ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​បើករថយន្ត​បែន​ដឹក​ដី​បុក​ម៉ូតូ​អូស​ជិត​៥០​ម៉ែត្រ​របួសធ្ងន់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​អូស​ជិត​៥០​ម៉ែត្រ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​អូស​ជិត​៥០​ម៉ែត្រ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ដ​បង្ក​ម៉ាក FUSO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៤៧៥១ ជា​រថយន្ត​បែន​ដឹក​ដី​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ជន​រង​គ្រោះ​មានឈ្មោះ ណុ​ប សុភាព ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០០៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១V-១៩៧៤ ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​លិចទៅ​កើត រង​របួសធ្ងន់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េ​រ៊ី​២០០៨ ក្នុង​ទិស​ដៅ​លិចទៅ​កើត និង​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ត្រូវជា​កូន​របស់​គាត់ ដែល​ជិះ​មុខក្រោយ​គ្នា ដោយ​ជន​រង​គ្រោះ​ជិះ​ខាង​មុខ​ហើយ​កូន​របស់​គាត់​ជិះ​ពីក្រោយ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ឃើញ​រថយន្ដ​បង្ក​ខាងលើ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​សទិស​គ្នា ហើយ​បាន​រេ​ចង្កូត​មក​ផ្នែក​ខាងឆ្វេង រេ​ពេញ​ផ្លូវ​ហើយ​បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំ​ពីមុខ​ពេញទំហឹង ហើយ​ភ្លាម​ៗ​នោះ​ស្រាប់តែ​កូន​របស់​ជន​រង​គ្រោះ​ឃើញ​ឪពុក​ខ្លួន​ត្រូវ​រថយន្ដ​បុក ហើយ​បាន​ចុះ​ពី​ម៉ូតូ​ខ្លួន​ហើយ​បាន​ទាញ​ឪពុក​ខ្លួន​ចេញពី​រថយន្ដ ។ បន្ទាប់​មក​រថយន្ត​បង្ក​ខាងលើ​បាន​បន្ថែម​ល្បឿន​ទៅ​មុខ​ដោយ​អូស​ម៉ូតូ​ប្រមាណ​ជិត​៥០​ម៉ែត្រ​ទើប​ឈប់ ហើយ​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល ។ ភ្លាម​ៗ​ផង​ដែរ ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ឯកជន បាន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ បាន​មក​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ បន្ទាប់​មក​បាន​ហៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​វាស់វែង និង​យក​ម៉ូតូ រថយន្ត​ខាងលើ​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ