន្ត្រី​មន្ត្រី​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងជើង​បឹង​ទន្លេសាប ប្រចាំ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​លោក អេ​ង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​កម្ពុជា​បាន​ដាក់​វិធានការ​លុប​បំបាត់​បទល្មើស​នេសាទ​ជុំវិញ​បឹង​ទន្លេសាប ហើយ​មន្ត្រី​អធិការដ្ឋាន​ប្រចាំ​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​មន្ត្រី​ខណ្ណ​រដ្ឋបាល​ជលផល​ខេត្តបន្ទាយមានជ័យ​រួម​ជាមួយ​សហគមន៍​នេសាទ​ថ្ម​ដប​ចំនួន​១០​នាក់ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​ជលផល​រហាល​កំព្រីង​ដែល​មាន​ទំហំ​១៧១​ហិច​តា ។

លោក​បាន​បញ្ជាក់​ថា ការ​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​តំបន់​អភិរក្ស​ជលផល​រហាល​កំព្រីង​រឹបអូស និង​បំផ្លាញ​មាន រុះរើរ​បាំងសាច់​អួន​១​កន្លែង មាន​ប្រវែង​២០០​ម៉ែត្រ ឡុ​ក​១​កន្លែង និង​បរចាប់​ត្រី​១​គ្រឿង និង​ម​ង្គោ​ល​ចំនួន​៦០​ដើម លេង​កូន​ត្រី​ចម្រុះ​ទម្ងន់​ជាង​៧០០​គីឡូក្រាម ហើយ​បទល្មើស​ជលផល​ដែល​បង្ក្រាប​ត្រូវ​បាន​មន្ត្រី​ជំនាញ​ដុត​កំទេច​ចោល​ដែរ ។

ក្រោយ​ពេល​ដែល​មន្ត្រី​ជំនាញ​បង្ក្រាប់​បទល្មើស​នេសាទ​នៅ​តំបន់​អភិរក្ស​ជលផល​រហាល​កំព្រីង ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី ប្រជាពលរដ្ឋ​បាន​កោត​ស​សើរ​ចំពោះ​មន្ត្រី​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងជើង​បឹង​ទន្លេសាប ហើយ​សំណូមពរ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ត្រូវ​មាន​វិធានការ​បន្ត​ទៀត​ជា​ពិសេស​បទល្មើស​នេសាទ​ស្រុក​ព្រះ​នេត្រ និង​ស្រុក​មង្គល​បូ​រី​ដែល​ជាប់​បឹង​ទន្លេ​ង​ដែល​មាន​បទល្មើស​កើតឡើង និង​ចំណុច​អូរ​គៀន​ក្រោល និង​អូរ​កំបុត​ស្ថិត​ក្នុង​ឃុំ​រហាត់ ស្រុក​មង្គល​បូ​រី​ដែល​មាន​បទល្មើស​នេសាទ​កើតឡើង​ដោយ​ដាក់​សម្រាស់​អូស​អួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ