ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេការ​សំណង់​ម្នាក់​ជិះ​ម៉ូតូ​បុក​រ៉ឺ​ម៉ក​ពីក្រោយ ផុង​លលាដ៍ក្បាល​ស្លា.ប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មេការ​សំណង់​ម្នាក់​បាន​ជិះ​ម៉ូតូ​ធុន​ធំ​ក្នុង​ល្បឿន​លឿន មក​ដល់​ចំណុច​ផ្លូវ​ង​ងឹ​ង​បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ដែល​ធ្វើ​ដំណើរ​ក្ន​ង​ទិស​ដៅ​ស្របគ្នា ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដួល​បោក​ក្បាល​ផុង​លលាដ៍ក្បាល​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​រង​របួសស្រាល ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មេការ​សំណង់​ម្នាក់​បាន​ជិះ​ម៉ូតូ​ធុន​ធំ​ក្នុង​ល្បឿន​លឿន មក​ដល់​ចំណុច​ផ្លូវ​ង​ងឹ​ង​បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ដែល​ធ្វើ​ដំណើរ​ក្ន​ង​ទិស​ដៅ​ស្របគ្នា ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដួល​បោក​ក្បាល​ផុង​លលាដ៍ក្បាល​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​រង​របួសស្រាល ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ ចំណុច​តំបន់​វាល​ស្ងាត់​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ហ៊ុន តុលា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មេការ​សំណង់ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ឃុំ​បារាយ ស្រុក​បារាយ ខេត្តកំពង់ធំ ជិះ​ម៉ូតូ​ធុន​ធំ​ម៉ាក YAMAHA FZ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BV-២៦៥៦ ។ ចំណែក​ម្ចាស់​រ៉ឺ​ម៉ក​ក៏​មិន​ទាន់​អត្តសញ្ញាណ ដោយសារ​ស្រវឹង​ខ្លាំង​ពេក ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​វ័យ​ជាង​៤០​ឆ្នាំ បាន​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក អត់​មាន​ស្លាក​លេខ និង​ភ្លើង​បំភ្លឺ​ផ្លូវ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវ​ស្ងាត់ ហើយ​ងងឹត​ទៀត​នោះ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​វ័យ​៤០​ឆ្នាំ មិនដឹង​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ធុន​ធំ​ម៉ាក YAMAHA FZ ពណ៌​ខ្មៅ ធ្វើ​ដំណើរ​ក្ន​ង​ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន​ដូច​ហោះ ហើយ​ណាមួយ​ផ្លូវ​ងងឹត​ផង​នោះ បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ហោះ​ប្លោង​បោក​ក្បាល​ផុង​លលាដ៍ក្បាល​ស្លាប់​នៅ​កន្លែង​កើតហេតុ គួរ​ឲ្យ​អាណោចអាធ័ម​បំផុត ។ ចំណែក​ម៉ូតូ​វិញ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ស្ទើរតែ​ទាំងស្រុង ។

ដោយឡែក​អ្នក​បើក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​វិញ​រង​របួស​ក្រឡិត​មុខមាត់​តិចតួច មិន​បាន​ទៅ​មន្ទី​ពេទ្យ​នោះ​ទេ ពេល​សមត្ថកិច្ច​ហៅ​សួរនាំ ស្រាប់តែ​បុរស​ជា​អ្នក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ធំក្លិន​ស្រា​ហួង ហើយ​និយាយ​ស្តី​វង្វេងវង្វាន់​លែង​ដឹង​អ្វី​ទាំងអស់ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​បាន​ទំនាក់ទំនង​ទៅ​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​ឲ្យ​មក ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ខេត្តកំពង់ធំ ។

ចំណែក​ម៉ូតូ និង​រ៉ឺ​ម៉ក ព្រមទាំង​អ្នក​បើក​រ៉ឺ​ម៉ក​សណ្ដោង ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ម៉ូតូ​រក្សារ​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ