ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​ហោច​ណាស់​មនុស្ស​ជាង​៦០​នាក់​ពុល​នំ​បញ្ចុក​នៅ​ស្រុក​ទឹកផុស​ក្នុង​ពិធីបុណ្យ​ខួប​សព​៧​ថ្ងៃ

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង​៦០​នាក់ ត្រូវ​បាន​​ដឹក​មក​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត បន្ទាប់​ពី​រង​ការ​ពុល​នំ​បញ្ចុក​ដែល​ពួក​​គាត់​បាន​ទទួល​ទាន ក្នុង​ឱកាស​​ចូល​រួម​ក្នុង​ពិធី​​បុណ្យ​​សព​ខួប​៧​ថ្ងៃ​ ដែល​ធ្វើ​ឡើង​នៅ​ភូមិ​ចាស់ ឃុំ​តាំង​ក្រសាំង ស្រុក​ទឹក​ផុស។ ហេតុ​ការណ៍​ពុល​នោះ​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​​១​កន្លះ​​រសៀល ប៉ុន្តែ​ពួក​​គាត់​បាន​ដឹក​ដល់​មន្ទីរ​ពេទ្យ​​នៅ​ម៉ោង​ប្រមាណ​​ជាង​២​រសៀល ថ្ងៃ​ដដែល។ តាម​ប្រភព​ពី​មន្ទីរ​ពេទ្យ​​ជា​ជំហាន​​ដំបូង​បាន​ឱ្យ

ខេត្ត​កំពង់​ឆ្នាំង ៖ ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង​៦០​នាក់ ត្រូវ​បាន​​ដឹក​មក​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត បន្ទាប់​ពី​រង​ការ​ពុល​នំ​បញ្ចុក​ដែល​ពួក​​គាត់​បាន​ទទួល​ទាន ក្នុង​ឱកាស​​ចូល​រួម​ក្នុង​ពិធី​​បុណ្យ​​សព​ខួប​៧​ថ្ងៃ​ ដែល​ធ្វើ​ឡើង​នៅ​ភូមិ​ចាស់ ឃុំ​តាំង​ក្រសាំង ស្រុក​ទឹក​ផុស។ ហេតុ​ការណ៍​ពុល​នោះ​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​​១​កន្លះ​​រសៀល ប៉ុន្តែ​ពួក​​គាត់​បាន​ដឹក​ដល់​មន្ទីរ​ពេទ្យ​​នៅ​ម៉ោង​ប្រមាណ​​ជាង​២​រសៀល ថ្ងៃ​ដដែល។ តាម​ប្រភព​ពី​មន្ទីរ​ពេទ្យ​​ជា​ជំហាន​​ដំបូង​បាន​ឱ្យ​​ដឹង​ថា រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​បាន​ទៅ​ជញ្ជូន​ជន​រងគ្រោះ​ចំនួន​៤​ជើង​ដឹក​ពេញ​​រថយន្ត ហើយ​គិត​ត្រឹម​ម៉ោង​៥​និង​​​៣០​នាទី​ល្ងាច ដែល​តាម​ការ​ប៉ាន់​ប្រមាណ​​ជន​រង​គ្រោះ​មាន​ប្រមាណ​ជាង​៤០​នាក់ មាន​ក្មេង​ចាស់​ ប្រុសស្រី និង​កុមារ​​តូចៗ​ក្នុង​មន្ទីរ​ពេទ្យ។ ចំណែក​នៅ​តាម​គ្លី​និកឯក​ជន​មាន​ប្រមាណ​ជាង​២០​នាក់​ទៀត។

តាម​ប្រភព​ពី​ប្រជា​ពល​រដ្ឋ​ដែល​មក​ជួយ​ជន​រងគ្រោះ​បាន​និយាយថា នៅ​ផ្ទះ​ម្ចាស់​ដើម​បុណ្យ​ឈ្មោះ​ប៉ិល យ៉េន អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ខាង​លើ​បាន​ធ្វើ​បុណ្យ​សព​៧​ថ្ងៃ ទទួល​ភ្ញៀវ​ដោយ​ឱ្យ​​ពិសា​នំ​បញ្ចុក​សំល​ខ្មែរ​ និង​ណាំយ៉ា (ស្ល​ទឹក​ក្រហម)។ ភ្ញៀវ​បាន​ពិសា​​នំ​បញ្ចុក​នៅ​ម៉ោង​១១​​ព្រឹក និង​បាន​ពុល​នៅ​ម៉ោង​ប្រមាណ​​​ជាង​១​រសៀល ជា​បន្ត​បន្ទាប់ ដោយ​រាក​ និង​ក្អួត។ គ្រូ​ពេទ្យ​មិន​ទាន់​​​និយា​យ​ថា បណ្តាល​មក​ពី​អ្វី​ទេ ប៉ុន្តែ​បាន​សង្ស័យ​លើ​បន្លែ​ជា​ល្បោយ​នំ​​បញ្ចុក​ច្រើន​ជាង​គេ។ ទោះ​​​ជា​យ៉ាង​ណា ​ពុំ​ទាន់​មាន​អ្នក​​រង​គ្រោះ​​ដល់​ជីវិត​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​៦​ល្ងាច​​ថ្ងៃ​ដដែល៕