ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូយ ឡាយ និង​មាស ច័ន្ទ​មាន មួយ​ណា​សម្រេច​គោលដៅថ្ងៃ​សុក្រ​នេះ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កូយ ឡាយ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ និង​មាស ច័ន្ទ​មាន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សម្រេច​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​MyTV នា​យប់​ថ្ងៃ​សុក្រ ទី​១៩…

រាជធានី​ភ្នំពេញ ៖ កូយ ឡាយ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ និង​មាស ច័ន្ទ​មាន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សម្រេច​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​MyTV នា​យប់​ថ្ងៃ​សុក្រ ទី​១៩ មក​រា នេះ ។ អ្នកនិយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា ខណៈ​កីឡា​ករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​វិជ្ជា​គុន​ខ្លាំង​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

កូយ ឡាយ ធ្លាប់​ប្រកួត​៤៤​ដង ឈ្នះ​៣៨​ដង ស្មើ​១​ដង ចាញ់​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១០​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​វ៉ា​ត់​ឆា​រ៉ា​ក់​ដេ​ត​ស​.​ដាន​ឆ័​យ ដែល​ធ្លាប់​ប្រកួត​៩៥​ដង ឈ្នះ​៦៧​ដង ស្មើ​៥​ដង ចាញ់​២២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២១​ដង ។ កូយ ឡាយ ក៏​ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មិនសូវ​ឃើញ​គេ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ដូច​មុន​ទេ ទើប​គេ​មិនដឹង​ថា​កីឡាករ​រូប​នេះ​នៅ​រក្សា​វិជ្ជា​គុន​ល្អ​ដូច​មុន​ទៀត​ឬ​យ៉ាងណា ។ ដូច្នេះ​មាន​តែ​រង់ចាំ​មើលការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ នរណា​ខ្លាំង​ជាង​នរណា​គង់តែ​ដឹង​ទេ​។

មាស ច័ន្ទ​មាន ធ្លាប់​ប្រកួត​១១៨​ដង ឈ្នះ​៨៧​ដង ស្មើ​៩​ដង ចាញ់​២២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២១​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​លំ​ណា​វ ស​.​រ៉ាត់​តា​ណា​រ៉ុ​ង​រោទ​ដែល​ធ្លាប់​ប្រកួត​៨៨​ដង ឈ្នះ​៦៦​ដង ស្មើ​២​ដង ចាញ់​២០​ដង ។ កីឡាករ​ថៃ​រូប​នេះ​មាន​វិជ្ជា​គុន​មិន​អន់​ទេ ពេល​គេ​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ម្ដង​ៗ ។ ប៉ុន្តែ​សម្រាប់​ការ​មក​ជួប​មាស ច័ន្ទ​មាន ដែល​ជា​ជើង​ខ្លាំង​មួយ​រូប​នៅ​ក្នុង​ពិភព​ប្រដាល់​កម្ពុជា​លើក​នេះ​មិន​ទាន់​ដឹង​ថា អាច​តស៊ូ​ប្រកួត​ដល់​ទឹក​ទី​៥​បាន​ឬ​អត់​ទេ​បើ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​ប្រកួត​គឺ​ពិតជា​មិន​អាច​ទៅ​រួច​មែនហើយ ។

ទោះបី​យ៉ាងណា​ដោយសារតែ​កីឡាករ​ទាំង​២​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទើប​គេ​ពិបាក​ប៉ាន់ស្មាន​ពី​លទ្ធផល​ចុង​ក្រោយ​ណាស់ ណាមួយ​ថ្វី​ដ្បិតតែ​មាស ច័ន្ទ​មាន ត្រូវ​បាន​ចាត់
ទុកជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​នៅ​ក្នុង​ពិភព​ប្រដាល់​កម្ពុជា​មែន ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​កម្លាំង​របស់​គេ​រាង​ចុះ​ខ្សោយ​ជាង​មុន​បន្តិច​ពោល​គឺ​អាច​វាយ​បាន​ល្អ​ត្រឹម​ទឹក​ទី​៣​ប៉ុណ្ណោះ បើ​ដល់​ទឹក​ទី​៤​និង​ទី​៥​ប្រហែលជា​ពិបាក​បន្តិច​ហើយ​។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ ផា​ន់ សុ​ផាត មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ឡេ​ង លី​ហៀ​ង​មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​កីឡាករ ឯក កៃ​ឈៀង មក​ពី​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ ផា​ន ចំណាន មក​ពី​ក្លិប​រាជសីហ៍ ខេត្តរតនគិរី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ