ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ត្រី​ប្រ​លះ​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​អូស​ជាង​៥០​ម៉ែត្រ

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​រថយន្ត​ហ៊ី​យាន់​ដាយ​ដឹក​ត្រី​ចំណុះ​១​តោន​កន្លះ ពណ៌​ខៀវ ស្លាក​លេខ កំពង់​ចាម ២A -៦២៨៧ បាន​បុក​គោ​យន្ត​កន្ត្រៃ​ដឹកអុស​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​របួសធ្ងន់​៣​នាក់​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា…

ខេត្តកំពង់ធំ ៖ ករណី​រថយន្ត​ហ៊ី​យាន់​ដាយ​ដឹក​ត្រី​ចំណុះ​១​តោន​កន្លះ ពណ៌​ខៀវ ស្លាក​លេខ កំពង់​ចាម ២A -៦២៨៧ បាន​បុក​គោ​យន្ត​កន្ត្រៃ​ដឹកអុស​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​របួសធ្ងន់​៣​នាក់​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧១ ចំណុច​វាល​គោ​លាប់ ស្ថិត​ក្នុងភូមិ​តា​ប្រុ​ក ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ត្រី​ចេញដំណើរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ចេញពី​ផ្សារ​កំពង់ថ្ម​ក្នុង​គោល​បំណង​ដឹក​ត្រី​យក​ទៅ​លក់​នៅ​ខេត្តកំពង់ចាម ហើយ​គេ​ឃើញ​អ្នក​បើក​គោ​យន្ត​កន្ត្រៃ​ដឹកអុស ចេញ​ពី​ជើង​ទៅ​ត្បូង​ដូច​គ្នា​ទិស​ដៅ​ស្រប​ទិស​គ្នា លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ក៏​គោ​យន្ត​កន្ត្រៃ​​ពីក្រោយ​ពេញទំហឹង​អូស​ប្រមាណ​៥០​ម៉ែ​ត​ធ្លាក់​វាលស្រែ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​៣​នាក់​ត្រូវ​បាន​​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ ជន​រង​គ្រោះ​ដែល​ម្ចាស់​រថយន្ត​ដឹក​​ត្រី​២​នាក់​ប្តី​ប្រពន្ធ​ប្តី​ឈ្មោះ ប៊ុត សុ​ឃិ​ន អាយុ​៤០​ឆ្នាំ របួសធ្ងន់ ប្រពន្ធ​ឈ្មោះ ខៀវ សុ​ផា​រី អាយុ​៣៥​​ឆ្នាំ​របួសធ្ងន់ អ្នក​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ពោធិ៍​ពី ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ចំណែក​ជន​​រង​គ្រោះ​ដែល​ជា​អ្នក​បើក​គោ​យន្ត​កន្ត្រៃ​ឈ្មោះ ថោ​ង ធី​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ របួសធ្ងន់​ទីលំនៅ​ភូមិ​កំពង់​ពោន ឃុំ​បាក់​ស្នា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

បន្ទាប់​ពី​វាស់វែង​រួច​វត្ថុ​តាង​រថយន្ត និង​គោ​យន្ត​កន្ត្រៃ​ត្រូវ​បាន​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​រង​ចាំ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ